សុខភាពស្ដ្រី

​ស្រីៗ​ដូចគ្នា​ដឹង​ដែរ​ទេ​ថា រដូវ​ធម្មតា​មាន​លក្ខណៈ​បែបណាខ្លះ​?

​ការ​មក​រដូវ មានន័យ​ថា ជាការ​ធ្លាក់ឈាម​ប្រចាំខែ​តាម​ទ្វារមាស​ស្ត្រី​។ នៅពេល​មនុស្ស​ស្រី​ម្នាក់​មក​រដូវ មានន័យ​ថា ផ្នែក​ខាង​ក្នុង​របស់​ទ្វារមាស​មាន​លក្ខណៈ​ក្រាស​។ ហើយ​ឈាម​ដែល​ធ្លាក់​មក​តាម​ទ្វារមាស​នេះ គឺ​កើតឡើង​ដោយសារ​តែ​ភាព​ក្រាស​របស់​ស្បូន​បាន​ជ្រុះ​ចេញ​មក​ខាងក្រៅ ដែល​ជាហេតុ​នាំ​ឲ្យ​ឈាមរដូវ​របស់​មនុស្ស​ស្រី​គ្រប់រូប​មិន​កក ដូច​ការ​ហូរឈាម​។ ភាគច្រើន​ស្ត្រី​មក​រដូវ​យូរ​បំផុត​ចាប់ពី ៣ ទៅ​៥​ថ្ងៃ​។

​រដូវ​មនុស្ស​ស្រី​ប្រហែល​ជា​មិន​ដូចគ្នា​ជា​រៀងរាល់​ខែ​ឡើយ ហើយ​វា​ក៏​ប្រហែលជា​មាន​លក្ខណៈ​ខុសគ្នា​ពី​ស្ត្រី​ម្នាក់ៗ​ផងដែរ​។ ឈាមរដូវ​អាច​មាន​លក្ខណៈ​រឹម មធ្យម ឬ​ច្រើនៗ​។ ចំពោះ​រយៈពេល​របស់​វា​វិញ​ក៏​អាច​ប្រែប្រួល​ដែរ​។ ប៉ុន្តែ​ជា​មធ្យម​មាន​រយៈពេល ៣ ទៅ​៥​ថ្ងៃ និង​យូរ​បំផុត​គឺ ៧​ថ្ងៃ ក៏​ធម្មតា​ដែរ​។

សម្រាប់​រយៈពេល​ពីរ​បី​ឆ្នាំ​ដំបូង​ក្រោយ​ពី​ស្ត្រី​ចាប់ផ្តើម​មក​រដូវ វដ្ត​រដូវ​ម្តងៗ​អាច​នឹង​មាន​រយៈពេល​យូរ​ជាង​ធម្មតា​។ ប៉ុន្តែ​វា​នឹង​ខ្លី​ជាង​មុន​វិញ​រហូត​ដល់​ធម្មតា នៅពេល​អាយុ​កាន់តែច្រើន​។ យ៉ាងណាមិញ រយៈពេល​នៃ​វដ្ត​រដូវ​របស់​មនុស្ស​ស្រី​ធម្មតា​គឺ​ចាប់ពី ២១ ទៅ​៣៥​ថ្ងៃ​។

ស្ត្រី​ច្រើន​តែ​មក​រដូវ​ជាប់​រហូតដល់​អស់​រដូវ​។ ការ​រ៉ាំ​ង​រដូវ កើតឡើង​នៅ​ចន្លោះ​អាយុ ៤៥ ទៅ​៥៥​ឆ្នាំ តែ​ជា​ធម្មតា​គឺ​ជុំវិញ ៥០​ឆ្នាំ​។ សម្រាប់​ស្ត្រី​ខ្លះ​អាច​នឹង​ឆាប់​រាំងរដូវ​បន្តិច​ដោយសារតែ​ការវះកាត់ ឬ​ការព្យាបាល​ជំងឺ​អ្វី​មួយ មាន​ជំងឺ ឬ​ហេតុផល​ណាមួយ​ផ្សេងៗ​ទៀត​។ យ៉ាងណាក៏ដោយ បើសិន​ជា​អ្នក​មិន​មក​រដូវ​សោះ​រយៈពេល ៩០​ថ្ងៃ អ្នក​គួរតែ​ដល់​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ដើម្បី​រក​មូលហេតុ​របស់​វា​។ ពេលនោះ គ្រូពេទ្យ​នឹង​ពិនិត្យ​រក​ការ​មាន​ផ្ទៃពោះ ការ​ឆាប់​រ៉ាំ​ង​រដូវ ឬ​បញ្ហា​សុខ​ភាព​ផ្សេងៗ​ទៀត​ដែល​ធ្វើឲ្យ​រដូវ​ឈប់​មក ឬ​លែង​ទៀងទាត់​៕

ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
​ប្រភព​៖ womenshealth.gov

ត្រួតពិនិត្យដោយ www.health.com.kh

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 085 456 289

ថ្ងៃទី22  ធ្នូ ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

Free Download

App Store Google play