សុខភាពកុមារ

កូន​យំ​មិន​បាត់ សាក​ច្របាច់​បាតជើង​បែបនេះ​ទៅ​មើល​

​ជាធម្មតា ទារក​តូចៗ​ដែល​កំពុង​មាន​បញ្ហា ហើយ​ឪពុកម្តាយ​មិន​អាច​មើលឃើញ​ដឹង ដូចជា ការឈឺ​ក្បាល និង​ការ​ឈឺពោះ ... ការ​យំ​របស់​ពួកគេ អាច​ធ្វើឲ្យ​ឪពុក​ម្តាយ​មាន​ការ​ភណ្ឌ​ច្រឡំ​បាន​។​

​ប្រសិន​បើ​កូន​របស់​អ្នក​យំ​យូរពេក មិន​ព្រម​បាត់​សោះ​នោះ កូន​របស់​អ្នក​ប្រហែល​ជា​ចុកពោះ បញ្ហា​ក្រពះ​ពោះវៀន ឬ​ឈឺ​ក្បាល​ដោយសារ​ជំងឺ​គ្រុនក្តៅ​ហើយ​។​

​ដំណោះស្រាយ​

​អ្នក​អាច​សាកល្បង​ធ្វើការ​ម៉ាស្សា ឬ​ច្របាច់​ថ្នមៗ​ទៅលើ​ម្រាមជើង​របស់​កូន​អ្នក (​ម្រាម​មួយ​បី​នាទី​) នោះ​វា​អាច​បំបាត់​អាការៈ ឬ​ការឈឺ​ក្បាល​ទាំងនោះ​បាន​។​
​ក្រៅពីនេះ អ្នក​ក៏​អាច​ម៉ាស្សា​បាត​នៅ​ពាក់កណ្តាល​ជើង ដើម្បី​សម្រួល​ដល់​ការ​ឈឺពោះ​បាន​ផងដែរ​។​

​យ៉ាងណាមិញ បើ​អ្នក​ព្យាយាម​ហើយ កូន​នៅតែ​យំ​ទៀត សូម​ប្រញាប់​នាំ​គេ​ទៅ​មន្ទីរពេទ្យ​ភ្លាម​៕

​អត្ថបទ ៖ វេជ្ជបណ្ឌិត ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 944 977 , 098 444 004

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី23  ធ្នូ ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

ព័ត៌មានផ្សេងៗទៀត

Free Download

App Store Google play