សម្រស់

ផ្កា​ស្បូន ៖ មិនមែន​ជា​ជំងឺ​មហារីក ប៉ុន្តែ ប៉ះពាល់​ដល់​សម្រស់​! ចុះ​វិធី​ព្យាបាល​បែបណា​ទៅ​?

​ជំងឺ​ផ្កា​ស្បូន គឺ​ការ​ដុះ​ដុំ​សាច់​មិន​មែន​មហារីក ដែល​ច្រើន​កើត​នៅ​លើ​ក្រពេញ​ញើស​។ ផ្កា​ស្បូន ច្រើន​តែ​កើត​ឡើង អំឡុង​ពេល​ពេញវ័យ ឬ​វ័យ​ជំទង់​។ ផ្កា​ស្បូន​មាន​ទំហំ​អង្កត់​ផ្ចិត ពី ១ ទៅ ៣ សង់ទីម៉ែត្រ​។​

​ភាគច្រើន វា​កើត​នៅ​ខាងក្រោម​ត្របកភ្នែក និង​ជុំវិញ​ភ្នែក ប៉ុន្តែ ក្នុងករណី​កម្រ វា​ក៏​អាច​កើតឡើង​នៅ​កន្លែង​ផ្សេងទៀត នៃ​រាងកាយ​របស់​អ្នក​ផងដែរ​។​

​ផ្កា​ស្បូន កើត​នៅ​លើ​ស្ត្រី ច្រើន​ជាង​បុរស​ភេទ ហើយ​វា​ក៏​ជា​ជំងឺតពូជ​ផងដែរ​។​

​ដុំ​សាច់​ដែល​ដុះ​នៅលើ​ស្បែក​នេះ អាច​មាន​ពណ៌​ត្នោត ឬ​ខ្មៅ ហើយក៏​អាច​មាន​មួយ​គ្រាប់​តែ​ឯង ឬ​ផ្តុំជា​ដុំៗ​។​

​ដុំ​សាច់​ខ្លះ អាច​បាត់​ទៅ​វិញ​ដោយ​ខ្លួនឯង យ៉ាងណាមិញ ការ​មាន​ដុំ​សា​ច់នេះ​ពី ១០ ទៅ ៤០ គ្រាប់ គឺជា​រឿង​ធម្មតា​នោះ​ទេ​។​

​ការព្យាបាល​
​ថ្វី​ត្បិត​តែ​វា​មិន​បង្ក​ជា​ការឈឺចាប់ និង​ផលវិបាក​ចំពោះ​សុខភាព​ក្តី ប៉ុន្តែ វា​ពិតជា​ប៉ះពាល់​ខ្លាំងណាស់ ទៅលើ​សម្រស់​របស់​យើង​។ ដូច្នេះ ការព្យាបាល​ពិតជា​ចាំបាច់ ប៉ុន្តែ សូម​បងប្អូន​កុំ​ជឿ​តាម​ការឃោសនា ផ្សព្វផ្សាយ​អំពី​ផលិតផល ឬ​ឡេ​បំបាត់​សាច់​ដុះ​នេះ​ឲ្យសោះ ពីព្រោះ វា​ពិតជា​គ្មាន​ប្រសិទ្ធភាព​នោះទេ​។​

​អញ្ចឹង គួរ​ធ្វើ​បែប​ណា​ទៅ​?
​សូម​ទៅ​ពិគ្រោះ​ជាមួយ​វេជ្ជបណ្ឌិត​ជំនាញ ដើម្បី​ទទួលយក​ការព្យាបាល​ដ៏​ត្រឹមត្រូវ ដូចជា ការបាញ់​កាំរស្មី និង​ការវះកាត់​ចេញ​ជាដើម​៕

​អត្ថបទ ៖ វេជ្ជបណ្ឌិត ឈឹម សៅភារ៉ា​

ត្រួតពិនិត្យដោយ www.health.com.kh

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 989 034

ថ្ងៃទី26  ធ្នូ ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

ព័ត៌មានផ្សេងៗទៀត

Free Download

App Store Google play