សុខភាពកុមារ

កូន​ចេះ​ដើរ​តេសតាស​៖ ចង់ឲ្យ​ដៃគេ​កាន់តែ​រឹងមាំ ឪពុក​ម្តាយ​គួរតែ​ធ្វើ​ប៉ុន្មាន​ចំណុច​នេះ​

​កុមារ​តូចៗ​ដែល​មាន​អាយុ​ចាប់ពី ១ ទៅ​២​ឆ្នាំ គឺជា​ដំណាក់កាល​ដែល​ពួកគេ​ចាប់ផ្តើម​ពង្រឹង​សាច់ដុំ​នៅ​ប្រអប់ដៃ ហើយ​ក៏​ចេះ​ប្រើ​ដៃ​របស់​ពួកគេ​តាម​របៀប​ថ្មីៗ​ជាច្រើន​ផងដែរ​។ វា​ពិតជា​រឿង​មួយ​គួរ​ឲ្យ​ស្រឡាញ់​ណាស់ នៅ​ពេល​ពួកគេ​ចេះ​ប្រើ​ប្រអប់ដៃ​ធ្វើ​អ្វីៗ​ផ្សេង​ក្រៅពី​គេ​អាច​ធ្វើ​បាន​កាលពី​ពេលមុនៗ​។

​ដើម្បី​ជួយ​ដល់​កូន​តូចៗ​របស់​អ្នក​កាន់តែ​មាន​ភាពរឹងមាំ​នៅ​ប្រអប់ដៃ ឪពុក​ម្តាយ​អាចជា​ចំណែក​មួយ​ក្នុង​ការចូលរួម​ជួយ​ពួកគេ​កាន់តែ​រីក​ចម្រើន​បាន តាមរយៈ​វិធីសាស្ត្រ​ដូចខាងក្រោម​នេះ​៖

  • ​បង្ហាញ​កូន​របស់​អ្នក​ពី​របៀប​ប្រើ​ដៃ​ក្នុង​ការបត់​ក្រដាស​ដែល​ងាយ​ធ្វើ និង​ងាយ​យល់​
  • ​ឲ្យ​ពួក​គេ​លេង​របស់​លេង​ដែល ប្រើ​ដុំ​បួន​ជ្រុង​ដាក់ចូល​ក្នុង​ប្រហោង​បួន​ជ្រុង ឬ​ទំ​ពួក​ដែល​មាន​រាង​បួន​ជ្រុង​
  • ​ជួយ​ឲ្យ​កូនចេះ​លេង​របស់​ដែល​អាច​ដាក់​គ​លើ​គ្នា ធ្វើ​ជា​ប៉ម​
  • ​ចូរ​បង្រៀន​កូន​ឲ្យ​ចេះ​បំបែក​របស់​លេង​ចេញ​ពី​គ្នា ហើយ​ឲ្យ​ពួក​គេ​រៀប​ចូលគ្នា​ឡើង​វិញ​
  • ​ចូរ​ឲ្យ​កូន​លេង​ដីឥដ្ឋ (​សម្រាប់​ក្មេង​លេង​) ដើម្បី​បង្កើត​ជា​រូបរាង​ផ្សេងៗ​ដែល​ពួក​គេ​ចង់​ធ្វើ​៕

​ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
​ប្រភព​៖ healthday

ត្រួតពិនិត្យដោយ www.health.com.kh

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 085 456 289

ថ្ងៃទី18  ធ្នូ ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

ព័ត៌មានផ្សេងៗទៀត

Free Download

App Store Google play