សុខភាពកុមារ

ចំណុច​ដែល​ឪពុកម្តាយ​គួរ​យកចិត្តទុកដាក់ នៅ​ពេល​កូន​ចាប់ផ្តើម​ចូលរៀន​

​កាលណា​កូន​ដល់​អាយុ​ចូលរៀន​ហើយ វា​ពិតជា​រឿង​មួយ​ធូរស្រាល​ក្នុង​អារម្មណ៍​របស់​ឪពុក​ម្តាយ​ណាស់ ព្រោះ​មិន​ចាំបាច់​ពិបាក​នៅ​តាម​មើល​បន្ត​ទៀត ប៉ុន្តែ​វា​គឺជា​គំនិត​មួយ​ខុស​ហើយ​។ ទោះបីជា​យ៉ាងណា​ក៏ដោយ កូន​ដែល​ចាប់ផ្តើម​ចេញ​ទៅ​រៀន​នៅ​សាលា មានន័យ​ថា​គេ​ត្រូវ​ការប្រើ​ជីវិត​រស់​នៅ​ក្រៅ​ផ្ទះ​ដើម្បី​ស្វែងយល់​អំពី​ទិដ្ឋភាព​នៅ​ពិភព​មួយ​ផ្សេង​ក្រៅ​ពី​រង្វង់​គ្រួសារ​ដោយ​ខ្លួនឯង បង្កើត​មិត្តភក្តិ និង​អភិ​វឌ្ឈន៍​បុគ្គលិកលក្ខណៈ​របស់​ខ្លួន​។ យ៉ាងណាមិញ ឪពុក​ម្តាយ​គួរតែ​យល់ថា កូន​របស់​ខ្លួន​អាច​នឹង​មាន​បញ្ហា​ច្រើន​នៅ​ពេល​ចាប់ផ្តើម​ចូលរៀន​បែបនេះ ហើយក៏​មាន​រឿង​មួយ​ចំនួន​ដែល​ពួកគេ​គួរ​យល់​ដឹង​កាន់តែច្រើន​នៅពេល​នេះ​ដែរ​ដូចជា​៖

អនាម័យ​
ក្នុង​ពេល​កូន​នៅ​តូច អ្នក​តែងតែ​លាង​សម្អាត​នៅ​របស់​គ្រប់យ៉ាង​ដែល​កូន​អ្នកលេង ព្រោះ​របស់​អស់ទាំងនោះ​អាច​នឹង​ត្រូវ​បាន​កូនតូចៗ​របស់​អ្នក​ចាប់​ដាក់​ចូល​ក្នុង​មាត់​បៀម​លេង​បាន​។ ដូច្នេះ​បើ​សិន​វា​មិន​ស្អាត​ទេនោះ វា​អាច​នឹង​បង្ក​ជំងឺ​ដល់​ពួកគេ​បាន​។ ប៉ុន្តែ​ដល់​ពេល​ពួកគេ​ចូល​រៀន គ្រូបង្រៀន និង​សិស្ស​ផ្សេងៗ​ទៀត​អាច​នឹង​ការអនុវត្ត​អនាម័យ​ល្អ​ដូច​គ្នា​ដែរ​ទេ​? ហេតុដូច្នេះ​ហើយ វា​គឺជា​រឿង​ដែល​អ្នក​គួរតែ​គិត​ទុក​សិន​មុននឹង​ចាប់ផ្តើម​ឲ្យគេ​ចូលរៀន​នៅ​សាលា​។​

