សុខភាពបុរស

បុរស ឧស្សាហ៍រ​មាស់​ពងស្វាស ... សាក​វិធី​ធម្មជាតិ​នេះ​មើល​

​កង្វះ​អនាម័យ គឺជា​ដើមហេតុ​ចំបង ដែល​ធ្វើឲ្យ​ពងស្វាស​របស់​អ្នកឡើង​កន្តួល​ក្រហម រមាស់ និង​ឈឺ​។ បើ​ពិតជា​មាន​រឿង​បែប​នេះ​មែន អ្នក​ប្រហែលជា​មាន​ការអៀនខ្មាស់ ក្នុង​ការ​ទៅ​ពិគ្រោះ​យោបល់ ជាមួយនឹង​គ្រូពេទ្យ​ហើយ​។ យ៉ាងណាមិញ អ្នក​អាច​សាកល្បង​វិធីសាស្ត្រ​ធម្មជាតិ​មួយ​នេះ​សិន បើ​អ្នក​កំពុង​រារែក​ចិត្ត​ថា​តើ គួរ​ទៅ​ពេទ្យ ឬ​អត់​?

​ប្រទាល​កន្ទុយក្រពើ​

​ដូច​ដែល​បងប្អូន​បានដឹងហើយថា ប្រទាល​កន្ទុយក្រពើ ជួយ​បំបាត់​ការឈឺចាប់ និង​ការ​រលាក​។ ក្រៅពីនេះ វា​ក៏​អាច​ជួយ​កាត់បន្ថយ​ការ​ឡើង​កន្តួល ក្រហម និងរ​មាស់​ផងដែរ​។​

​អ្នក​អាច​ចិត​យក​សាច់​ប្រទាល​កន្ទុយក្រពើ រួច​លាង​សម្អាត​ឲ្យបាន​ស្អាត មុន​នឹង​យក​ទៅ​ក្លាសេ​ក្នុង​ទូរ​ទឹកកក​មួយសន្ទុះ​។ បន្ទាប់មក រាល់​យប់ អ្នក​អាច​យកសាច់​ប្រទាល​កន្ទុយក្រពើ​នេះ ទៅ​ម៉ាស្សា​ថ្នមៗ និង​សើរៗ​នៅលើ​ពងស្វាស នោះ​វា​នឹង​បាត់​ក្រហម និងរ​មាស់​ជា​មិនខានឡើយ​។​

​គួរ​បញ្ជាក់​ផង​ដែរ​ថា ប្រសិនបើ​ពងស្វាស​របស់​អ្នក​រលាក ឬ​ក្រហម​ខ្លាំង សូម​ប្រញាប់​ទៅ​មន្ទីរពេទ្យ​ភ្លាម​៕

​ប្រភព ៖ Boldsky
​អត្ថបទ ៖ វេជ្ជបណ្ឌិត ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 085 456 289

ថ្ងៃទី   ឆ្នាំ

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

ព័ត៌មានផ្សេងៗទៀត

Free Download

App Store Google play