សុខភាពស្ដ្រី

ចូរ​ប្រយ័ត្ន អាកា​រៈលើ​ទ្វារមាស​ទាំងនេះ អាច​បញ្ជាក់​ថា​កំពុងតែ​មាន​ជំងឺ​កាមរោគ​

​មែន​ហើយ ការ​ដែល​មាន​កន្ទួលរ​មាស់​នៅ​ទ្វារមាស​អាច​បញ្ជាក់បាន​ថា មាន​អ្វី​ដែល​ប្រែប្រួល​ជា​មិន​ខាន ជាពិសេស​ជំងឺ​ស្បែក​តែម្តង ប៉ុន្តែ​ការប្រែប្រួល​ទាំងឡាយ​ក្នុង​តំបន់​ប្រដាប់ភេទ​ច្រើន​តែ​មាន​ជាប់ទាក់ទង​នឹង​ជំងឺ​កាមរោគ​តែម្តង​។ ខាងក្រោម​នេះ​គឺជា​អាការៈ​មួយចំនួនលើ​ទ្វារមា​សស្ត្រី ដែល​អាច​បញ្ជាក់បាន​ថា អ្នក​គួរតែ​ឲ្យ​ពេទ្យ​ពិនិត្យ​រក​មើល​ជំងឺ​កាមរោគ​ហើយ​។​

​មាន​ដំបៅ​
បើសិន​ជា​អ្នក​មាន​ជំងឺ​ប៉េស វា​នឹង​បង្ក​ជា​ដំបៅ​បែប​ពងបែក​នៅលើ​មុខ ឬ​តំបន់​ប្រដាប់ភេទ​។ ការ​ដែល​មាន​ដំបៅ​បែបនេះ​នៅ​ប្រដាប់​ភេទ​ភាគច្រើន​គឺ​នៅ​លើ​បបេរ​ទ្វារមាស​ខាង​ក្រៅ​តែ​ម្តង​។

ឬ​ស​ប្រដាប់ភេទ​
វា​ត្រូវ​បាន​គេ​ស្គាល់​ថា ជា​ឬ​ស​បង្កឡើង​ដោយ​ជំងឺ​កាមរោគ ហើយក៏​ជា​អាការៈ​ញឹកញាប់​មួយ​នៃ​ជំងឺ​កាមរោគ​មួយ​ដែល​បង្កឡើង​ដោយ​វីរុស HPV​។ លក្ខណៈ​របស់​វា​គឺ​មាន​ដុំ​សាច់​ដែល​មាន​សភាព​ដូច​ផ្កា​ខាត់ណា ហើយក៏​ជា​អ្វី​ដែល​បង្ក​ជា​ការឈឺចាប់ និង​មិន​ស្រួល​ក្នុង​ខ្លួន​ដែរ​។

ដំបៅ​ដែល​មិន​ឈឺ​
ដំបៅ​ដែល​មិន​ឈឺ​គឺជា​សញ្ញា​ដំបូង​នៃ​ជំងឺស្វាយ​។ វា​អាច​កើតឡើង​នៅលើ​មាត់ស្បូន ឬ​ផ្នែក​ខាងក្រៅ​នៃ​ទ្វារមាស​។ ជា​អ​កុសល្យ បើសិនជា​ដំបៅ​នេះ​កើតឡើង​នៅ​បរបេ​ទ្វារមាស​ផ្នែក​ខាងក្នុង នោះ​វា​ពិតជា​ពិបាក​សម្គាល់​ឃើញ​ណាស់​។

បរបេ​ទ្វារមាស​ហើម​
ការ​ហើម និង​ឡើង​ក្រហម​លើ​បរបេ​ទ្វារមាស និង​កន្ទួលរ​មាស់​នៅ​ទ្វារមាស​អាច​បញ្ជាក់​ថា ជា​ជំងឺ​ប្រមេះ​ទឹកថ្លា​។ ជំងឺ​នេះ​ច្រើន​តែ​ជាប់ទាក់ទង​នឹង​ការ​រមាស់​នៅ​ប្រដាប់ភេទ និង​ហូរ​ទឹករំអិល​ដែល​មាន​លក្ខណៈ​ដូច​ហ្វ្រូ​មាត​។

រមាស់ និង​រលាក​នៅ​ទ្វារមាស​
បើសិនជា​ប្រដាប់ភេទ​ចេះ​តែ​មាន​អារម្មណ៍​ថារ​មាស់ និង​រលាក​តិចៗ វា​អាច​ជា​សញ្ញា​មួយ​នៃ​ជំងឺ Trichomoniasis ដែល​ជា​ជំងឺ​កាមរោគ​មួយ​ប្រភេទ​បង្កឡើង​ដោយ​ប៉ា​រ៉ា​សិត ហើយក៏​ជា​ហេតុផល​មួយ​នាំឲ្យ​មាន​ការរមាស់​ធ្ងន់ធ្ងរ​លើ​មនុស្ស​មួយចំនួន​ដែរ​៕

ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
​ប្រភព​៖ thehealthsite

ត្រួតពិនិត្យដោយ www.health.com.kh

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 085 456 289

ថ្ងៃទី22  ធ្នូ ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

Free Download

App Store Google play