សុខភាពកុមារ

ពិនិត្យមើល​អាហា​រទាំង ៨ នេះ ... អ្នក​មិន​គួរ​ឲ្យ​កូន​តូច​ញ៉ាំ​ឡើយ​

​ចូរ​ថែរក្សា​អាហារ​ទាំងនេះ ទុក​សម្រាប់​កូន​ពេល​ធំ​ឡើងទៅ ពីព្រោះ បើ​គេ​នៅ​តូច​ពេក វា​ពិតជា​មាន​គ្រោះថ្នាក់​ណាស់ ក្នុងការ​ទទួលទាន​វា​។​

១. សម្រាប់​ទារក​ទើប​នឹង​កើត ទឹកដោះគោ មិន​អាច​ជំនួស​ទឹកដោះ​ម្តាយ​បានឡើយ ដូច្នេះ អ្នក​គួរ​ព្យាយាម​បំបៅ​ដោះកូន ឲ្យបាន​ច្រើន​បំផុត តាម​ដែល​អាច​ធ្វើទៅបាន ពីព្រោះ ទឹកដោះគោ ពិបាក​ក្នុង​ការរំលាយ​ជាង​ទឹកដោះ​ម្តាយ​
២. អាហារ​ស្អិតៗ ឬ​រឹងៗ (​ដូចជា​ពោត ផ្សិត និង​ស្ករ​គ្រាប់​) អាច​ធ្វើ​ឲ្យ​កូន​របស់​អ្នក​ឈ្លក់ ឬ​ស្លាក់​បាន​យ៉ាង​ងាយ​
៣. បន្លែ​រឹងៗ ដូចជា​ការ៉ុត និង​ផ្លែឈើ ដែល​មាន​រាង​មូលៗ ដូចជា ទំពាំងបាយជូ​រ ឬ​ប្ល៊ូ​បឺរី ក៏​អាច​ធ្វើ​ឲ្យ​កូន​របស់​អ្នក​គ្រោះថ្នាក់​ផងដែរ​
៤. សណ្តែក​? អ្នក​មិន​គួរ​ឲ្យ​កូន​ញ៉ាំ​នោះទេ បើ​កូន​របស់​អ្នកមាន​អាយុ​ក្រោម ៤ ឆ្នាំ ពិសេស គឺ​ប័រ​សណ្តែក​
៥. ទឹកឃ្មុំ វា​អាច​មាន​បាក់តេរី​ច្រើន ដូច្នេះ សម្រាប់​ក្មេង​អាយុ​ក្រោម​ពីរ​ឆ្នាំ មិនគួរ​ប៉ះពាល់​វា​នោះទេ​
៦. ទឹកក្រូច កាហ្វេ និង​តែ គួរតែ​ហាមឃាត់​ឲ្យបាន​
៧. ត្រី​សមុទ្រ គួរតែ​មិន​ញ៉ាំ​ល្អ​ជាង​
៨. អាហារ​ឆៅៗ គួរតែ​ហាម​ដាច់ខាត​៕

​ប្រភព ៖ Parents
​អត្ថបទ ៖ វេជ្ជបណ្ឌិត ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 944 977 , 098 444 004

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី20  ធ្នូ ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

ព័ត៌មានផ្សេងៗទៀត

Free Download

App Store Google play