សុខភាពកុមារ

កូន​មិន​ស្រួល​ខ្លួន​កម្រិតណា ដែល​ឪពុក​ម្តាយ​គួរ​ភ័យ និង​នាំ​ទៅ​ពេទ្យ​?

​ជំងឺ​ផ្តាសាយ ច្រើន​តែ​មិន​ត្រូវការ​ពេទ្យ​ដើម្បី​ព្យាបាល​ឡើយ​។ ប៉ុន្តែ​ឪពុកម្តាយ​គួរតែ​សង្កេតមើល​អា​ការៈប្រកាសអាសន្ន​ផ្សេងៗ​ផង​ដែល​ត្រូវ​ការនាំ​គេ​ទៅ​ពេទ្យ​ព្យាបាល​។

​ជាមួយគ្នានេះដែរ ក្រុមការងារ www.health.com.kh សូម​ណែនាំ​នូវ​អាការៈ​មួយចំនួន​ដែល​អ្នក​គួរតែ​នាំ​កូន​ដែល​កំពុងតែ​សម្រួល​ខ្លួន​ទៅ​ជួប​ពេទ្យ​ភ្លាម​៖

  • ​កម្តៅ​ចាប់ពី ៣៩,៥​អង្សា​ឡើងទៅ ឬ​ក្តៅ​បែប​នេះ​ជាប់​រហូត​ច្រើនជាង ៣​ថ្ងៃ​
  • ​អាការៈ​ជំងឺ​ផ្តាសាយ​កើតឡើង​ជាប់រ​យៈ​ពេល ១០​ថ្ងៃ ឬ​កាន់តែ​ធ្ងន់ធ្ងរ​ទៅៗ​
  • ​ដកដង្ហើម​លឺ​ដូច​ហួច ពិបាក​ដកដង្ហើម ឬ​ស្បែក​ទៅ​ជា​ស្វាយ​
  • ​ហៀរ​ទឹក​ចេញពី​ត្រចៀក ឬ​ចេះតែ​ត្អូញ​ថា​ឈឺ​ក្នុង​ត្រចៀក ឬ​ឈឺ​ក្នុង​ពោះ ឬ​ក្អួត​
  • ​ប្រកាច់ អាកប្បកិរិយា​កាច ឬ​គេង​មិន​ងាយ​ភ្ញាក់​៕

​ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
​ប្រភព​៖ healthday

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 085 456 289

ថ្ងៃទី   ឆ្នាំ

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

ព័ត៌មានផ្សេងៗទៀត

Free Download

App Store Google play