សម្រស់

​រូបមន្ត បញ្ឈប់​ការ​ជ្រុះ​សក់​បែប​ធម្មជាតិ តែ​វា​នឹង​ដុះ​កាន់តែ​លឿន និង​រឹងមាំ​ទៅវិញ​

​តើ​អ្វី​ទៅ​ដែល​ធ្វើឲ្យ​សក់​ជ្រុះ​? មែន​ហើយ អ្នកជំនាញ​ខាង​វេជ្ជសាស្ត្រ​បាន​អះអាងថា ការ​ជ្រុះ​សក់​ច្រើនតែ​ជាប់​ទាក់ទង​នឹង​កត្តា និង​ហេតុផល​ជាច្រើន​ដូចជា ស្ត្រេ​ស មាន​ផ្ទៃពោះ រាំង​រដូវ ស្រក់​ទម្ងន់ ។​ល​។ ប៉ុន្តែ មាន​ហេតុផល​ផ្សេងៗ​ទៀត​ដែរ ដែល​អាច​ជំរុញ និង​បង្កើន​ល្បឿន​នៃ​ការ​ជ្រុះ​សក់​កាន់តែ​ច្រើន​ដែរ​។​

​ទោះបីជា​យ៉ាងណា​ក៏ដោយ អ្នក​មិនគួរណា​ទិញ​ផលិតផល​ថែរក្សា​សម្ផស្ស​ថ្លៃ​ដើម្បី​លុបបំបាត់​ការ​ជ្រុះ​សក់​អ្នក​ទេ ព្រោះ​ភាគច្រើន​ផលិតផល​ទាំងអស់​នោះ​មាន​គ្រឿងផ្សំ​ពី​ធម្មជាតិ​ដែល​យើង​អាច​រកបាន​ដោយ​ខ្លួនឯង​ដែរ​។ ចំពោះ​គ្រឿងផ្សំ​ដែល​ខ្ញុំ​នឹង​បង្ហាញ​ក្នុង​អត្ថបទ​នេះ​គឺ​ស្លឹក​ត្របែក​តែម្តង​។ ស្លឹក​ត្របែក​សម្បូរ​ទៅ​ដោយ​វីតាមីន B ដែល​មាន​សារៈសំខាន់​ក្នុង​ការជំរុញ​ដល់​ការលូតលាស់​សក់​កាន់តែ​លឿន និង​មាន​សុខភាព​ល្អ​។ វា​នឹង​ទៅ​ភ្ញោ​ចដ​ល់​ការលូតលាស់​របស់​សក់ និង​ពង្រឹង​ដល់​ឬ​ស​សក់​ទៀតផង​។

ដំបូង​ឡើយ អ្នក​ត្រូវ​ចាក់ទឹក​មួយ​លីត្រ​ចូលទៅ​ក្នុង​ឆ្នាំង ហើយ​ដាក់​ស្លឹក​ត្របែក​មួយ​ក្តាប់ដៃ​ចូល​ក្នុង​នោះ​។ ចូរ​បើកភ្លើង​កម្តៅ​ឆ្នាំង​នេះ​ប្រហែល ២០​នាទី ហើយ​ទុក​វា​ចោល ឲ្យ​ត្រជា​ក់សិន​។ ចួរ​យក​ទឹក​ខាងលើ​ទៅ​ម៉ាស្សា​លើ​ស្បែកក្បាល ហើយ​ទុក​ចោល​ពីរ​បី​ម៉ោង​សិន​ចាំ​លាងជម្រះ​ចេញ​។ លទ្ធផល​នឹង​កាន់តែ​ល្អ​នៅ​ពេល​អ្នក​ប្រើ​វិថី​នេះ​នៅ​ពេល​ចូល​គេង និង​ទុក​ចោល​មួយ​យប់​។ ចូរ​ប្រើ​វិធី​នេះ​ពីរ​ទៅ​បី​ដង​ក្នុង​មួយ​សប្តាហ៍​៕

ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
​ប្រភព​៖ healthyviral24.net

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 944 977 , 098 444 004

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី27  ធ្នូ ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

ព័ត៌មានផ្សេងៗទៀត

Free Download

App Store Google play