សុខភាពកុមារ

ឃើញ​កូន​លង់ទឹក ភ្លាមៗ អ្នក​គួរ​ធ្វើ​ដូចម្តេច​?

ពលរដ្ឋ​ខ្មែរ​មួយចំនួន ច្រើន​ធ្វេសប្រហែស​ទុក​ឲ្យ​កូនលេង​តែម្នាក់ឯង ដែល​នេះ​គឺ​ពិតជា​គ្រោះថ្នាក់​ណាស់ សម្រាប់​កូនក្មេង​តូចៗ​។ ការ​លង់ទឹក បាន​កើតឡើង​ច្រើន​ណាស់ ដោយសារ​ការ​មិន​យកចិត្តទុកដាក់​បែបនេះ ហើយ​ការជួយ​សង្គ្រោះ​បន្ទាន់​ទៀតសោត ក៏​នៅ​មាន​ការខ្វះចន្លោះ មានន័យ​ថា ក្នុង​ករណី​មួយ​ចំនួន គេ​អាច​ជួយសង្គ្រោះ​ជីវិត​កុមារ​បាន ប៉ុន្តែ ដោយសារ​មិនសូវ​មាន​ចំណេះដឹង​សង្គ្រោះបន្ទាន់​បែបនេះ ទើប​ធ្វើឲ្យ​មជ្ជ​រាជ​ឆក់យក​ជីវិត​ក្មេ​ងៗ​ទៅ​។​

​ថ្ងៃនេះ យើងខ្ញុំ​នឹង​បង្ហាញ​បងប្អូន ឲ្យបាន​ដឹង​ច្បាស់​ថា​តើ ពេល​ឃើញ​ក្មេង​លង់ទឹក អ្នក​គួរ​ធ្វើ​បែប​ណា ទើប​ត្រឹមត្រូវ​នោះ​។​

១. ស្រែកហៅ​គ្នា​ឲ្យបាន​ច្រើន​ដើម្បី​ជួយ ហើយ​ឲ្យ​នរណា​ម្នាក់​ទាក់ទងទៅ​គ្រូពេទ្យ​

២. យកដៃ​ទ្រ​ខ្នង​កុមារ ហើយ​ដៃ​ចាប់​ចង្ការ​ផ្ងើយ​ក្បាល​ឡើង​

៣. យក​ត្រចៀក​អ្នក​ដាក់​ក្បែរ​ច្រមុះ និង​មាត់ ដើម្បី​ស្តាប់​មើល​ថា​តើ គេ​ដកដង្ហើម​ដែរឬទេ​

៤. បើ​គេ​មិន​ដកដង្ហើម​ទេ​
- កុមារ​ក្រោម​មួយឆ្នាំ ៖ ដាក់​មាត់​របស់​អ្នក ទៅលើ​ច្រមុះ និង​បបូរមាត់​កុមារ រួច​ផ្លុំ​ខ្យល់​ចូល​ពីរដង​។ សង្កេតមើល​ថា​តើ​ទ្រូង​កូន​ប៉ោង​ឡើង ហើយ​ចុះ​វិញ ទើប​ផ្លុំ​ម្តងទៀត​។​
- កុមារ​អាយុ​មួយឆ្នាំ ឬ​ច្រើន​ជាង​នេះ ៖ ច្របាច់​ច្រមុះ​កូន រួច​ដាក់​មាត់​របស់​អ្នក ផ្អឹប​នឹង​មាត់​កូនក្មេង រួច​ផ្លុំ​ខ្យល់​ចូល​ពីរដង​យឺតៗ​។ ត្រូវ​រង់ចាំ​មើល​ទ្រូង​កូន​ប៉ោង ហើយ​ផត​ចុះ​វិញ ទើប​ផ្លុំ​ម្តងទៀត​។​

៥. ពិនិត្យមើល​ជីពចរ​
​បើ​មាន ចូរ​បន្ត​ផ្តល់​ដង្ហើម​តាម​វិធី​ខាងលើ រៀងរាល់​បី​វិនាទី​ម្តង រហូត​ដល់​គេ​អាច​ដកដង្ហើម​បាន​ដោយ​ខ្លួនឯង ឬក៏​អាច​ដឹងខ្លួន​។​

​បើ​គ្មាន​ជីពចរ​ទេ​
- កុមារ​ក្រោម​មួយឆ្នាំ ៖ ដាក់​ម្រាមដៃ​ពីរ​របស់​អ្នក នៅ​ចន្លោះ​ដោះ​ទាំងសងខាង រួច​សង្កត់​ចុះ​ក្នុង​ជម្រៅ​ប្រហែលជា ១៤ សង់ទីម៉ែត្រ​ក្នុង​រយៈពេល ៣ វិនាទី​ម្តង​។ បន្ទាប់​ពី​សង្កត់​បាន ៥ ដង ចូរ​ផ្លុំ​ខ្យល់​ដង្ហើម​ម្តង​។​
- កុមារ​អាយុ​មួយឆ្នាំ ឬ​ច្រើន​ជាង​នេះ ៖ ប្រើ​បាតដៃ ដើម្បី​សង្កត់​ត្រង់ចំណុច និង​ប្រើ​វិធីសាស្ត្រ​ដូចខាងលើ​។​

៦. ប្រញាប់​នាំ​គេ​ទៅ​មន្ទីរពេទ្យ ក្រោយពេល​សង្គ្រោះបន្ទាន់​រួច​៕

​ប្រភព ៖ Parents
​អត្ថបទ ៖ វេជ្ជបណ្ឌិត ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 085 456 289

ថ្ងៃទី   ឆ្នាំ

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

ព័ត៌មានផ្សេងៗទៀត

Free Download

App Store Google play