ជំងឺទូទៅ

រលាក​ស្បែក​ដោយ​ទឹក​ក្តៅ​មែនទេ យើង​មាន​វិធី​ច្រើន​ដើម្បី​ដោះស្រាយ​វា​ដោយ​ខ្លួនឯង​

​ការ​រលាក​ស្បែក​ដោយ​ទឹ​កក្តៅ ឬ​ប្រេងក្តៅ​គឺជា​រឿង​មួយ​កើតមាន​ជា​ញឹកញាប់ ជា​ពិសេស​ការធ្វើ​ការងា​រ​ក្នុង​ផ្ទះបាយ​តែម្តង​។ ហើយ​បើសិនជា​អ្នក​មិន​ប្រាកដថា គួរ​ព្យាបាល​ដូចម្តេច​នោះ សូម​ព្យាយាម​សាកល្បង​ដូចខាងក្រោម​នេះ​ចុះ​៖

  • ​ស្អំ​ទឹកកក ឬ​ទឹក​ត្រជាក់ ឬ​ទឹក​ចេញពី​ក្បាល​រ៉ូមី​ណេ​រយៈពេល ១០ ទៅ​១៥​នាទី ព្រោះ​វា​ជួយ​បន្ថយ​ការឈឺចាប់​ផង និង​បង្កើន​ការ​ជា​សះ​របួស​ផង​។​
  • ​ប្រើជែ​លរបស់​បន្ទាល​កន្ទុយ​ក្រពើ​ស្អំ​ពីលើ​កន្លែង​ដែល​រលាក ព្រោះ​វា​ជួយ​បំបាត់​ការឈឺចាប់ និង​កុំឲ្យ​មាន​ស្នាម​លើ​ស្បែក​ច្រើន​ផង​
  • ​ប្រើ​ទឹកអំបិល​លាង ព្រោះ​វា​អាច​ជួយ​សម្លាប់​មេរោគ និង​ជំរុញ​ដល់​របួស​កាន់តែ​ឆាប់​ជា​ផង​
  • ​ចូរ​លាប​ទឹកឃ្មុំ និង​ទុក​ចោល​ប្រមាណ ១៥​នាទី ដើម្បី​ជំរុញ​ដល់​ការ​ជា​សះ​របស់​របួស​កាន់តែ​លឿន​ផង និង​សម្លាប់​មេរោគ​ផង​
  • ​ការប្រើ​សម្បក​ផ្លែ​ចេក​ខាងក្នុង​មក​ស្អំ​នៅលើ​ស្បែក​ដែល​រលាក​ក៏​ជា​ជម្រើស​មួយ​ល្អ​ដែរ ព្រោះ​វា​មាន​អង់​ទី​អុកស៊ី​ដង់ដែ​លអាច​កាត់បន្ថយ​ការ​រលាក និង​ហើម​បាន​
  • ​ចូរ​ជ្រលួក​កន្សែង​ក្នុង​ទឹកដោះគោ ហើយ​យក​វា​មក​ស្អំ​លើ​ស្បែក​ដែល​រលាក និង​បន្ត​ធ្វើ​បែប​នេះ​ជា​រៀងរាល់ ៣ ទៅ​៤​ម៉ោង​ម្តង​៕

​ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
​ប្រភព​៖ thehealthsite

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 085 456 289

ថ្ងៃទី   ឆ្នាំ

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

Free Download

App Store Google play