សុខភាពកុមារ

​តិច​និច​លាង​សម្អាតរ​បស់​លេង​កូន បាន​លឿន​ហើយ​ស្អាត​ល្អ​

​កូនក្មេង ពិតជា​រពឹស​ណាស់​។ អ្នក​ដែល​មាន​កូនតូច​ទើប​ដឹងថា វា​ឈឺក្បាល​ប៉ុណ្ណា ក្នុង​ការគ្រប់គ្រង​គេ​ឲ្យបាន​ល្អ​នោះ​ទេ​។​

​របស់​លេង គឺជា​កត្តា​ប្រឈម ដែល​ធ្វើឲ្យ​កុមារងាយ​នឹងឆ្លង​ជំងឺ​នានា ដោយសារ​តែ​មេរោគ ដែល​នៅ​តោង​ជាប់​នឹង​ប្រដាប់ប្រដារ​ទាំងនោះ​។ ពេល​កូនៗ​លេង វា​ប្រាកដជា​ធ្លាក់​ដល់​ដី ហើយ​ប្រឡាក់​មេរោគ​ជាមិនខាន​។​

​ឪពុក​ម្តាយ​ភាគច្រើន ពិតជា​មិន​ចង់​ចំណាយ​ពេលវេលា​ច្រើន ក្នុង​ការលាង​សម្អាត​ប្រដាប់​លេង​ទាំងអស់​នោះ​ឡើយ ដូច្នេះហើយ យើងខ្ញុំ​នឹង​បង្ហាញ​លោកអ្នក នូវ​គន្លឹះ​ដ៏​ងាយ តែ​អាច​សម្អាត​វា​បាន​យ៉ាង​ស្អាត (​ប៉ុន្តែ ត្រូវ​ប្រា​ដក​ថា របស់​លេង​ទាំងអស់នោះ អាច​ត្រូវ​ទឹក ឬ​លាង​សម្អាត​បាន​)​។​

​ចូរ​ប្រមូលរបស់​លេង​ទាំង​នោះ ដាក់​ទៅ​ក្នុង​សំណាញ់​ធំ​មួយ រួច​យក​ទៅ​ដាក់ ក្នុង​ម៉ាស៊ីនបោកខោអាវ បន្ទាប់មក ចុច​ប៊ូ​តុង​បោក ដូច​ខោអាវ​ធម្មតា គឺជា​ការ​ស្រេច​៕

​ប្រភព ៖ Brightside.me
​អត្ថបទ ៖ វេជ្ជបណ្ឌិត ឈឹម សៅភារ៉ា​

ត្រួតពិនិត្យដោយ www.health.com.kh

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 085 456 289

ថ្ងៃទី21  ធ្នូ ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

ព័ត៌មានផ្សេងៗទៀត

Free Download

App Store Google play