ជំងឺទូទៅ

ជឿ​អត់ថា ទឹកដោះ​ម្តាយ​អាច​ព្យាបាល​ជំងឺ​លើ​ទារក​តូចៗ​បាន​!!

​ទឹកដោះ​ម្តាយ​ត្រូវបាន​គេ​ហៅថា ជា​ទឹកមាស ហើយ​វា​ពិតជា​ត្រឹមត្រូវ​ខ្លាំងណាស់ ព្រោះ​វា​ជា​ប្រភព​នៃ​ជីវជាតិ និង​អង់ទីគ័រ ដែល​គ្មាន​អាហា​រណា ឬ​ទឹកដោះគោ​ម្សៅ​ណា​អាច​ប្រៀប​បាន​ឡើយ​។ យ៉ាងណាមិញ ទឹកដោះ​ម្តាយ​មិន​ត្រឹមតែ​ជា​ប្រភព​នៃ​ជីវជាតិ​ទេ តែ​យើង​អាច​យក​វា​សម្រាប់​ព្យាបាល​លើ​អាការៈ​មួយចំនួនលើ​ទារក​តូ​ចៗ និង​មនុស្ស​ធំ​បាន​។ ពិតណាស់ ខាងក្រោម​នេះ​គឺជា​ការព្យាបាល​ជំងឺ​មួយចំនួន​ដែល​ទឹកដោះ​ម្តាយ​អាចធ្វើ​បាន តាម​បែប​ធម្មជាតិ​៖

ការបង្ក​រោគ​នៅ​ភ្នែក​
សម្រាប់​ទារក​ទើប​នឹង​កើត​អាច​នឹង​មាន​ការបង្ក​រោគ​នៅ​ភ្នែក ឬ​ស្អិត​ភ្នែក​ដោយសារ​តែ​ហូរ​ទឹករំអិល​នៅ​ភ្នែក​ច្រើនពេក​។ ដូច្នេះ​អ្នក​អាច​ប្រើ​សម្លី​ជ្រលួក​ទឹកដោះ​ម្តាយ និង​យក​វា​មក​ជូត​លើ​ភ្នែក​កូន​ថ្នមៗ​។ បើសិន​ជា​កូន​ក្រហម​ភ្នែក អ្នក​ក៏​អាច​ប្រើ​ទឹកដោះ​ម្តាយ​ដើម្បី​បន្តក​ភ្នែក​គេ​បានដែរ​។

ការបង្ក​រោគ​នៅ​ត្រចៀក​
ក្មេង​អាយុ​ចាប់ពី ៦ ទៅ​៨​ខែ ពិតជា​ងាយ​មាន​ការបង្ក​រោគ​នៅ​ត្រចៀក​ណាស់​។ បើសិន​ជា​កូន​យំ​ច្រើន ហើយ​ចេះតែ​យកដៃ​អេស​ត្រចៀក នោះ​ឱកាស​នៃ​ការបង្ក​រោគ​នៅ​ត្រចៀក​គេ​មាន​ច្រើន​ណាស់​ហើយ​។ យ៉ាងណាមិញ ក្រោយ​ពី​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​អំពី​រឿង​នេះ​រួច អ្នក​ក៏​អាច​ប្រើ​ទឹកដោះ​ម្តាយ​បន្តក់​ក្នុង​ត្រចៀក​ដែលមាន​ជំងឺ​នោះ​ដើម្បី​សម្លាប់​មេរោគ​បានដែរ​។

ទារក​កើតមុន​
រយៈពេល ៦ ទៅ​៨​សប្តាហ៍​ក្រោយ​ពី​សម្រាលកូន​រួច ទារក​អាច​នឹង​ចេញ​មុន​លើ​ស្បែក ដែល​វា​នឹង​បាត់​ទៅ​វិញ​ដោយ​ខ្លួនឯង​ទេ​។ យ៉ាងណាមិញ បើសិន​ជា​កូន​ហាក់បីដូច​ជារ​មាស់​ស្បែក ឬ​ចេញ​មុន​លើ​ស្បែក ដែល​ធ្វើឲ្យ​ស្បែក​គេ​ស្ងួត និង​របកៗ អ្នក​អាច​ប្រើ​ទឹកដោះ​ម្តាយ​មក​ដុស​សម្អាត​ស្បែក​គេ​តិចតួច​បានដែរ​។

ស្បែក​ស្ងួត​
កូន​របស់​ខ្ញុំ​ធ្លាប់មាន​អាការៈ​ស្បែក​ស្ងួត​ខ្លាំង ដូច្នេះ​ខ្ញុំ​ក៏​ធ្លាប់​ប្រើ​ទឹកដោះ​ខ្ញុំ​ទៅ​ម៉ាស្សា​លើ​ស្បែក​គេ ដែរ ហើយ​លទ្ធផល​ឃើញថា​ល្អ​។

កន្ទួល​រមាស់​
ទឹកដោះ​ម្តាយ​ត្រូវបាន​គេ​ស្គាល់​ថា​ជា​សារធាតុ​រំអិល​មួយ​ដែល​ជួយ​ផ្តល់​ភាព​រលោង និង​ព្យាបាល​អាការៈ​កន្ទួល​រមាស់លើ​ស្បែក​បាន​យ៉ាង​លឿន​៕

ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
​ប្រភព​៖ thehealthsite

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 085 456 289

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី29  ធ្នូ ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

Free Download

App Store Google play