សម្រស់

ចង់បាន​ស្បែក​មាន​សុខភាព​នៅ​រដូវរងា​នេះ​ទេ​? អញ្ចឹង​ព្យាយាម​ញ៉ាំ​ផ្លែឈើ​ទាំងនេះ​ទៅ​!

​​ក្នុង​ពេល​នេះ មិនបាច់​ខ្ញុំ​និយាយ​បញ្ជាក់​ក៏​បងប្អូន​ដឹង​ហើយ​ថា ឥឡូវ​នេះ​ប្រទេស​យើង​កំពុងតែ​ធ្លាក់​ខ្យល់​ត្រជាក់ៗ​រួច​ទៅ​ហើយ​ដើម្បី​ទទួលយក​រដូវរងារ ហើយ​មនុស្ស​ជាច្រើន​ក៏​ចូល​ចិត្ត​ញ៉ាំ​ទឹ​កតែក្តៅៗ​មួយ​ពែ​ក​ដែរ​ដើម្បី​កុំឲ្យ​ត្រជាក់​ពេក​។ ប៉ុន្តែ​ការជ្រើសរើស​ផ្លែ​ឈើ​ដើម្បី​ទទួលទាន​បាន​ត្រឹមត្រូវ នឹង​ជួយ​ថែរក្សា​សុខភាព​ស្បែក​អ្នក​កាន់តែ​ល្អ ជា​ពិសេស​នឹង​ជួយ​បំពាត់​អាការៈ​ស្បែក​ស្ងួត​តែម្តង​។ ខាងក្រោម​នេះ​គឺជា​ផ្លែឈើ​មួយចំនួន ដែល​អ្នក​គួរតែ​ញ៉ាំ​វា​ឲ្យបាន​ច្រើន​ក្នុងរ​ដូវរ​ងារ​នេះ​ដើម្បី​ស្បែក​កាន់តែ​មាន​សុខភាព​ល្អ និង​ស្រស់ស្អាត​៖

ល្ហុង​
ផ្លែឈើ​មួយ​នេះ​សម្បូរ​វីតាមីន A និង​អង់ស៊ីម​ដែល​អាច​ជំរុញ​កោសិកា​រងាប់ៗ​របស់​ស្បែក​ចោល និង​ផ្តល់​ភាពស្រស់ស្អាត​ដល់​ស្បែក​បាន​ទៀត​។ អង់ស៊ីម​មួយ​ឈ្មោះថា Papin នឹង​បំផ្លាញ​ប្រូតេអ៊ីន​អសកម្ម និង​កំចាត់​ចោល​នូវ​កោសិកា​ស្បែក​ងាប់ៗ​។ ល្ហុង​ក៏​ដើរ​តួនាទី​ជួយ​ឲ្យ​ស្បែក​មាន​សភាព​រឹងមាំ និង​មាន​ភ្នាក់ងារ​ប្រឆាំង​ភាព​ចាស់​ថែម​ទៀត​។

ផ្លែ​ប័រ​
វា​គឺជា​ផ្លែ​ឈើ​ដែល​សម្បូរ​ប្រូតេអ៊ីន និង​អាស៊ីត​ខ្លាញ់​អូ​មេហ្គា​ប្រាំបួន ដែល​ល្អ​បំផុត​សម្រាប់​ថែរក្សា​ស្បែក​កាន់តែ​ស្រស់ស្អាត ព្រមទាំង​ប្រឆាំង​ភាព​ស្ងួត​របស់​ស្បែក​ពី​ខាងក្នុង និង​ផ្តល់​ភាព​ទន់ល្មើយ​ដល់​ស្បែក​ទៀតផង​។ វីតាមីន E ក្នុង​ផ្លែ​ប័រនឹង​ជួយ​បង្ការ​ភាព​ជ្រីវជ្រួញ​។​

ផ្លែ​ទទឹម​
ផ្លែ​ឈើ​នេះ​ល្អ​បំផុត​សម្រាប់​បង្កើត​កោសិកា​ថ្មីៗ​ឡើងវិញ​។ វា​ក៏​ជួយ​សម្អាតរ​ន្ធ​ញើស បន្ថយ​ភាព​ចាស់ និង​កាត់បន្ថយ​ការមើលឃើញ​ភាព​ជ្រីវជ្រួញ​របស់​ស្បែក​ទៀត​។ ផ្លែ​ទទឹម​នឹង​ជំរុញ​ដល់​រន្ធ​ញើស​កាន់តែ​មាន​សភាព​តឹង​ក្នុង​រដូវរ​ងារ​នេះ​។

​ផ្លែ​ម្នាស់​
ផ្លែ​ម្នាស់​ត្រូវបាន​គេ​ដឹង​ថា​សម្បូរ​វីតាមីន C​។ ក្នុង​រដូវរងារ មុន​ដែល​មាន​លើ​ស្បែក​នឹង​កើតឡើង​រយៈពេល​យូរ ព្រម​ទាំង​ចាស់​ឬ​ស​ជ្រៅៗ​ទៀតផង ដែល​ជាហេតុ​នាំ​ឲ្យ​ងាយ​នឹង​ជាប់​ធូលី​ខ្លាំងណាស់​។ ផ្លែ​ម្នាស់​គឺជា​អង់​ទី​អុកស៊ី​ដង់​ដែល​ល្អ​ចំពោះ​ជំងឺ​មុន​គ្រប់យ៉ាង ព្រមទាំង​ជួយ​សម្អាតរ​ន្ធ​ញើស​កាន់តែ​ល្អ​ដែរ​។

ផ្លែ​ចេក​
ផ្លែឈើ​មួយ​នេះ​សម្បូរ​ជាតិ​ប៉ូ​តា​ស្យូម ដែល​អាច​បង្គ្រប់​ជាតិ​ទឹក និង​ផ្តល់​សំណើម​ដល់​ស្បែក​ដែល​កំពុងតែ​ស្ងួត​បាន ហើយ​វីតាមីន E និង C របស់​នឹង​ផ្តល់​ភាពផូ​ផង់រ​បស់​ស្បែក​។ វា​ជួយ​កាត់បន្ថយ​ភាព​ស្ងួត​របស់​ស្បែក​ក្នុង​រដូវរងារ​កាន់តែ​ល្អ​។

ផ្លែ​គី​វី​
ផ្លែ​គី​វី​មាន​វីតាមីន C ខ្ពស់​សម្រាប់​ជួយ​ផលិត​សារធាតុកូឡា​ជែន របស់​ស្បែក ដើម្បី​ជួយ​ឲ្យ​ស្បែក​កាន់តែ​រឹងមាំ​។ វីតាមីន E របស់​ផ្លែ​គី​វី​នឹង​ផ្តល់​សំណើម​ដល់​ស្បែក​កាន់តែ​មាន​ប្រសិទ្ធភាព​៕

ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
​ប្រភព​៖ thehealthsite

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 085 456 289

ថ្ងៃទី   ឆ្នាំ

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

ព័ត៌មានផ្សេងៗទៀត

Free Download

App Store Google play