សុខភាពកុមារ

​មិន​ចង់ឲ្យ​កូន​កើត​ជំងឺ​... ម្តាយ​គួរតែ​ចាប់ផ្តើម​បំបៅកូន​តាំងពី​ពេល​កើត​រហូតដល់ ៦​ខែ​

​ដំណើរ​ជីវិត​របស់​ស្ត្រី​ម្នាក់ៗ​ក្នុង​ការឈាន​ទៅ​ជា​ម្តាយ​របស់​គេ គឺ​មាន​លក្ខណៈ​ខុសៗ​គ្នា ប៉ុន្តែ​ការសម្រេចចិត្ត​មួយ​ដំបូង​គេ​ដែល​ម្តាយ​ថ្មីថ្មោត​ត្រូវតែ​ធ្វើ​នោះគឺ របៀប​ចិញ្ចឹម​កូន​របស់​ខ្លួន​តែម្តង​។

​នៅ​ពេល​អ្នក​ជ្រើសរើស​ការ​បំបៅ​ដោះ​កូន មានន័យ​ថា អ្នក​បាន​បណ្តាក់​ទន់​ដ៏​ធំ​មួយ​សម្រាប់​អ​នា​គត់​របស់​កូន​ហើយ​។ ការ​បំបៅ​ដោះកូន និង​ធ្វើឲ្យ​គេ​ទទួលបាន​ជីវជាតិ​យ៉ា​ង​ល្អ​ឥតខ្ចោះ​។ ទឹកដោះ​ម្តាយ​នឹង​ផ្តល់​ជា​ប្រយោជន៍​ដូចជា​៖

  • ​ការពារ​សុខភាព​ដល់​កូន​យ៉ាង​ល្អ​បំផុត​
  • ​ធ្វើឲ្យ​ជីវិត​រស់នៅ​របស់​អ្នកកាន់​តែ​ងាយស្រួល ព្រោះ​មិន​ត្រូវ​ការចំណាយ​អ្វី​ច្រើន​
  • ​មាន​ប្រយោជន៍​ចំពោះ​សង្គម​

​គ្រាន់តែ​បំបៅ​ដោះ​កូនសោះ តើ​វា​អាច​ជួយ​ការពារ​កូន​ខ្ញុំ​ពី​ជំងឺ​អ្វី​បាន​ខ្លះ​ទៅ​?
​កោសិកា អ័រម៉ូន និង​អង់ទីគ័រ​ក្នុង​ទឹកដោះ​ម្តាយ​នឹង​ជួយ​ការពារ​កូន​ពី​ជំងឺ​បាន​យ៉ាងច្រើន​។ ការការពារ​នេះ​គឺ​គ្មាន របស់​អ្វី​អាច​ប្រៀបផ្ទឹម​បានឡើយ ហើយ​វា​ក៏​ជា​អ្វី​ដែល​ទារក​ត្រូវការ​ជា​ចាំបាច់​ផងដែរ​។

​តាម​ការស្រាវជ្រាវ​បានឲ្យដឹងថា ទារក​ដែល​បៅ​ទឹកដោះ​ម្តាយ​តាំងពី​កើត​រហូតដល់ ៦​ខែ អាច​កាត់បន្ថយ​ការប្រឈមមុខ​ជំងឺ​ជា​ច្រើន​ដូចជា​៖

  • ​ជំងឺ​ហឺត​
  • ​ជំងឺមហារីក​គ្រាប់​ឈាមស​ពេល​កុមារភាព​
  • ​ការ​ធាត់​ជ្រុលពេល​កុមារភាព​
  • ​ការបង្ក​រោគ​នៅ​ត្រចៀក​
  • ​ជំងឺ​តាអក​លើ​ស្បែក​
  • ​ការ​រាករូស និង​ក្អួត​
  • ​ការបង្ក​រោគ​នៅ​ផ្លូវដង្ហើម​ខាងក្រោម​
  • ​ជំងឺ​រលាក​ពោះវៀន​ដោយសារ​តែ​កោសិការ​ពោះវៀន​ងាប់ ជាពិសេស​ទារក​ដែល​កើត​មិន​គ្រប់​ខែ​
  • ​ចង្កោម​រោគសញ្ញា​ដែល​ធ្វើ​ឲ្យ​កូន​ស្លាប់​ភ្លាមៗ (Sudden Infant Death Syndrome, SIDS)
  • ​ជំងឺ​ទឹកនោម​ផ្អែម​ប្រភេទ​ទី​២៕

​ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
​ប្រភព​៖ womenshealth.gov


- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 085 456 289

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី19  ធ្នូ ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

ព័ត៌មានផ្សេងៗទៀត

Free Download

App Store Google play