សុខភាពស្ដ្រី

​ជំងឺមហារីក​សុដន់ គួរ​កាត់បន្ថយ​ការប្រឈមមុខ​របស់​វា​សិន ទើប​ល្អ​

​មាន​ទ្រឹស្តី​ច្រើនណាស់​ដែល​និយាយ​អំពី​របៀប​ដែល​ជំងឺមហារីក​សុដន់​កើតមានឡើង​។ ការប៉ះពាល់​នឹង​មជ្ឈដ្ឋាន​ជាតិ​ពុល​ញឹកញាប់ និង​សារធាតុ​បង្ក​គ្រោះថ្នាក់ មិន​ត្រឹមតែ​ធ្វើឲ្យ​យើង​ប្រឈម​ខ្លាំង​នឹង​ជំងឺ​មហារីក​សុដន់​ទេ តែ​ក៏​បង្ក​ជា​ជំងឺ​ធ្ងន់ធ្ងរ​ផ្សេងៗ​ទៀត​ដែឬ​។ អាហារ​ដែល​មាន​ជាតិ​កៃ​ឆ្នៃ​ច្រើន សារធាតុ​សិប្ប​និមិត្ត អាហារ​ដាក់​មេ ថ្នាំ​សម្លាប់​សត្វល្អិ និង​ការប្រែប្រួល​ហ្សែ​ន​ក៏​ជា​កត្តា​នាំឲ្យ​កើត​ជំងឺមហារីក​សុដន់​បានដែរ​។

​ការស្ត្រេស​រ៉ាំរ៉ៃ​លើ​ស្ត្រី ក៏​ត្រូវបាន​គេ​ស្គាល់​ថា​ជា​មេ​បញ្ហា​នាំឲ្យ​កើត​ជំងឺ​មហារីក​សុដន់​បានដែរ។ ផលិតផល​ថែរក្សា​ស្បែក និង​សម្ផស្ស​ដែល​មាន​ជាតិគីមី​ច្រើន​សុទ្ធតែ​ជា​ដើមហេតុ​នាំ​ឲ្យ​ប្រឈមខ្ពស់​នឹង​មហារី​ក​សុដន់​។

​ខាងក្រោម​នេះ​គឺជា​រឿ​អ​ដែល​អ្នក​អាច​ធ្វើបាន​ដើម្បី​កាត់បន្ថយ​ការ​ប្រឈម​នឹង​ជំងឺមហារីក​សុដន់​៖

  • ញ៉ាំ​របប​អាហារ​ដែល​មាន​តុល្យភាព និង​សុខភាព​
  • ​ជ្រើសរើស​ផលិតផល​ថែរក្សា​ស្បែក​ដែល​មាន​ធាតុ​ផ្សំ​ជា​ធម្មជាតិ​
  • ​មិន​ត្រូវ​ប្រើ​អាវទ្រនាប់​ដែឡមាន​ខ្សែលួស​នៅ​ពី​ក្នុង​
  • ​ធ្វើយ៉ាងណា​ទទួលបាន​វីតាមីន D ច្រើន​

​ការបង្ការ​តែងតែ​ជា​វិធីសាស្ត្រ​ដ៏​សំខាន់​ក្នុងការ​រីករាយ​នឹង​ជីវិត​ប្រកបដោយ​សុខភាព និង​សុភមង្គល​៕

​ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
​ប្រភព​៖ wellnessbin

ត្រួតពិនិត្យដោយ www.health.com.kh

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 085 456 289

ថ្ងៃទី14  ធ្នូ ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

Free Download

App Store Google play