សម្រស់

៤ ថ្ងៃ ធានា​ថា​ស្រក​គី​ឡូ ... សូម​ធានា​

ការចង់​ស្រក​ទម្ងន់ បាន​ធ្វើឲ្យ​មនុស្ស​មួយចំនួន ខិតខំ​ស្វះស្វែង​រក​វិធីសាស្ត្រ​ផ្សេងៗ​មក​សាកល្បង ទោះបីជា​ពេល​ខ្លះ វា​ត្រូវ​ប្រឈម​នឹង​បញ្ហា​សុខភាព​ក៏ដោយ​។​

​យ៉ាងណាមិញ ថ្ងៃនេះ យើងខ្ញុំ​នឹង​ប្រាប់​បងប្អូន នូវ​វិធីសាស្ត្រ​ធម្មជាតិ​មួយ​ចំនួន ដែល​អ្នក​សម្រក​ទម្ងន់​បាន​យ៉ាង​មាន​ប្រសិទ្ធភាព គឺ​ដល់​ទៅ ៩៩ ភាគរយ បើ​អ្នក​ធ្វើ​តាម​ការណែនាំ​ខាងក្រោម​នេះ​។​

១. ហាត់ប្រាណ​ឲ្យបាន​យ៉ាងហោចណាស់ ៣០ នាទី​ក្នុង​មួយថ្ងៃ​
២. ញ៉ាំ​ទឹក​ឲ្យលើស​ពី ២ លីត្រ​ក្នុង​មួយថ្ងៃ​
៣. ញ៉ាំ​ភេសជ្ជៈ​ពិសេស​មួយ​នេះ​


​គ្រឿងផ្សំ ៖
-​    ​ទឹក ៨ កែវ​
-​    ​ខ្ញី​មួយ​ដុំ​ល្មម (​កាត់​ជា​បន្ទះៗ​)
-​    ​ត្រសក់​មួយ​ផ្លែ (​កាត់​ជា​បន្ទះៗ​)
-​    ​ក្រូចឆ្មារ ១ ផ្លែ (​កាត់​ជា​បន្ទះៗ​)

​វិធី​ធ្វើ ៖
​លាយ​គ្រឿងផ្សំ​បញ្ចូល​គ្នា រួច​យក​ទៅ​ក្លាសេ​ក្នុង​ទូរ​ទឹកកក​មួយ​យប់​។ ព្រឹក​ឡើង ញ៉ាំ​វា ៤ ទៅ ៥ កែវ​ក្នុង​មួយថ្ងៃ​។​

​ភេសជ្ជៈ​មួយ​នេះ អាច​កាត់បន្ថយ​ជាតិ​ខ្លាញ់ និង​ជួយ​ឲ្យ​ចង្កេះ​របស់​អ្នក​មាន​រាង​ស្អាត​៕

​ប្រភព ៖ Boldsky
​អត្ថបទ ៖ វេជ្ជបណ្ឌិត ឈឹម សៅភារ៉ា​

ត្រួតពិនិត្យដោយ www.health.com.kh

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 085 456 289

ថ្ងៃទី28  ធ្នូ ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

ព័ត៌មានផ្សេងៗទៀត

Free Download

App Store Google play