ជំងឺទូទៅ

អាការៈ​ភ្នែក ដែល​ស​បញ្ជាក់​អំពី​ជំងឺ​ភ្នែក​ដែល​អ្នក​កំពុងតែ​មាន​

​មនុស្ស​យើង​មិន​ថា​នរណា​ឡើយ តែងតែ​ជួប​បញ្ហា​នៅ​ភ្នែក​មួយ​ឬ​ច្រើន​ក្នុង​ជីវិត​។ អ្នក​ខ្លះ​អាច​ព្យាបាល​ដោយ​ខ្លួនឯងបាន អ្នក​ខ្លះ​អាច​នឹង​បាត់​ទៅ​វិញ​ដោយ​ខ្លួនឯង ហើយ​ខ្លះ​ទៀត​ទាល់តែ​ត្រូវ​ការ​ពេទ្យ​ជំនាញ​ព្យាបាល​ទើប​បាន​។ ប៉ុន្តែ​អ្វី​ដែល​ពិត​ជា​សំខាន់ និង​មិត្រូវ​ភ្លេច​នោះ​គឺ​រោគសញ្ញា​នៃ​ជំងឺ​ភ្នែក​ដែល​អ្នក​ត្រូវ​តែ​តាមដាន​ឲ្យបាន​ដិតដល់​។ កាលណា​យើង​អាច​រកឃើញ​ជំងឺ​ភ្នែក​ណាមួយ​បាន​ទាន់ពេលវេលា និង​ព្យាបាល​ដោយ​គ្រូពេទ្យ​ជំនាញ ភ្នែក​នឹង​កាន់តែ​មាន​សុខភាព​ល្អ​វិញ​លឿន​។ ខាងក្រោម​នេះ​ខ្ញុំ​នឹង​បង្ហាញ​អំពី បញ្ហា​ភ្នែក​មួយចំនួន ដែល​អ្នក​ត្រូវ​តែ​ប្រុង​ប្រយ័ត្ន​ឲ្យ​មែនទែន​៖

ឈឺភ្នែក​
អាការៈ​នេះ​អាច​បណ្តាល​មក​ពី​ការ​មាន​របួស​នៅ​ភ្នែក​ណាមួយ​នៃ​គ្រាប់ភ្នែក និង​ជំងឺ​នៃ​ការ​រលាក​ភ្នែក​ជាដើម​។ ការ​ឈឺ​ភ្នែក​នេះ​ក៏​អាច​កើតមាន​លើ​ខ្វាក់​គោម និង​ឈឺក្បាល​បែប​ប្រកាំង​ដែរ​។ បើសិនជា​ការ​ឈឺ​ភ្នែក​នេះ​កើតឡើង​ជាប់​រហូត​ច្រើន​ជាង​មួយ​ថ្ងៃ យក​ល្អ​គួរតែ​ទៅ​ពិគ្រោះ​ជាមួយ​ពេទ្យ​ជំនាញ​។​

ក្រហម​ភ្នែក​
ការ​ក្រហម​ភ្នែក​អាច​កើតឡើង​លើ​ជំងឺ​រលាក​ប្រស្រី​ភ្នែក រលាក​កញ្ចក់ភ្នែក ខ្វាក់​គោម និង​ជំងឺ​ភ្នែក​ផ្សេងៗ​ទៀត​។ ការ​ដែល​មាន​ធូលី ឬ​អ្វី​មួយ​ក្នុង​ភ្នែក និង​ការប៉ះទង្គិច​ភ្នែក​ក៏​អាច​បណ្តាល​ឲ្យ​ក្រហមភ្នែក​បាន​ដែរ​។

ខ្វាក់​មាន់​
ខ្វាក់មាន់​នេះ​ចង់​សម្តៅ​ទៅលើ ការមើល​មិន​ឃើញ​នៅ​ពេល​មេឃងងឹត ហើយ​រឿង​នេះ​ច្រើន​តែ​បណ្តាលមកពី​ការ​កង្វះ​វីតាមីន A​។ ដូច្នេះ​យក​ល្អ​គួរតែ​ឲ្យ​ពេទ្យ​ពិនិត្យ និង​ធ្វើតេស្ត​ល​ភ្នែក​របស់​អ្នកផង​។ អ្នកជំងឺ​បែបនេះ​គួរតែ​ធ្វើ​យ៉ាងណា​ចៀសវាង​ការចេញ​ទៅ​ក្រៅ​ផ្ទះ​នៅពេល​យប់​។​

ហៀរ​ទឹកភ្នែក​ច្រើន​
ការ​ដែល​ហូរ​ទឹកភ្នែក​ច្រើន​អាច​ដោយសារតែ​មូលហេតុ​ច្រើន​ប្រភេទ​ដូចជា ប្រតិកម្ម​អាឡែ​ហ្ស៊ី និង​ការ​រលាក​ភ្នែក​ផ្សេងៗ​ទៀត ឬ​អាច​ដោយសារតែ​ការស្ទះ​ក្នុង​ប្រព័ន្ធ​លំហូរ​ទឹកភ្នែក​៕

ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​

​ប្រភព​៖ thehealthsite

ត្រួតពិនិត្យដោយ www.health.com.kh

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 085 456 289

ថ្ងៃទី24  ធ្នូ ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

Free Download

App Store Google play