សុខភាពស្ដ្រី

​កត្តា​ប្លែកៗ​ដែល​ធ្វើឲ្យ​ប្រឈម​ខ្លាំង​នឹង​ជំងឺ​បេះដូង​លើ​ស្ត្រី (​ជា​ការពិត​)

​រាល់​ការ​កើត​មាន​ជំងឺ​បេះដូង​ថ្មីៗ​ត្រូវ​បាន​បង្ហាញថា វា​បាន​កើនឡើង​រហូត​ដល់​ពីរ ទៅ​បី​ដង​ឯណោះ​កាលពី​ប្រមាណ​ជាង ១០​ឆ្នាំមុន​។ កាលពី​ឆ្នាំ ២០០០ ដល់ ២០១០ គេ​ឃើញ​ថា មាន​ស្ត្រី​ប្រមាណ ៣ ទៅ​៥​ភាគរយ​មាន​ការប្រឈមមុខ​នឹង​ជំងឺ​បេះដូង ហើយ​សម្រាប់​ស្ថិតិ​ថ្មីៗ​នេះ​វិញ ឃើញ​ថា​កំណើត​របស់​វា​បាន​កើនឡើង​ពី ១២ ទៅ​១៥​ភាគរយ​ឯណោះ​។ ថ្វីបើ​មាន​កត្តា​ជាច្រើន​ដូចជា ការជក់បារី ស្ត្រេ​ស និង​ការ​កង្វះ​ការ​ហាត់ប្រាណ គឺជា​កត្តា​ប្រឈម​ខ្លាំង​នឹង​ជំងឺ​បេះដូង​ក៏ដោយ តែ​កត្តា​ផ្សេងៗ​ទៀត​ក៏​អាច​ធ្វើឲ្យ​ប្រឈមខ្ពស់​ផងដែរ​។
​អ្វី​ដែល​សំខាន់​ចំពោះ​កត្តា​ទាំងនោះ គឺ​ស្តាប់​មើល​ទៅ​គឺ​មិន​ទំនង​ទាល់តែសោះ តែ​វា​គឺជា​ការពិត​។ ចង់ដឹង​វា​មាន​អ្វីខ្លះ​នោះ ចូរ​តាមដាន​ដូចខាងក្រោម​នេះ​៖

ក្រ​មាន​ផ្ទៃពោះ​ពេក​
អ្នក​ប្រហែលជា​ប្រឈម​ខ្ពស់​នឹង​ជំងឺ​បេះដូង​បាន​បើសិនជា​អ្នក​មាន​ផ្ទៃពោះ​នៅក្រោយ​អាយុ ៤០​ឆ្នាំ​។ រឿង​នេះ​ដោយសារ​តែ​កោសិកា​ក្នុង​ជញ្ជាំង​សរសៃឈាម​មាន​ការខូចខាត និង​ទៅ​ជា​គាំង ដែល​ជាហេតុ​នាំ​ឲ្យ​សម្ពាធ​ឈាម​ឡើង​ខ្ពស់​។ រឿងនេះ​នឹង​កាន់តែ​ធ្ងន់ធ្ងរ​ថែមទៀត​បើសិនជា​ចំនួន​កូ​ឡេ​ស្តេ​រ៉ុលក្នុង​ឈាមឡើង​ខ្ពស់​។ ម្យ៉ាងទៀត ករណី​បែប​នេះ​នឹង​ធ្វើឲ្យ​ប្រឈមខ្ពស់​នឹង​ជំងឺ​លើស​សម្ពាធ​ឈាម​ដោយសារ​មាន​ផ្ទៃពោះ ហើយក៏​ជា​កត្តា​ដែល​នាំឲ្យ​កើត​ជំងឺ​បេះដូង​ដែរ​។

