ជំងឺទូទៅ

ជឿ​អត់ថា មឺ​ម​ខ្ញី​អាច​ព្យាបាល​ការ​ក្អួត​បាន​?

​ការ​ក្អួត​អាច​ជា​អាការៈ​មួយ​ដែល​មនុស្ស​គ្រប់គ្នា​ចៀស​មិន​ផុត​ឡើយ ហើយ​វា​ក៏​ត្រូវបាន​គេ​ដឹង​ទៀត​ថា ជា​អា​ការៈដែល​មិន​ងាយ​នឹង​ស៊ូទ្រាំ​បាន​ឡើយ​នៅ​ពេល​ក្អួត​ម្តងៗ​។ រឿង​នេះ​អាច​កើតឡើង​បាន​ដោយសារតែ​មូលហេតុ​ច្រើន​ណាស់​ដូចជា មាន​មេរោគ​ក្នុង​ក្រពះ ស្រវឹងស្រា ពុល​អាហារ​ជាដើម​។ នៅ​ពេល​អ្នក​ក្អួត អ្នកនឹង​បាត់បង់​អេឡិចត្រូ​លីត្រ​ក្នុង​ខ្លួនច្រើន រហូត​ដល់​ខ្សោះ​ជាតិ​ទឹក​ក្នុង​ខ្លួន​តែម្តង​។ ទោះបីជា​យ៉ាងណា​ក៏ដោយ យើង​អាច​ដោះស្រាយ​អាការៈ​ក្អួត​នេះ​បាន​តាម​រយៈវិធី​ងាយៗ​ដែល​អាច​ធ្វើ​បាន​ដោយ​ខ្លួនឯង នោះ​គឺមឺ​ម​ខ្ញី​តែម្តង​។​

​ខ្ញី​គឺជា​រុក្ខជាតិ​ដែល​ត្រូវបាន​មនុស្ស​ជាច្រើន​ប្រើប្រាស់​សម្រាប់​ធ្វើជា​គ្រឿងផ្សំ​ម្ហូបអាហារ ប៉ុន្តែ​វា​ក៏​មាន​លក្ខណៈសម្បត្តិ​ជា​ឱសថ​ព្យាបាល​ជំងឺ​ដែរ​។ ថាមពល​ព្យាបាល​ជំងឺ​របស់​ខ្ញី​ត្រូវបានគេទទួលស្គាល់​អស់​រយៈពេល​ច្រើន​សតវត្ស​ន៍​ទៅហើយ​។ សម្រាប់​ប្រជាជន​អាស៊ាន​វិញ ពួកគេ​បាន​ប្រើប្រាស់​វា​សម្រាប់​ព្យាបាល​បញ្ហា​រំលាយ​អាហារ​។ ខ្ញី​ក៏មាន​ឥទ្ធិពល​ប្រឆាំងនឹង​ការ​ក្អួត​ដែរ ដូច្នេះ​បើ​សិន​ជា​អ្នក​ឧស្សាហ៍​មាន​អា​ការៈក្អួត ចូរ​យកមឺ​ម​ខ្ញិ​មួយដុំ ហើយ​ទំពារ​វា​លេងៗ​ទៅ​។ បើសិនជា​មាន​អារម្មណ៍​ថា​ហិរ​ខ្លាំង ចូ​រលាយ​ទឹកឃ្មុំ​បន្ថែម​ខ្លះ​ទៅ​៕

ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
​ប្រភព​៖ remedy.tips

ត្រួតពិនិត្យដោយ www.health.com.kh

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 989 034

ថ្ងៃទី17  ធ្នូ ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

Free Download

App Store Google play