សុខភាពកុមារ

កូន​ពិបាក​ដកដង្ហើម គ្រោះថ្នាក់​ណាស់ សូម​សង្កេតមើល​កូនតូច​ដោយ​ប្រុងប្រយ័ត្ន​

​ប្រសិន​បើ​កូន​របស់​អ្នក ហាក់ដូចជា​ដកដង្ហើម​មិន​គ្រប់​នៅក្នុង​សួត ឬ​ដកដង្ហើម​ខ្លីៗ គេ​ប្រហែលជា​មាន​ជំងឺ​ណាមួយ ដែល​ទាមទារ​ការព្យាបាល​ជា​បន្ទាន់​ហើយ ដូច្នេះ អ្នក​ត្រូវ​ប្រញាប់​នាំ​គេ​ទៅ​មន្ទីរពេទ្យ​ជាបន្ទាន់​។​

​ប្រសិន​បើ​កូន​របស់​អ្នកធំ​អាច​និយាយ​គ្នា គេ​នឹង​ប្រាប់​អ្នក​ថា គេ​ពិបាក​ដង្ហើម ប៉ុន្តែ បើ​គេ​នៅ​តូច​មិន​អាច​និយាយ​បាន​ទេ អ្នក​អាច​សម្គាល់​ដឹង​តាម​ការដកដង្ហើម​របស់គេ គឺ​លឿន ផត​ទ្រូង ឬលឺ​សូរ​ខ្លាំង​ជាដើម​។ ហើយ​ក្មេង​មួយចំនួន ក៏​អាច​ស្រែកយំ​ផងដែរ ពេល​មាន​អាការៈ​បែបនេះ​។ សូម​ប្រញាប់​នាំ​គេ​ទៅ​មន្ទីរពេទ្យ​ជាបន្ទាន់ ដោយ​មិន​ត្រូវ​បង្អង់​យូរ ឬ​ចាំ​មើល​បន្ត​ទៀត​ឡើយ​។​

​ការពិបាក​ដង្ហើម គឺជា​សញ្ញា​នៃ​ជំងឺ​ធ្ងន់ធ្ងរ ដូច្នេះ ចូរ​ប្រុងប្រយ័ត្ន និង​សង្កេតមើល​រោគសញ្ញា​ខាងក្រោម​នេះ ៖

-​    ​ផត​ទ្រូង សាច់ដុំ​តឹង និង​លេចចេញ​ឆ្អឹងជំនី​ជាដើម​
-​    ​លឺសូរ​ខ្លាំង​ពេល​ដកដង្ហើម​
-​    ​បបូរមាត់ មាត់ និង​ម្រាមដៃ​ម្រាម​ជើង ប្រែ​ពណ៌​ខៀវ ឬ​ស្លេក​ទៅៗ​
-​    ​មិន​អាច​និយាយ​បាន​ស្រួល​ដូច​ធម្មតា​
-​    ​ហើម​មុខ ភ្នែក បបូរមាត់ និង​ក​ជាដើម​
-​    ​ស្បែក​ឡើង​កន្តួល ឬ​រមាស់​
-​    ​គេង​ច្រើន​
-​    ​មិនសូវ​មាន​ចលនា​
-​    ​មិន​ឆ្លើយ​សំណួរ​របស់​អ្នក​៕

​អត្ថបទ ៖ វេជ្ជបណ្ឌិត ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 085 456 289

ថ្ងៃទី   ឆ្នាំ

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

ព័ត៌មានផ្សេងៗទៀត

Free Download

App Store Google play