ជំងឺទូទៅ

តេស្ត​ពិនិត្យ​សុខភាព​រក​ជំងឺមហារីក ៦​ប្រភេទ ដែល​អ្នក​គួរតែ​ធ្វើ​ក្រោយ​អាយុ ៤០​ឆ្នាំ​

​បើសិន​ជា​អ្នក​អាយុ​ដល់ ៤០​ឆ្នាំ ហើយ​កំពុងតែ​មាន​សុខភាព​ល្អ​ស្រាប់​នោះ អ្នក​ប្រហែលជា​មិន​មាន​អារម្មណ៍​ចង់​ទៅឲ្យ​ពេទ្យ​ពិនិត្យ​សុខភាព​អ្វី​ឡើយ​។ ប៉ុន្តែ​ជា​រៀងរាល់ឆ្នាំ អ្នក​ពិតជា​កើន​អាយុ​មួយ​ឆ្នាំ​រហូត ដូច្នេះ​យក​ល្អ​គួរតែ​ផ្តល់​អំណោយ​ដល់​ខ្លួនឯង​តាមរយៈ​ការពិនិត្យ​សុខភាព​រក​ជំងឺមហារីក​ម្តង​ក្នុង​មួយ​ឆ្នាំ​ដែរ​ទៅ​។ ចំពោះ​មូលហេតុ​វិញ​គឺ​ថា ការពិនិត្យ​សុខភាព​ជា​រៀងរាល់​ឆ្នាំ​អាចជួយ​អ្នក​បង្ការ និង​កំណត់​រោគវិនិច្ឆ័យ​ជំងឺ​ជា​ច្រើន​ក្នុង​ដំណាក់កាល​ដំបូង​បាន​បើសិនជា​រកឃើញ​។

​បើសិនជា​អ្នក​មាន​គ្រួសារ​ធ្លាប់​កើត​ជំងឺ​មហារីក ការពិនិត្យ​សុខភាព​រក​ជំងឺមហារីក​ជា​រៀងរាល់​ឆ្នាំ​គឺជា​រឿង​ដែល​គួរតែ​ធ្វើ​ក្រោយ​ពី​អាយុ​បាន ៤០​ឆ្នាំ​។ តេស្ត​ទាំងនោះ​មានដូចជា​៖

Pap Smear/HPV
តេស្ត​នេះ​នឹង​ជួយ​អ្នកកំណត់​រោគវិនិច្ឆ័យ​ជំងឺមហារីក​មាត់ស្បូន​បាន​លឿន​។ ស្ត្រី​គ្រប់រូប​អាយុ​ចាប់ពី ២១​ឆ្នាំ​ឡើង គួរតែ​ធ្វើ​តេស្ត​នេះ​។ បើសិន​ជា​លទ្ធផល​បង្ហា​ញ​ថា​អវិជ្ជមាន អ្នក​គួរតែ​ធ្វើ​វា​ជា​រៀងរាល់ ៣​ឆ្នាំ​ម្តង រហូទដល់​អាយុ ៤០​ឆ្នាំ ចាំ​ធ្វើ​មួយ​ឆ្នាំ​ម្តង​។​

Mammogram
តេស្ត​នេះ​ធ្វើឡើង​ដើម្បី​រក​ជំងឺមហារីក​សុដន់ ហើយ​ស្ត្រី​គ្រប់រូប​គួរតែ​ធ្វើ​វា​ជា​រៀងរាល់​ឆ្នាំ​ក្រោយ​ពី​អាយុ ៤០​ឆ្នាំ ព្រោះ ការ​ប្រឈម​នឹង​ជំងឺ​មហារីក​សុដន់​កើនឡើង​តាម​អាយុ ហើយ​ការ​កំណត់​រោគវិនិច្ឆ័យ​បាន​លឿន​នឹង​ជួយ​ផ្តល់​នូវ​គម្រោង​នៃ​ការព្យាបាល​បាន​យ៉ាង​ល្អ​។

ការឆ្លុះ​ពោះវៀនធំ​
តេស្ត​មួយ​នេះ​នឹង​ជួយ​កំណត់​ដឹង​អំពី​ជំងឺមហារីក​ពោះវៀនធំ​និង​ចុង​ពោះវៀនធំ​មុន​ពេល​វា​ចេញ​រោគសញ្ញា ហើយ​បើសិនជា​មាន​ជំងឺ​នេះ​ហើយ ៩០​ភាគរយ នឹង​ព្យាបាល​ជា​។ ដូច្នេះ​ចូរ​ធ្វើតេស្ត​មួយ​នេះ​ម្តង​ផង​នៅ​ពេល​អ្នក​អាយុ​ដល់ ៤០​ឆ្នាំ​។ ហើយ​បើសិនជា​អ្នក​មាន​គ្រួសារ​ធ្លាប់​កើត​ជំងឺ​មហារីក​នេះ យក​ល្អ​គួរតែ​ធ្វើ​តេស្ត​នេះ​ចាប់ពី​អាយុ ៣៥​ឆ្នាំទៅ​។

CA125 Test
នេះ​គឺជា​ការ​ធ្វើ​តេស្ត​ឈាម​មួយ​ប្រភេទ​ដើម្បី​រក​មើល​សារធាតុ​បញ្ជាក់​មហារីក ហើយ​វា​តែងតែ​កើនឡើង​នៅពេល​មាន​ករណី​ជំងឺមហារីក​ក្រពេញ​អូ​វ៉ែ​។

Prolactin Hormone
កាលណា​ចំនួន​អ័រម៉ូន Prolactin ក្នុង​ឈាម​កើនឡើង ជា​សញ្ញា​បញ្ជាក់​អំពី​បញ្ហា​សុខភាព​ជា​ច្រើន​ដូចជា មិន​អាច​មាន​កូន​បាន ជំងឺ​ថ្លើម និង​ការ​កង្វះ​ក្រពេញ​ទី​រ៉ូ​អ៊ីត​។ ដូច្នេះហើយ យក​ល្អ​គួរតែ​ធ្វើ​តេស្ត​នេះ​ម្តង និង​ជា​រៀង​រាល់​រាល់​ឆ្នាំ​ចាប់ពី​អាយុ ៤០​ឆ្នាំទៅ​។

ការថត​អេកូ​ពោះ និង​ក្នុង​អាង​ត្រគាក​
ករណី​ភាគច្រើន ស្ត្រី​ច្រើន​តែ​មិន​ខ្វល់​អំពី​ការ​ឈឺក្រពះ និង​ឈឺចាប់​ក្នុង​អាង​ត្រគាក​ទេ​។ ប៉ុន្តែ​ការ​ដែល​ថត​អេកូ​នៅ​ពោះ និង​ក្នុង​អាង​ត្រគាក​អាច​នឹង​ជួយ​រក​ជំងឺមហារីក​ក្នុង​ដំណាក់កាល​ដំបូង​បាន​៕

ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
​ប្រភព​៖ thehealthsite


- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 085 456 289

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី29  ធ្នូ ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

ព័ត៌មានផ្សេងៗទៀត

Free Download

App Store Google play