ធ្វើការ​វេន​យប់​
បើសិន​ជា​អ្នកធ្វើការ​ជា​អ្នក​ចាំ​ទទួល​ទូរស័ព្ទ​ពី​អតិថិជន ដែល​តម្រូវឲ្យ​ធ្វើ​ការវេន​យប់ នោះ​អ្នកនឹង​ប្រឈម​ខ្ពស់​នឹង​បញ្ហា​សុខភាព​បេះដូង​ជាមិនខាន​។ រឿងនេះ​វា​មិន​ត្រឹមតែ​ប៉ះពាល់​ដល់​ទម្លាប់​នៃ​ការ​គេង​ទេ តែ​វា​ក៏​ធ្វើឲ្យ​អ័រម៉ូន​ស្ត្រេ​សចេញ​ក្នុង​ខ្លួន​កាន់តែ​ច្រើន ដែល​វា​ទំនងជា​ទៅ​បំផ្លាញ​សរសៃឈាម និង​ក​កកូ​ឡេ​ស្តេ​រ៉ុលក្នុង​សរសៃឈា​មអាក់​ទែ​ថែម​ទៀត​។

បញ្ហា​លើ​ប្រព័ន្ធ​បញ្ចេញ​ក្នុង​
ថ្មីៗ​នេះ ទោះបីជា​ស្ត្រី​អាយុ​ចាប់ពី ២០ ទៅ​៣០​ឆ្នាំ​ក៏​កំពុងតែ​មាន​ជំងឺ​បេះដូង​ដែរ​។ ថ្វី​បើ​ការ​កង្វះ​ការ​ហាត់ប្រាណ​គឺជា​ហេតុផល​ធំ​មួយ​អំពី​រឿង​នេះ​ក៏​ដោយ តែ​បញ្ហា​លើ​ប្រព័ន្ធ​បញ្ចេញ​ក្នុង​ដូចជា​វិបត្តិ​ក្រពេញ​ទី​រ៉ូ​អ៊ីត និង​ជំងឺ​ទឹកនោម​ផ្អែម​ប្រភេទ​ទី​១ ក៏​ធ្វើឲ្យ​ប្រឈម​ខ្ពស់នឹង​ការ​គាំងបេះដូង និង​ជំងឺ​បេះដូង​ដែឬ​។ ករណី​ដុំ​សាច់​ក្នុង​ក្រពេញ​លើ​តម្រងនោម​វិញ ក៏​នាំឲ្យមាន​បញ្ហា​បេះដូង​ដើរ​ខុសចង្វាក់ និង​បង្ក​បញ្ហា​ដល់​សុខភាព​បេះដូង​កាន់តែ​ធ្ងន់ធ្ងរ​ថែម​ទៀត​។

ការប្រើ​ថ្នាំ​បំប៉ន​សុខភាព​
នៅ​ពេល​ស្ត្រី​មាន​ផ្ទៃពោះ ឬ​រ៉ាំ​ង​រដូវ គ្រូពេទ្យ​ច្រើនតែ​ណែនាំ​ឲ្យប្រើ​ថ្នាំ​បំប៉នជាតិ​កាលស្យូម​។ នេះ​ដោយសារ​តែ​អាយុ​កាន់តែច្រើន បាត់បង់​ជាតិ​កាលស្យូម​កាន់តែខ្លាំង​។ យ៉ាងណាមិញ ការប្រើប្រាស់​ថ្នាំ​បំប៉ន​ជាតិ​កាលស្យូម​ច្រើនពេក នឹង​ធ្វើ​ឲ្យ​រឹង​សរសៃឈាម​អាក់ទែ​បាន ជាពិសេស​បង្កើន​សម្ពាធ​ក្នុង​សរសៃឈាម​តែម្តង​។ ម្យ៉ាងវិញទៀត ការប្រើប្រាស់​វីតាមីន A និង E ច្រើនពេក ប្រឈម​ខ្ពស់​នឹង​ជំងឺ​បេះដូង ដោយសារ​តែ​សម្ពាធ​ឈាម​ឡើង​ខ្ពស់ និង​បេះដូង​លោត​ខុសធម្មតា​៕

ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​

​ប្រភព​៖ thehealthsite

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 085 456 289

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី30  ធ្នូ ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

Free Download

App Store Google play