ជំងឺទូទៅ

ស្រាក្រហម​ល្អ​ចំពោះ​សុខភាព​លើស​ពី​ការរំពឹងទុក (​ចង់​ដឹង​ថា​មាន​អ្វី​ខ្លះ​ទេ​?)

​ស្រាក្រហម​ច្រើនតែ​ត្រូវបាន​គេ​ដាក់លក់​នៅតាម​ភោជនីយដ្ឋាន​ភាគច្រើន ព្រោះ​តែ​វា​តែងតែ​ស័ក្តិសម​នឹង​ការ​ទទួលទាន​ជាមួយ​អាហារ​ច្រើន​ប្រភេទ ប៉ុន្តែ​ក្រៅពីនេះ វា​ក៏​ជួយ​ដល់​ការរំលាយ​អាហារ​របស់​អ្នក​ទទួល​ទាន​កាន់តែ​ល្អ​ជាង​មុន​ដែរ​។ ទោះបីជា​យ៉ាងណា​ក៏ដោយ ដើម្បី​ទទួលបាន​ប្រយោជន៍​កាន់តែ​ល្អ អ្នក​អាច​ញ៉ាំ​ស្រាក្រហម​មួយ​កែវ​ពីរ​បាន​ក្នុង​ពិធីជប់លៀង​តាម​ផ្ទះ ឬ​ក្រោយ​ពី​ធ្វើដំណើរ​រយៈពេល​យូរ​ពេញ​មួយ​ថ្ងៃ​បាន​។ ខាងក្រោម​នេះ​គឺជា​អត្ថប្រយោជន៍​ដែល​អ្នក​នឹង​ទទួលបាន​ពី​ការ​ទទួលទាន​ស្រា​ក្រហម​៖

  • ​ការពារ​សុខភាព​បេះដូង​
  • ​ជួយ​ព្យាបាល​ជំងឺមហារីក​
  • ​ការពារ​សុខភាព​របស់​ខួរក្បា​លពី​ជំងឺ​ភ្លេច​ភ្លាំង​
  • ​ជួយ​សម្រួល​ដល់​ជាតិ​ស្ករ​ក្នុង​ឈាម​
  • ​ជួយ​ដល់​ការ​សម្រក​ទម្ងន់​
  • ​បំបាត់​អាការៈ​ជំងឺ​ផ្តាសាយ​
  • ​កាត់បន្ថយ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​

​រាល់​អត្ថប្រយោជន៍​ទាំងអស់​ខាងលើ សុទ្ធតែ​ត្រូវបាន​អ្នក​ស្រាវជ្រាវ​ជាច្រើន​ទទួលស្គាល់​ថា​វា​ពិតជា​អញ្ចឹង​មែន ប៉ុន្តែ​ដើម្បី​អាច​ដឹង​ថា អ្នក​ស័ក្តិសម​នឹង​ទទួលបាន​ប្រយោជន៍​ទាំងនេះ​ឬ​អត់​នោះ យក​ល្អ​គួរតែ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ដើម្បី​គាត់​អាច​វាយតម្លៃ​សុខភាព​ទូរ​ទៅ​របស់​អ្នក​សិន​៕

​ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
​ប្រភព​៖ wellnessbin

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 085 456 289

ថ្ងៃទី   ឆ្នាំ

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

Free Download

App Store Google play