របៀបរកលុយ

ចង់​មាន​ឆាប់ ឈប់​ចំណាយលុយ ទៅ​លើ​របស់​មិន​ចាំបាច់​ទៀត​ទៅ​!

​បច្ចុប្បន្ននេះ លុយ​ពិបាក​រក​ខ្លាំងណាស់ ប៉ុន្តែ បើ​ថា​ចាយ​វិញ គឺ​ងាយ​ជាទីបំផុត​។​

​របស់​ប្រ៊ែន និង​របស់​មិន​ចាំបាច់​មួយ​ចំនួន អាច​ធ្វើឲ្យ​អ្នកក្រ​ដោយ​មិន​ដឹង​ខ្លួន​។ ហើយ​បើ​អ្នក​នៅ​តែ​ធ្វើ​តាមចិត្ត ទិញ​តាម​ចិត្ត​ចង់ ដោយ​មិន​បាន​គិតគូរ​ដឹតដល់ មិនយូរ​មិនឆាប់​អ្នកនឹង​ជួប​វិបត្តិ​ហិរញ្ញវត្ថុ​ជាមិនខាន​។​

​ខាងក្រោម​នេះ គឺជា​តារាង​របស់រប​រ ដែល​អ្នក​គិតគួ​ឲ្យបាន​វែងឆ្ងាយ មុន​នឹង​សម្រេច​ចិត្ត​ទិញ

•​    ​ការ​លេងល្បែង និង​ឆ្នោត ៖ អ្នក​ត្រូវ​ដឹងថា សំណាង​បែបនេះ អាច​រក​លុយ​ឲ្យ​អ្នកបានតិច ប៉ុន្តែ អ្នកខាតបង់​ច្រើនណាស់​។​
•​    ​បារី និង​ស្រា ជា​របស់​ដែល​អ្នក​គួរតែបញ្ឈប់ ឬ​កាត់​បន្ថយ​ឲ្យបាន​ច្រើន​បំផុត​។​
•​    ​គ្រឿង​តុបតែង​ខ្លួន​ថ្លៃៗ មិន​អាច​ធ្វើឲ្យ​អ្នក​ស្រស់ស្អាត ឬ​ក្លាយជា​អ្នកមាន​នោះ​ទេ ដូច្នេះ គួរ​ចេះ​សន្សំសំចៃ​ខ្លះ​ផង​។​
•​    ​សំបុត្រ​កុន កាហ្វេ​ថ្លៃៗ ... ល្មម​កាត់បន្ថយ​ហើយ អ្នក​អាច​មើល​រឿង​តាម​អ៊ី​ន​ធើ​ណេត​វិញ​ទៅ​។​
•​    ​កាបូប ឬ​សម្ភារៈ​ធ្វើការ គួរតែ​ប្រើ​ទៅតាម​លទ្ធភាព និង​ប្រាក់​ខែ​របស់​អ្នក​៕

​អត្ថបទ ៖ វេជ្ជបណ្ឌិត ឈឹម សៅភារ៉ា​

ត្រួតពិនិត្យដោយ www.health.com.kh

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 989 034

ថ្ងៃទី18  ធ្នូ ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

ព័ត៌មានផ្សេងៗទៀត

Free Download

App Store Google play