ជំងឺទូទៅ

ព្យាយាម​ញ៉ាំ​ផ្លែ​ប៉ោម​ច្រើន បើសិន​មាន​ជំងឺ​រលាក​សន្លាក់​ហ្គោដ ព្រោះ​...

​ជំងឺ​រលាក​សន្លាក់​ហ្គោដ​កើតឡើង​ដោយសា​រតែកា​រ​រំលាយ​សារធាតុ​អាស៊ីត​អ៊ុយ​រិ​ក​ក្នុង​ឈាម​ខុស​ប្រក្រតី ដែល​ជាហេតុ​នាំ​ឲ្យ​វា​បង្ក​ជាការ​រលាក​ក្នុង​សន្លាក់​បាន​។ សន្លាក់​ដែល​រង​ប៉ះពាល់​បំផុត​នោ​មាន​ដូចជា ជង្គង់ កែងដៃ ក ត្រចៀក កដៃ កែងជើង ឆ្អឹង​តូចៗ​ក្នុង​ប្រអប់ជើង​។ ចំពោះ​អាការៈ​របស់​វា​គឺ​ឡើង​កំពក​ដុំៗ​នៅ​សន្លាក់​នោះ ហើយ​ពេល​ខ្លះ​ចេញ​ជា​អា​ការៈឈឺចាប់​ខ្លាំង ហើម និង​តឹង​នៅ​សន្លាក់​នោះ​តែម្តង​។

​ចំពោះ​កត្តា​ប្រឈម​នឹង​ជំងឺ​នោះ​វិញ​មាន​ដូចជា​៖

  • ​ញ៉ាំ​អាហារ​សម្បូរ​ជាតិ​ប្រូតេអ៊ីន​ច្រើន​
  • ​ញ៉ាំ​ប្រៃ​ពេក​
  • ​កង្វះ​ការ​ហាត់ប្រាណ​
  • ​របប​អាហារ​មិន​ត្រឹមត្រូវ​
  • ​ញ៉ាំ​គ្រឿង​ស្រវឹង​ច្រើនពេក​
  • ​របៀប​រស់នៅ​បែប​ស៊ី​ដេកៗ​
  • ​ស្ត្រេ​ស​
  • ​កង្វះ​ការ​សម្រាក ឬ​គេង​មិន​បាន​គ្រប់គ្រាន់​
  • ​ហ្សែ​ន​

​ជំងឺ​រលាក​សន្លាក់​ហ្គោដ​មិនសូវ​ខុសគ្នា​នឹង​ជំងឺ​លើស​សម្ពាធ​ឈាម ទឹកនោម​ផ្អែម គ្រួស​ក្នុង​សម្រង​នោម និង​ជំងឺ​ផ្សេងៗ​ទៀត​ប៉ុន្មាន​ឡើយ​។ រោគសញ្ញា​ដំបូង​របស់​ជំងឺ​រលាក​សន្លាក់​ប្រភេទ​នេះ​ច្រើនតែ​ជា​ការឈឺចាប់ និង​ហើម​នៅ​សន្លាក់​ម្រាម​មេ​ជោះ​ង​។ ដូច្នេះ​បើ​សិន​ជា​អ្នក​មាន​អាការៈ​បែប​នេះ​មែន ចូរ​ស្វែងរក​ការព្យាបាល​ពី​គ្រូពេទ្យ​ភ្លាម​ទៅ​។

​ទោះបីជា​យ៉ាងណា​ក៏ដោយ រឿង​ដែល​ល្អ​នោះ​គឺថា មាន​វិធី​ច្រើនណាស់​ដែល​អាច​ជួយ​បង្ការ​កុំឲ្យ​មាន​រោគ​សញ្ញារ​បស់​ជំងឺ​នេះ​បាន​តាម​បែប​ធម្មជាតិ ហើយ​អ្វី​ដែល​ខ្ញុំ​នឹង​លើកមកបង្ហាញ​នេះ គឺ​ការ​ទទួលទាន​ផ្លែ​ប៉ោម ព្រោះ​វា​ក៏​អាច​ជួយ​បំបាត់​រោគសញ្ញា​ជំងឺ​នេះ​បាន​ដែរ​។

ផ្លែ​ប៉ោម​មាន​សារធាតុ Malic Acid នៅក្នុង​សំបក​របស់​វា​។ សារធាតុ​នេះ​គឺជា​ប្រភេទ​អាស៊ី​ត ប៉ុន្តែ​មិនមែន​អាស៊ីត​ទាំងអស់​សុទ្ធតែ​អាក្រក់​ចំពោះ​សុខភាព​ឡើយ​។ Malic Acid ធ្វើការ​បាន​ល្អ​ដូច​គ្នា​នឹង​ទឹក​ក្រុចឆ្មា​ដែរ ហើយ​ពេល​ខ្លះ​ក៏​មាន​ប្រយោជន៍​ច្រើន​ជាង​ផងដែរ ជាពិសេស​ការកាត់បន្ថយ​អា​ការៈឈឺចាប់​នៃ​ជំងឺ​រលាក​សន្លាក់​ហ្គោដ​តែម្តង​។ ដោយសារតែ រាងកាយ​មនុស្ស​ម្នាក់ៗ​មិន​មាន​សារធាតុ​គីមី​ក្នុង​ខ្លួន​ដូចៗ​គ្នា​នោះ ដូច្នេះ​ខ្ញុំ​សូម​ណែនាំ​ឲ្យ​បងប្អូន​ញ៉ាំ​ផ្លែ​ប៉ោម​មួយ​ថ្ងៃ​មួយ​ផ្លែ និង​មួយ​ថ្ងៃ​ទៀត​ផ្លែ​ចេក​មួយ​ផ្លែ​។

ទោះបីជា​យ៉ាងណា​ក៏ដោយ ការ​ទទួលទាន​ផ្លែ​ប៉ោ​ម បងប្អូន​អាច​ញ៉ាំ​បាន​ច្រើន​របៀប និង​ទម្រ​ង​។ យើង​អាច​ញ៉ាំ​តែឯង ឬ​ញ៉ាំ​ជាមួយ​ផ្លែឈើ ឬ​អាហារ​ផ្សេងៗ​ទៀត​បាន​៕

​ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
​ប្រភព​៖ wellnessbin

ត្រួតពិនិត្យដោយ www.health.com.kh

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 989 034

ថ្ងៃទី19  ធ្នូ ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

Free Download

App Store Google play