សុខភាពកុមារ

២០១៧ ដាក់​គោលដៅ​ទាំងនេះ ឲ្យ​កូន​របស់​អ្នក​ធ្វើឲ្យបាន​

មនុស្ស​ត្រូវការ​គោលដៅ ដើម្បី​អភិវឌ្ឍ និង​ធ្វើឲ្យ​ខ្លួន​ឯង​ជោគជ័យ នៅ​ក្នុង​ឆាកជីវិត និង​ការរកស៊ី​។ មិន​ខុស​ពី​មនុស្ស​ធំ​ទេ សម្រាប់​កូនក្មេង​តូចៗ អ្នក​ត្រូវ​ជួយ​គេ​ឲ្យសម្រេចបំណ​ង និង​គោលដៅ ក្នុង​ឆ្នាំ​នី​មួយៗ ដើម្បីឲ្យ​គេ​សប្បាយចិត្ត មាន​ទម្លាប់​ល្អ និង​រីកចម្រើន​ទៅ​មុខជា​លំដាប់​។​

​ខាងក្រោម​នេះ គឺ​ជា​គោលដៅ ក៏ដូចជា​គោលបំណង​ខ្លះ ដែល​អ្នក​ណែនាំ​ឲ្យ​កូន​តូចៗ​របស់​អ្នក ខិតខំ​សម្រេច​ឲ្យបាន ក្នុង​ឆ្នាំ ២០១៧ ខាងមុខនេះ​។​

១. លើកទឹកចិត្ត​ឲ្យ​កូនជ្រើសរើស​កីឡា​ណាមួយ ហើយ​ឲ្យគេ​លេង​វា​ឲ្យបាន​ពូកែ​
២. ឲ្យ​កូន​រៀន​ភាសា​ណាមួយ ដែល​គេ​មាន​ដុង ហើយ​រៀន​ឲ្យបាន​ល្អ និង​ពូកែ​តាម​ដែល​អាច​ធ្វើទៅបាន​
៣. បើ​កូន​ស្គម ត្រូវ​លើកទឹកចិត្ត​ឲ្យគេ​ញ៉ាំ ហាត់ប្រាណ និង​ត្រូវ​តែ​ឡើង​គីឡូ​ឲ្យបាន​
៤. បើ​កូន​ចូលចិត្ត​ដើរលេង ត្រូវ​ជួយ​សម្រេច​បំណង​កូន ក្នុងករណី​ដែល​គេ​ចង់​ទៅ​លេង​ក្រៅប្រទេស​
៥. ណែនាំ​ឲ្យ​កូន​មាន​ទម្លាប់​ល្អ ក្នុងការ​ញ៉ាំ​ទឹក និង​បន្លែ​ឲ្យបាន​ច្រើន សម្រាប់​ឆ្នាំ​ថ្មី​នេះ​។​

​ហេតុ​អ្វី​ចាំបាច់​ធ្វើបែបនេះ​?
​វា​ពិត​ជា​សំខាន់​ណាស់ ពីព្រោះ កូន​របស់​អ្នកនឹង​ដឹងថា គេ​ត្រូវធ្វើ​អ្វី ហើយ​ត្រូវ​ធ្វើ​បែបណា ទើប​គោលដៅ និង​គោលបំណង​របស់​គេ​បាន​ជោគជ័យ​។ ប៉ុន្តែ ចូរ​កុំ​ដាក់​សម្ពាធ ឬ​គំនាប​ខ្លាំងពេក​សម្រាប់​កូន​របស់​អ្នក ត្រូវឲ្យ​គេ​ធ្វើបណ្តើរៗ តាម​អ្វី​ដែល​គេ​អាច​ធ្វើបាន ហើយ​សប្បាយចិត្ត​នឹង​ធ្វើ​៕

​អត្ថបទ ៖ វេជ្ជបណ្ឌិត ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 944 977 , 098 444 004

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី29  ធ្នូ ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

ព័ត៌មានផ្សេងៗទៀត

Free Download

App Store Google play