សម្រស់

​ផ្កា​ស្បូន ... អាច​ការពារ​បាន​ខ្លះ តាម​វិធីសាស្ត្រ​ខាងក្រោម​នេះ​

​គ្មាន​វិធីសាស្ត្រ​ណា មាន​ប្រសិទ្ធភាព ១០០ ភាគរយ ក្នុង​ការទប់ស្កាត់​មិន​ឲ្យ​កើត​ជំងឺ​ផ្កា​ស្បូន​ទេ ប៉ុន្តែ ប្រសិនបើ​អ្នកត្រួតពិនិត្យ​ស្បែក ញ៉ាំ​របប​អាហារ​មាន​សុខភាព​ល្អ និង​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជំនាញ​ជា​ប្រចាំ វា​ប្រហែលជា​អាច​ជួយ​អ្នក​បាន​ច្រើន ជាពិសេស ពេល​លេច​ចេញ​រោគសញ្ញា​ដំបូង​។​

​មាន​កត្តា​មួយចំនួន ដែល​ធ្វើឲ្យ​អ្នក​ប្រឈម​នឹង​ការ​កើតផ្កា​ស្បូន ដូចជា ការ​ត្រូវ​កម្តៅថ្ងៃ​ច្រើនពេក និង​ការ​អា​លែ​ក​ស៊ី​ស្បែក ... អញ្ចឹង បើ​អ្នក​ការពារ​បាន វា​មិន​ងាយ​កើត​ផ្កា​ស្បូន​នោះទេ​។ ដូច្នេះ អ្នក​គួរតែ​ធ្វើយ៉ាងណា​ការពារ​ស្បែក​របស់​អ្នក នៅ​ពេល​ចេញ​ក្រៅ​ផ្ទះ​។​

​ក្រៅពីនេះ វិធីសាស្ត្រ​ការពារ​ជំងឺ​ផ្កា​ស្បូន​មានដូចជា ៖

១. ត្រួតពិនិត្យ​សម្ពាធ​ឈាម និង​កម្រិត​ជាតិ​ស្ករ​ជាប្រចាំ​
២. ញ៉ាំ​អាហារ​សំបូរ​វីតាមីន និង​អង់​ទី​អុក​ស៊ីដង់ ហើយ​មាន​តុល្យភាព​ត្រឹមត្រូវ​
៣. ចៀសវាង​ការជក់បារី និង​ផឹកស្រា​ច្រើន​ជ្រុល​
៤. ថែរក្សា​ស្បែក​ឲ្យ​ស្អាត និង​មាន​សុខភាព​ល្អ តាមរយៈ​ការធ្វើ​អនាម័យ​ខ្លួនប្រាណ និង​ប្រើប្រាស់​គ្រឿងសម្អាង​ប្រភេទ​ធម្មជាតិ ឬ​មិន​គួរប្រើ​បើ​មិន​ចាំបាច់​
៥. ហាត់ប្រាណ​ជាប្រចាំ​
៦. កុំ​អេស​ស្បែក​លេង​៕

​ប្រភព ៖ Boldsky
​អត្ថបទ ៖ វេជ្ជបណ្ឌិត ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 085 456 289

ថ្ងៃទី   ឆ្នាំ

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

ព័ត៌មានផ្សេងៗទៀត

Free Download

App Store Google play