ជំងឺទូទៅ

​ម្រាមដៃ​ហើម មិនមែន​ធ្ងន់ធ្ងរ​មែន តែបើ​ចេះ​ព្យាបាល​ខ្លួនឯង កាន់តែ​ល្អ​

​សម្រាប់​រដូវរងា​នេះ មនុស្ស​យើង​ច្រើន​តែ​មាន​បញ្ហា​សុខភាព​ដូចជា ផ្តាសាយ ក្អក ស្បែក​ស្ងួត និង​ប្រេះ​បបូរមាត់​ជាដើម​។ ហើយ​បញ្ហា​ដែល​កើតឡើង​ជា​ញឹកញាប់​នោះ​គឺ ហើម​ម្រាមដៃ​តែម្តង​។ ហេតុដូច្នេះ​ហើយ បើ​យើង​ចេះ​នូវ​វិធីសាស្ត្រ​ព្យាបាល​វា​ដោយ​ខ្លួនឯង​ខ្លះ​ក៏​មិន​អត់​ប្រយោជន៍​ដែរ​។​

  • ​លាបទឹក​ក្រូចឆ្មា​នៅលើ​ម្រាមដៃ​ដែល​ហើម​នោះ ព្រោះ​វា​អាច​ជួយ​កាត់បន្ថយ​ការ​រលាក និង​ការ​ក្រហម​ផង​ដែរ​
  • ​ចូរ​យក​ចំណិត​ខ្ទឹមបារាំង​លាប​លើ​ម្រាមដៃ​ដែល​ហើមពោះ ព្រោះ​វា​អាច​ជួយ​បំបាត់​ការ​រមាស់ និង​ហើម​បាន​យ៉ាង​ល្អ​ដែរ​
  • ​ការ​លាយ​ម្រេចខ្មៅ​ជាមួយនឹង​ប្រេង Mustard Oil ដែល​ក្តៅ​ឧណ្ហៗ អាច​ក្លាយជា​រូបមន្ត​បំបាត់​ការហើម​យ៉ាង​ល្អ ដូច្នេះ​ចូរ​យក​វា​លាប​លើ​ម្រាមដៃ​ដែល​ហើម​នោះ ហើយ​អ្នកនឹង​មើលឃើញ​លទ្ធផល​របស់​វា​ហើយ​
  • ​ចូរ​កាត់​ចំណិត​ដំឡូងបារាំង​មួយ ហើយ​ប៉ាត​អំបិល​ពីលើ ហើយ​យក​វា​លាប​លើ​ម្រាមដៃ​ដែល​ហើម​នោះ ដើម្បី​សម្រក​ការ​ហើម ក្រហម និងរ​មាស់​ផង​៕

​ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
​ប្រភព​៖ thehealthsite

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 944 977 , 098 444 004

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី23  ធ្នូ ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

Free Download

App Store Google play