ជំងឺទូទៅ

ស្ត្រី​គួរ​ថត​សុដន់​ញឹក​ញ៉ាប់​ប៉ុណ្ណា​ទៅ ក្នុង​ការតាមដាន​សុខភាព​?

​ការថត​សុដន់​ស្ត្រី​នេះ អាច​តាម​ពាក្យ​បច្ចេកទេស​ថា Mammogram ដែល​វា​គឺជា​ការប្រើ​កាម​រស្មី​អ៊ិច​កម្រិតទាប​ក្នុង​ការថតទៅ​លើ​សុដន់​ដើម្បី​រក​មើល​ការប្រែប្រួល​ទាំងឡាយ​របស់​សុដន់​នោះ​ថា វា​ជា​រឿង​ធម្មតា ឬ​អត់​។ ចំពោះ​លទ្ធផល​របស់​វា​វិញ នឹង​បញ្ចូល​ទៅ​ក្នុង​កុំព្យូទ័រ ហើយ​គ្រូពេទ្យ​ដែល​ថត​នោះ​នឹង​ពន្យល់​អំពី​លទ្ធផល​នោះ​ដល់​អ្នកជំងឺ​ភ្លាម​។

​ការថត​សុដន់​បែប​នេះ​នឹង​អាច​ឲ្យ​គ្រូពេទ្យ​កាន់តែ​មើលឃើញ​ការប្រែប្រួល​របស់​ជាលិកា​សុដន់​កាន់តែដឹតដ​ល់​ជាពិសេ​ស​ក្នុងពេល​ដែល​ការពិនិត្យ​ធម្មតា​មិន​អាច​វិនិច្ឆ័យ​ដឹង​។ ការថត​សុដន់​នេះ ត្រូវបាន​ប្រើប្រាស់​ទាំង​ស្ត្រី​ដែល​មិន​មាន​បញ្ហា​សុដន់ និង​ស្ត្រី​ដែល​មាន​អាការៈ​នានា​ក្នុង​សុដន់​ដូចជា ការប្រែប្រួល​រូបរាង ឬ​ទំហំ​របស់​សុដន់ មាន​ដុំ ហូរ​ទឹករំអិល​ពី​ក្បាល​សុដន់ ឬ​ឈឺចាប់​ផ្សេងៗ​។ ការប្រែប្រួល​សុដន់​តែងតែ​កើតឡើង​លើ​ស្ត្រី​ស្ទើតែ​ទាំងអស់​។ តាមពិតទៅ ការប្រែប្រួល​ទាំងអស់នោះ​ភាគច្រើន មិនមែន​ជា​មហា​រី​កឡើ​យ ប៉ុន្តែ​ដើម្បី​ដឹង​ថា​វា​អញ្ចឹង​មែន​នោះ មាន​តែ​គ្រូពេទ្យ​ទេ​ទើប​អាច​បញ្ជាក់បាន​។ ការប្រែប្រួល​របស់​សុដន់​ក៏​អាច​កើតឡើង​ជា​រៀងរាល់​ខែ​ដែរ នេះ​ដោយសារ​តែ​ការ​មក​រដូវ​។

តើ​ស្ត្រី​យើង​គួរតែ​ឧស្សាហ៍​ទៅឲ្យ​ពេទ្យ​ថតសុ​ដន់​ញឹកញាប់​ប៉ុណ្ណា​ទៅ​?
សម្រាប់​ស្ត្រី​ដែល​មាន​អាយុ​ចាប់ពី ៥០ ទៅ​៧៤​ឆ្នាំ គួរតែ​ថត​សុដន់​ជា​រៀងរាល់ ២​ឆ្នាំ​ម្តង​។ ចំពោះ​ស្ត្រី​អាយុ​ក្រោម ៥០​ឆ្នាំ គួរតែ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​សិន​ថា ពេលណា​គួរតែ​ចាប់ផ្តើម និង​ត្រូវ​ថត​សុដន់​នេះ​ញឹកញាប់​ប៉ុណ្ណា អាស្រ័យ​ទៅតាម​លក្ខណៈ និង​ការប្រែប្រួល​របស់​សុដន់​នាង​៕

ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
​ប្រភព​៖ womenshealth.gov

ត្រួតពិនិត្យដោយ www.health.com.kh

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 085 456 289

ថ្ងៃទី26  ធ្នូ ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

Free Download

App Store Google play