ឳសថ

ថ្នាំ​បំបាត់​ការ​តឹង​ច្រមុះ គួរតែ​ប្រើ​បែប​ណា​ទើប​មាន​សុវត្ថិភាព​?

​ថ្នាំ​បំបាត់​ការ​តឹង​ច្រមុះ ដោយ​មិន​មាន​វេជ្ជបញ្ជា អាចជួយ​សម្រួល​ការពិបាក​ដកដង្ហើម​បាន ប៉ុន្តែ​យក​ល្អ​គួរតែ​ប្រើ​វា​ឲ្យបាន​ត្រឹមត្រូវ​ផង​បើសិនជា​មិន​ចង់ឲ្យ​មាន​ផល​រំខាន​ចំពោះ​សុខភាព​។

​ជាមួយគ្នានេះដែរ ក្រុមការងារ www.health.com.kh សូម​ណែនាំ​នូវ​គន្លឹះ​ខ្លះៗ​នៅ​ពេល​សម្រេច​ចិត្ត​ប្រើ​ថ្នាំ​ប្រភេទ​នេះ​៖

  • ​ចូរ​អាន និង​ធ្វើ​ទៅ​តាម​ការណែនាំ​នៃ​ការប្រើ​ថ្នាំ​នេះ​ផង​
  • ​មិន​ត្រូវ​ប្រើ​វា​លើស​កម្រិត​នៃ​ការណែនាំ​ឲ្យប្រើ​ឲ្យសោះ​
  • ​ចូរ​យក​វា​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ដើម្បី​ឲ្យ​ប្រាកដថា ថ្នាំ​នេះ​មាន​សុវត្ថិភាព​ក្នុង​ការប្រើ​ជាមួយ​ថ្នាំ​ផ្សេងៗ​ទៀត​បាន​
  • ​មិន​ត្រូវ​ប្រើ​ថ្នាំ​បំបាត់​ការ​តឹង​ច្រមុះ​ច្រើន​មុខ​ចូលគ្នា​ក្នុងពេល​តែមួយ​ឡើយ​
  • ​ចូរ​កុំ​ភ្លេច​ទាក់ទង​ទៅ​គ្រូពេទ្យ ឬ​ឱសថការី​បើសិន​ជា​អ្នក​មាន​ចម្ងល់​អំពី​ការប្រើ​ថ្នាំ​នេះ​

​ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
​ប្រភព​៖ healthday

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 944 977 , 098 444 004

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី18  ធ្នូ ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

ព័ត៌មានផ្សេងៗទៀត

Free Download

App Store Google play