សុខភាពកុមារ

ខួរក្បាល​ក្មេងប្រុស និង​ក្មេង​ស្រី រីកលូតលាស់​ខុសគ្នា​មែន​ទេ​?

ដំណើរការ​របស់​ខួរក្បាល គឺ​ពិតជា​សាំញ៉ាំ ហើយ​ពេល​ខ្លះ ធ្វើឲ្យ​យើង​នឹងស្មាន​មិនដ​ល់​នោះ​ទេ​។ ទោះបីជា​យ៉ាងណា​ក៏ដោយ អ្នកជំនាញ​បាន​និយាយថា ខួរក្បាល​របស់​ក្មេងប្រុស និង​ក្មេង​ស្រី មាន​ការលូតលាស់​ខុស​គ្នា​បន្តិចបន្តួច​។​

•​    ​នៅក្នុង​ពោះ​ម្តាយ រាងកាយ​របស់​ក្មេងប្រុស សំបូរ​ទៅដោយ​អ័រម៉ូន testosterone នៅ​ចន្លោះ​សប្តាហ៍​ទី ៦ ដល់​ទី ២៤ ដែល​ធ្វើឲ្យ​ខួរក្បាល​របស់គេ លូតលាស់​ខុស​គ្នា​បន្តិច ពី​ខួរក្បាល​របស់​ក្មេងស្រី​។ ការសិក្សា​បាន​បង្ហាញថា អ័រម៉ូន​នេះ​កាន់តែច្រើន ក្មេង​នោះ​នឹង​មាន​សកម្មភាព ឬ​រពឹស​កាន់តែខ្លាំង​។​
•​    ​ខួរក្បាល​ក្មេងប្រុស លូតលាស់​លឿន​ជាង​ខួរក្បាល​ក្មេងស្រី​បន្តិច ពេល​កើត​មកបី​ខែ​ដំបូង​។​
•​    ​ញាណ​របស់​ក្មេងស្រី ដូចជា ការមើលឃើញ និង​ការស្តាប់ ច្រើន​តែ​លឿន​ជាង​ក្មេងប្រុស​ទៅវិញ​។​

​វា​ពិបាក​ណាស់ ក្នុង​ការចាត់​ចំនាត់ថ្នាក់ ទៅលើ​សកម្មភាព និង​ឥរិយាបទ​របស់​កុមារ​នៅ​ពេល​ក្រោយមកទៀត ពីព្រោះ ខួរក្បាល​របស់​ពួកគេ ពិតជា​សាំញ៉ាំ​ច្រើនណាស់​។​

​យ៉ាងណាមិញ កត្តា​តំណរ​ពូជ​របស់​ឪពុក​ម្តាយ និង​ការចិញ្ចឹម​មើលថែទាំ​គេ អាច​ជះឥទ្ធិពល​ច្រើន ទៅលើ​ខួរក្បាល និង​ការចងចាំ​របស់​កូន​៕

​ប្រភព ៖ Baby Center
​អត្ថបទ ៖ វេជ្ជបណ្ឌិត ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 944 977 , 098 444 004

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី16  ធ្នូ ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

ព័ត៌មានផ្សេងៗទៀត

Free Download

App Store Google play