ជំងឺទូទៅ

ដុះ​ត្រចៀកក្រាញ់​៖ អ្វី​ដែល​គួរ​ធ្វើ និង​អ្វី​ដែល​មិន​គួរ​ធ្វើ​

​មិន​ខ្វល់​ថា ការ​ដុះ​ត្រចៀក​ក្រាញ់​បណ្តាលមកពី​អ្វី​ទេ ការដោះស្រាយ និង​ព្យាបាល​លើ​ករណី​បែប​នេះ​ច្រើនតែ​ផ្តល់​នូវ​ការឈឺចាប់​ខ្លាំង​។ ហេតុដូច្នេះ​ហើយ យើងខ្ញុំ​សូម​ណែនាំ​នូវ​ដំបូន្មាន​សាមញ្ញៗ​មួយចំនួន​ដែល​អ្នក​គួរ​ធ្វើ និង​មិន​គួរ​ធ្វើ​នៅ​ពេល​ព្យាបាល​អា​ការៈដុះ​ត្រចៀក​ក្រាញ់​។​

  • ​ចូរ​ចៀសវាង​ការពាក់​ស្បែកជើង​តឹងៗ​ពេក ព្រោះ​វា​អាចដាក់​សម្ពាធ​កាន់តែខ្លាំង​នៅលើ​ក្រចក​ដែល​ដុះ​ត្រចៀកក្រាញ់​នោះ​កាន់តែខ្លាំង និង​ប្រឈម​កាន់តែខ្លាំង​នឹង​ការ​មាន​របួស​ទៀត​
  • ​ចូរ​ចៀសវាង​ការ​កាត់​ក្រចក​ខ្លី​ពេក ព្រោះ​វា​អាច​បណ្តាល​ឲ្យ​ស្បែកជើង​ដែល​យើង​ពាក់​នោះ​ដាក់​សម្ពាធ​លើ​ក្រចក​ខ្លាំង និង​ធ្វើឲ្យ​ក្រចកនោះ​ដុះ​ចាក់​ចូលទៅ​ក្នុង​សាច់​វិញ​
  • ​ចូរ​ប្រាកដថា អ្នក​បាន​បន្សល់ទុក​នូវ​ក្រចក​វែង​បន្តិច​នៅ​ពេល​កាត់​ក្រចក​លើក​ក្រោយ ដូច្នេះ​វា​ក៏​មិន​ទំនង​ជា​ធ្វើឲ្យ​ដុះ​ចាក់ចូល​ស្បែក​ទៀត​ដែរ​
  • នៅ​ពេល​កាត់​ក្រចក មិន​ត្រូវកា​ត់​នៅគែម​ក្រចក​រហូតដ​ល់​ខ្លី​ពេក​ទេ ព្រោះ​វា​អាច​បណ្តាល​ឲ្យ​ក្រចកដុះ​ចាក់ស្បែ​កបាន​
  • ​ចូរ​អនុវត្ត​នូវ​ទម្លាប់​ថែរក្សា​ប្រអប់ជើង​ឲ្យបាន​ល្អ និង​អនាម័យ​ក្រចក​ដែល​ដុះ​ត្រចៀកក្រាញ់​នោះ​ឲ្យ​ល្អ តាមរយៈ​ការ​ត្រាំ​ជើង​ក្នុង​ទឹក​ក្តៅ​ឧណ្ហៗ និង​ទឹកសាប៊ូ ១០​នាទី ចាំ​លាង​សម្អាត​ជាមួយនឹង​ទឹក​ធម្មតា​ទៀត​
  • ​ចូរ​ចៀសវាង​ការដាក់​អ្វី​ទាំងអស់​នៅ​ក្រោម​ក្រចក​ដើម្បី​លើក​វា​ឡើង​ខ្ពស់ ព្រោះ​វា​អាច​បណ្តាល​ឲ្យ​លូតលាស់​មេរោគ​នៅ​កន្លែង​នេះ និង​ប្រឈម​ខ្ពស់​នឹង​ការបង្ក​រោគ​ដោយ​បាក់តេរី​បាន​
  • ចូរ​ចៀសវាង​ការប្រើ​ថ្នាំ​បំបាត់​ការឈឺចាប់​ដោយ​ខ្លួនឯង ព្រោះ​វា​អាច​ដោះស្រាយ​ត្រឹម​រយៈពេល​ខ្លី​ប៉ុណ្ណោះ​។ បើសិនជា ការឈឺចាប់​កើតឡើង​ជាប់​រហូត យក​ល្អ​គួរតែ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ចៀស​ព្យាយាម​ព្យាបាល​វា​ដោយ​ខ្លួនឯង​នៅផ្ទះ​៕

ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
​ប្រភព​៖ thehealthsite

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 085 456 289

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី23  ធ្នូ ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

Free Download

App Store Google play