សិច

កុំ​អូស​រំលង​ដោយ​មិន​បាន​អាន ៖ រឿង ៤ យ៉ាង​ដែល​ត្រូវធ្វើ បន្ទាប់​ពី​រួមភេទ​រួច​

និយាយ​ត្រង់​ចំណុច​នេះ មនុស្ស​មួយចំនួន​ប្រហែលជា​មាន​ការ​ខ្មាស់អៀន និង​មិន​ហ៊ាន Share អត្ថបទ​ប្រភេទ​នេះ ប៉ុន្តែ វា​ពិតជា​មាន​សារៈសំខាន់​ណាស់ ដែល​អ្នក​ត្រូវ​យល់​ដឹង និង​ចែករំលែក​ព័ត៌មាន​នានា ដែល​ទាក់ទង​នឹង​បញ្ហា​សុខភាព​បន្ត​ពូជ ដើម្បី​សុខុមាលភាព​ពលរដ្ឋ​ខ្មែរ​ទាំងអស់​គ្នា​។​

​ដូច្នេះ ខាងក្រោម​នេះ យើងខ្ញុំ​នឹង​បង្ហាញ​បងប្អូន អំពី​រឿងរ៉ាវ​មួយចំនួន ដែល​បងប្អូន​គួរតែ​ធ្វើ ក្រោយពេល​រួមភេទ​ជាមួយ​ដៃគូ​រួច ដើម្បី​ការពារ​ការឆ្លង និង​កើត​ជំងឺ​មួយ​ចំនួន​ដោយ​មិន​ដឹង​ខ្លួន​។​


១. អនាម័យ ត្រូវ​ដើរ​មុខ​គេ ក្នុង​ការថែរក្សា​សុខភាព​របស់​អ្នក ហើយ​អ្នកជំនាញ​បាន​និយាយថា អ្នក​គួរតែ​លាង​សម្អាត​ប្រដាប់​ភេទ​របស់​អ្នក ឲ្យបាន​ស្អាតល្អ​បំផុត (​អាច​ប្រើ​ទឹក​ក្តៅ​ឧណ្ហ​) ពីព្រោះ អំឡុង​ពេល​រួមភេទ អាច​មាន​បាក់តេរី និង​មេរោគ​មួយចំនួន ឆ្លង​មក​ពី​ដៃគូ​របស់​អ្នក​។​
២. ញ៉ាំ​ទឹក ឬ​ទឹក​ផ្លែឈើ​ស្រស់ ដើម្បី​បំពេញ​ជាតិ​ទឹក និង​បំប៉នកម្លាំង​ឡើងវិញ​។​
៣. ញ៉ាំ​អាហារ​សំបូរ​ប្រូ​ប្យូ​ទិក (Probiotic) ដូចជា គីមឈី និង​ទឹកដោះគោ​ជូរ​ជាដើម​។​
៤. ចៀសវាង​ការ​ស្លៀកពាក់​តឹងៗ ក្រោយពេល​រួមភេទ ដើម្បី​ឲ្យមាន​ខ្យល់​ចេញចូល​បាន​ល្អ នៅ​តំបន់​ប្រដាប់​ភេទ​របស់​អ្នក​៕

​អត្ថបទ ៖ វេជ្ជបណ្ឌិត ឈឹម សៅភារ៉ា​

ត្រួតពិនិត្យដោយ www.health.com.kh

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 989 034

ថ្ងៃទី18  ធ្នូ ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

ព័ត៌មានផ្សេងៗទៀត

Free Download

App Store Google play