អត្ត​ច​រឹក​
ពេល​នៅ​ផ្ទះ អ្នក​អាច​ប្រើ​ពាក្យ​សុភាពៗ​ប្រាប់​ពួកគេ​ដូចជា “​សុំទោស អរគុណ​...” ជាដើម ហើយ​អ្នក​ក៏​បាន​ដឹងថា គេ​នឹង​មាន​អត្ត​ច​រឹក​ត្រឹមត្រូវ​នៅពេល​រៀន​ចេះ​ប្រើ​ភាសា​ខាងលើនេះ ប៉ុន្តែ​ការ​មាន​ទំនាក់ទំនង​ជាមួយ​ក្មេងៗ​វ័យ​ដូចគ្នា​ដែល​មាន​អត្ត​ច​រឹក​ខុសៗ​គ្នា​វិញ​នោះ វា​ពិតជា​អាច​ជះឥទ្ធិពល​មិនល្អ​ខ្លះ​ដល់​ពួកគេ​បាន​។ ដូច្នេះ​ដើម្បី​ចៀសវាង​កូន​មាន​អត្ត​ច​រឹក​មិនល្អ យក​ល្អ​គួរតែ​ព្យាយាម​បង្កើត​ការទំនាក់ទំនង និង​និយាយស្តី​ពាក្យ​ល្អ​ជាមួយ​គេ​ឲ្យបាន​ច្រើន និង​ប្រាប់​ពី​របៀប​នៃ​ការ​រាប់អាន​មិត្តភក្តិ​ថ្មីៗ​ផង​។

ភាសា​
សព្វថ្ងៃនេះ ក្មេងៗ​ភាគច្រើន​គឺ​មាន​ឥទ្ធិពល​ខ្លាំង​ណាស់​ក្នុង​ការចាប់យក​ជំនាញ​និយាយ​ភាសាបរទេស ប៉ុន្តែ​បើសិនជា​គ្រូ​ដែល​បង្រៀន​នោះ​មិន​មាន​ការចេះដឹង​គ្រប់គ្រាន់ នោះ​ជំនាញ​ភាសាបរទេស​ដែល​កូន​ទទួលបាន​នឹង​រក​ការប៉ះពាល់​ជាមិនខាន​។

ចូលចិត្ត​សម្លុត​គេ​
ការឈ្លោះគ្នា​គឺជា​ផ្នែក​មួយ​នៃ​ជីវិត​កុមារភាព ប៉ុន្តែ​ការ​ចូល​ចិត្ត​ប្រើ​វិធី​និយាយ​សម្លុត​គេ ឬ​ស្រែក​ខ្លាំងៗ​ដាក់​គេ​ជា​អ្វី​ទៅ​? នៅ​ពេល​កូន​ចូលរៀន គេ​អាច​នឹង​ក្លាយទៅជា​ក្មេង​ដែល​ចូលចិត្ត​ស្រែក​ខ្លាំងៗ​ដាក់​គេ ឬ​ជា​ជនរងគ្រោះ​ដោយសារតែ​អត្ត​ច​រឹក​បែប​នេះ​ពី​ក្មេង​ដទៃ​។ ហេតុដូច្នេះ​ហើយ យក​ល្អ​គួរតែ​ជ្រើសរើស​សាលា​ណា​ដែល​មាន​បុគ្គលិក​ទទួលខុសត្រូវ​ខ្ពស់​អំពី​រឿង​នេះ​ដើម្បី​បញ្ចៀស​។

សន្តិសុខ​
អ្វី​ដែល​ឪពុក​ម្តាយ​គួរ​យល់​ដឹង​នោះ​គឺថា តើ​សាលា​ដែល​អ្នក​បញ្ជូន​កូន​ទៅ​រៀន​នោះ​មាន​សុវត្ថិភាព​ប៉ុណ្ណា និង​មាន​បំពាក់​កាំ​មេ​រ៉ា​សុវត្ថិភាព​ដែរ​ទេ​? នៅ​ពេល​កូន​តូចៗ​របស់​អ្នក​ទៅ​រៀន​នៅ​ទីនោះ ជាពិសេស​ក្មេង​ដែល​មិន​ទាន់​ចេះ​និយាយ​បាន​ច្រើន ឬ​មាន​ទំនាក់ទំនង​ជាមួយ​គ្រូវ​បានល្អ ភាព​សុវត្ថិភាព​គួរតែ​ជា​ក្តីបារម្ភដ៏​ចំបង​ដែល​អ្នក​គួរតែ​ស្វែងយល់ឲ្យ​បានផង​៕

ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​

​ប្រភព​៖ thehealthsite

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 085 456 289

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី24  ធ្នូ ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

ព័ត៌មានផ្សេងៗទៀត

Free Download

App Store Google play