ជំងឺទូទៅ

ចង់​បង្កើន​ការចងចាំ​ទេ​? ទម្លាប់​ល្អៗ​ទាំងនេះ​អាច​ជួយ​បាន​ច្រើន (​ចង់ដឹង​ទាល់តែ​សា​កសិន​)

​ការ​ដែល​មាន​ការ​ចង​ចាំ​ល្អ អាច​ជំរុញ​ដល់​ជីវិត​រសស់​នៅ​កាន់តែ​ប្រសើរ ជាពិសេស វា​នឹង​បង្កើន​ដល់​ជំនាញ​មុខងារ​ដែល​ធ្វើ​សព្វថ្ងៃ​ផង និង​ប្រាកចំណូល​ផង​។ ដូច្នេះ​ខ្ញុំ​សូម​ណែនាំ​នូវ​ទម្លាប់​ងាយៗ​មួយចំនួន​ដើម្បី​សម្រួល​ដល់​ការចងចាំ​របស់​អ្នក ជាពិសេស​បង្កើន​ភាព​ឆ្លាត​វៃ និង​បង្ការ​បញ្ហា​ផ្លូវចិត្ត​បាន​ទៀត​ផង​។

រត់​រាល់ថ្ងៃ​
ខណៈពេលដែល​ការរត់​រាល់​ថ្ងៃ​មាន​អត្ថប្រយោជន៍​ចំពោះ​សុខភាព​ច្រើន វា​ក៏​អាច​ជំរុញ​ដល់​ការចងចាំ និង​ការសិក្សា​បាន​។ ដូច្នេះ​ចូរ​កំណត់​គោលដៅ​មួយ​ដោយ​ធ្វើ​យ៉ាងណា​រត់​ឲ្យបាន ៣០​នាទី​ជា​រៀងរាល់ថ្ងៃ ដើម្បី​ជំរុញ​ដល់​អត្ថប្រយោជន៍​ផ្លូវចិត្ត​។ ក្រៅពីនេះ អ្នក​ក៏​អាច​យក​បទ​ចម្រៀង​ដែល​ចូលចិត្ត​ស្តាប់​បណ្តើរ​ដើម្បី​បង្កើន​អារម្មណ៍​នៃ​ការ​រត់​ផង​។

ចូរ​ញ៉ាំ​ម្ទេស​ក្រហម​ខ្លះ​ផង​
ម្ទេស​ក្រហមៗ​មាន​សារធាតុ Apigenin ហើយ​អាច​ជួយ​បង្កើន​ការចងចាំ និង​ប្រឆាំង​ជំងឺ​ភ្លេចភ្លាំង​ពេល​ចាស់ជរា​បាន​ទៀត​ផង​។

បន្លែ​ពណ៌​បៃតង​
ដោយ​យោង​ទៅតាម​អ្នកស្រាវជ្រាវ​ជនជាតិ​អាមេរិក​បាន​រកឃើញថា ការបញ្ចូល​ស្ពៃ​ស្ពីណា​ច ឬ​ត្រកួត​ទៅ​ក្នុង​របប​អាហារ អាច​ជួយ​សម្រួច​ដល់​ស​ម​ត្ថភាព​នៃ​ភាពឆ្លាតវ៉ៃ និង​ផ្លូវចិត្ត​បាន​។ តាមរយៈ​ការ​ញ៉ាំ​បន្លែ​ពណ៌​បៃត​បែបនេះ ក៏​អាច​បង្ការ​ជំងឺ​ភ្លេចភ្លាំង​បានដែរ​។

គេង​ឲ្យបាន ៨​ម៉ោង​ជា​ទៀងទាត់​
អ្នកវិទ្យាសាស្ត្រ​ខាង​សរសៃប្រសាទ​មកពី​មន្ទីរពេទ្យ Brigham and Women’s Hospital និយាយថា ការ​គេង​ដ៏​ល្អ​មួយ​អាច​ជួយ​ពង្រឹង​ដល់​ការចងចាំ​ជាច្រើន​ប្រភេទ​ខុសៗ​គ្នា​៕

ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​

​ប្រភព​៖ thehealthsite

ត្រួតពិនិត្យដោយ www.health.com.kh

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 989 034

ថ្ងៃទី22  ធ្នូ ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

Free Download

App Store Google play