សិច

ស្រ្តី៖ ការឈាន​ដល់​ចំណុចកំពូល​ពីរ​ប្រភេទ ក្នុងពេល​រួមភេទ ដែល​មាន​អារម្មណ៍​ថា​អស្ចារ្យ​

​គិតៗ​ទៅ ស្ត្រី​អាច​ទទួលបាន​ចំណុចកំពូល​ក្នុងពេល​រួម​ភេទ​បាន​តាមរយៈ​ការភ្ញោ​ច​ដោយផ្ទាល់ ឬ​ដោយ​ប្រយោល​ក្នុងពេល​រួមភេទ ប៉ុន្តែ​បុរស​ភាគច្រើន​គឺ​មិន​បានដឹង​អំពី​បទ​ពិសោធន៍​ខុសៗ​គ្នា​ដែល​ស្ត្រី​អាច​ទទួលបាន​ពី​ការឈាន​ដល់​ចំណុចកំពូល​នេះឡើយ​។ ស្ត្រី​អាច​ទទួលបាន​ចំណុចកំពូល​ក្នុងពេល​រួមភេទ​ទាំង​ក្នុង​ពី​ក្នុង​ទ្វារមាស និង​សេរ នៅពេល​មាន​ការភ្ញោ​ច​ភ្លាមៗ​។ បើសិន​ជា​អ្នក​ចង់​ដឹង​អំពី​រឿង​នេះ​មែន អ្នកនឹង​លែងមាន​ចម្អល​ទៀតហើយ​នៅពេលអាន​អត្ថបទ​នេះ​រួច​។​

ការឈាន​ដល់​ចំណុចកំពូល​តាមរយៈ សេ​រ
អ្នក​ទំនងជា​ដឹង​រួចមកហើយ​ថា ផ្នែក​ខាងក្រៅ​មួយ​នៃ​ទ្វារមាស​ស្ត្រី​ដែល​មានឈ្មោះ​ថា សេ​រ (clitoris) គឺ​មាន​រំញោច​ខ្លាំងណាស់ ហើយ​នេះ​ក៏​ដោយសារ​តែ​វា​មាន​បណ្តុំ​នៃ​ចុង​សរសៃប្រសាទ​រហូតដល់ ៨០០០០​សរសៃ​ឯណោះ​។ ដូច្នេះ​ការ​ដែល​ស្ត្រី​ម្នាក់​ទទួល​បាន​ការ​រំញោច​នៅ​តំបន់​នេះ​ពី​ដៃគូ ឬ​ខ្លួនឯងបាន​ច្រើន និង​ត្រឹមត្រូវ វា​ពិតជា​ជួយ​ឲ្យ​នាង​ទទួលបាន​អារម្មណ៍​នៃ​ចំណុចកំពូល​ក្នុងពេល​រួមភេទ​ដ៏​ល្អ​មួយ​។

ការឈាន​ដល់​ចំណុចកំពូល​តាមរយៈ ទ្វា​រមាស​
ប្រហែលជា​មាន​ស្ត្រី​ម្នាក់​ក្នុងចំណោម​បីនាក់​អាច​ទទួលបាន​ការឈាន​ដល់​ចំណុចកំពូល​តាមរយៈ​ការ​រួមភេទ​តាម​ទ្វារមាស​ជា​ទៀងទាត់​។ ការ​រួមភេទ​នេះ​ចង់​សម្តៅ​ទៅលើ​ការ​ស៊ូ​ក​បញ្ចូល​លិង្គ​ក្នុង​ទ្វារមាស​តែម្តង​។ គេ​ជឿ​ទៀតថា ការភ្ញោ​ច​នៅ​តំបន់ G-spot ដែល​ស្ថិត​ក្នុង​ទ្វារមាស​ដែរនោះ អាច​បង្កើន​អារម្មណ៍​ទទួល​បាន​ភាព​ស្រើប​ស្រា​យល និង​ការឈាន​ដល់​ចំណុចកំពូល​ក្នុងពេល​រួមភេទ​កាន់តែ​ខ្លាំងក្លា និង​អស្ចារ្យ​មែនទែន​បាន​។ គួរ​ឲ្យ​ស្តាយ មាន​ស្ត្រី​តិចតួច​ណាស់​ដែល​អាច​ទទួល​បាន​ការឈាន​ដល់​ចំណុច​កំពូល​ពី​ការ​រួមភេទ​តាម​ទ្វារមាស​បែបនេះ ប៉ុន្តែ​ការសិក្សា​ជាច្រើន​បាន​រកឃើញថា ស្ត្រី​ប្រមាណ ៣០​ភាគរយ​និយាយថា ពួកគេ​ធ្លាប់​ទទួលបាន​ការឈាន​ដល់​ចំណុចកំពូល​តាមរយៈ​ទ្វារមាស​នេះ​។ សម្រាប់​ក្បាច់​រួមភេទ​ដើម្បី​ទទួលបាន​ចំណុចកំពូល​ក្នុងពេល​រួមភេទ​បែបនេះ យក​ល្អ​គួរតែ​ធ្វើ​យ៉ាងណា​ឲ្យ​ខាង​ស្រី​លើក​កែងជើង​ដាក់​ដល់​ស្មា​របស់​ខាង​ប្រុស ខណៈពេល​កំពុង​តែ​រួមភេទ​ពី​ខាង​មុខ​៕

ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
​ប្រភព​៖ thhealthsite

ត្រួតពិនិត្យដោយ www.health.com.kh

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 989 034

ថ្ងៃទី21  ធ្នូ ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

ព័ត៌មានផ្សេងៗទៀត

Free Download

App Store Google play