ថ្នាំ​បំប៉ន​សុខភាព អូ​មេហ្គា​បី មាន​ប្រយោជន៍​លើសលុប!

​អស់​រយៈពេល​ច្រើន​ទសវត្ស​ន៍​ទៅហើយ ដែល​ការសិក្សា​ជាច្រើន​បាន​អះអាងថា អូ​មេហ្គា​បី មាន​ប្រយោជន៍​ខ្លាំង​ចំពោះ​សុខភាព​មនុស្ស​យើង​។ ជីវជាតិ​ដែលមាន​ក្នុង​ថ្នាំ​បំប៉ន​មួយ​នេះ គឺ​ល្អ​បំផុត​សម្រាប់​សុខភាព​មនុស្ស​យើង​។

​ថ្នាំ​បំប៉ន​អូ​មេហ្គា​បី នឹង​ផ្តល់​អត្ថប្រយោជន៍​ចំពោះ​សុខភាព​បេះដូង​ដូចខាងក្រោម​នេះ បើសិនជា​មាន​ការណែនាំ​ពី​គ្រូពេទ្យ​បាន​ត្រឹមត្រូវ​៖

  • ​ជំនួយ​ដល់​សុខភាព​បេះដូង​កាន់តែខ្លាំង និង​មិន​ងាយ​កើត​ជំងឺ​គាំងបេះដូង​
  • ​កាត់បន្ថយ​ការឈឺចាប់​ដោយសារ​តែ​ជំងឺ​រលាក​ឆ្អឹងខ្ចី​ក្នុង​សន្លាក់​
  • ​ធ្វើឲ្យ​អាយុ​កាន់តែវែង​
  • ​ពង្រឹង​ដល់​ការចងចាំ​
  • ​ឆ្អឹង​កាន់តែ​មាន​សុខភាព​ល្អ និង​រឹងមាំ​
  • ​ជួយ​បង្ការ​ការ​ថប់​អារម្មណ៍​

​ការសិក្សា​ផ្សេងៗ​ទៀត​ទៅ​លើ​ថ្នាំ​បំប៉ន​មួយ​នេះ​បានឲ្យដឹងថា វា​ក៏​មាន​សមត្ថភាព​បញ្ចុះ​ជាតិ​ខ្លាញ់ Triglyceride សម្ពាធ​ឈាម កាត់បន្ថយ​រោគសញ្ញា​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល និង​រលាក​សន្លាក់ ព្រមទាំង​បន្ថយ​ឱកាស​នៃ​ការ​កើត​ជំងឺ​មហារីក​ក្រពេញប្រូ​ស្តាត សុដន់ និង​ពោះវៀនធំ​ទៀតផង​៕

ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
​ប្រភព​៖ stethnews

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 085 456 289

ថ្ងៃទី   ឆ្នាំ

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

ព័ត៌មានផ្សេងៗទៀត

Free Download

App Store Google play