ជំងឺទូទៅ

កាលណា​ទំហំ​ចង្កេះ​កាន់តែ​ធំ កាន់តែ​មាន​ជំងឺ​...

​ការ​ធាត់​ដុះ​ក្បាលពោះ​ខ្លាំង អាច​ជា​សញ្ញា​ញឹកញាប់​មួយ​នៃ​ជំងឺ​ទាក់ទង​នឹង​របៀប​រស់នៅ​។ បើសិនជា​ចង្កេះ​មាន​ទំហំ​ធំ​ជាង​ធម្មតា​ខ្លាំង​បែបនេះ នោះ​វា​អាច​នឹង​បង្ក​ជា​ជំងឺ​ធ្ងន់ធ្ងរ​ជា​ច្រើន​បាន​ដូច​ជា ការ​ប្រឈម​កាន់តែខ្លាំង​នឹង​ជំងឺ​ទឹកនោម​ផ្អែម ជំងឺ​បេះដូង​សរសៃឈាម ឬ​មហារីក​ជាដើម​។

ជំងឺ​សរសៃឈាម​បេះដូង​
ទំហំ​ចង្កេះ​អាច​ផ្ទុក​នូវ​ហេតុផល​នាំ​ឲ្យ​បេះ​ដូង​មាន​បញ្ហា​បាន ហើយ​ក៏​ដើរ​តួនាទី​ជា​កត្តា​ប្រឈម​នឹង​ជំងឺ​សរសៃឈាម​បេះដូង ជាពិសេស​មនុស្សវ័យក​ណ្តា​ល និង​ស្ត្រី​វ័យ​ចំណាស់​តែម្តង​។ ការ​ប្រឈម​នេះ​នឹង​កើនឡើង​កាលណា​ស្ត្រី​ឈាន​ដល់​រាំង​រដូវ​។​

ជំងឺ​ទឹកនោម​ផ្អែម​
តើ​អ្នក​មាន​ដឹង​ទែ​ថា ទំហំ​ចង្កេះ​កាន់តែ​ធំ​អាច​នាំឲ្យ​កើត​ជំងឺ​ទឹកនោម​ផ្អែម​ប្រភេទ​ទី​២​ដែរ​ទេ ជា​ពិសេស​អ្នក​ដែល​មាន​ទម្ងន់​ធម្មតា ឬ​ស្គម​។ ថ្វី​បើ​ការ​ប្រឈម​នេះ​មាន​ខ្ពស់​លើ​ស្ត្រី​ក៏ដោយ តែ​បុរស​ក៏​អាច​ប្រឈម​មុខ​ដូចគ្នា​ដែរ​បើសិនជា​ពួកគេ​ជក់បារី និង​ញ៉ាំ​គ្រឿង​ស្រវឹង​បន្ថែមទៀត​។

បញ្ហា​លើ​ការ​រួមភេទ​
មែន​ហើយ កាលណា​ក្បាល​ពោះធំ​ពេក វា​ពិតជា​រំខាន​ដល់​ជីវិត​ផ្លូវភេទ​បាន​។ តាម​ការសិក្សា​ឆ្នាំ ២០១៦ ដែល​ចុះផ្សាយ​ក្នុង​សារព័ត៌មាន American Journal of Medicine បាន​អះអាង​ថា កាលណា​ទំហំ​ចង្កេះ​ធំ​ពេក អាច​នាំ​ឲ្យ​ថយ​ចុះ​សកម្មភាព​ផ្លូវភេទ​លើ​ស្ត្រី​ក្រោយ​រ៉ាំ​ង​រដូវ​រួច​។

មហារីក​
ការសិក្សា​បាន​រកឃើញថា អ្នក​ដែល​មាន​ជំងឺ​ទឹកនោម​ផ្អែម​ប្រភេទ​ទី​២ និង​កម្រិត BMI ខ្ពស់ គឺ​ប្រឈម​ខ្លាំង​នឹង​មហា​រីកថ្លើម​។ កាលណា​ទំហំ​ចង្កេះ​រីក​ធំ​លើសពី​ធម្មតា ៥​សង់ទីម៉ែត្រ ការ​ប្រឈម​នឹង​ជំងឺ​មហារីក​ថ្លើម​កើន​ដល់ ៨​ភាគរយ​៕

ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​

​ប្រភព​៖ thehealthsite

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 085 456 289

ថ្ងៃទី   ឆ្នាំ

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

Free Download

App Store Google play