សុខភាពស្ដ្រី

​តើ​ស្ត្រី​កាត់​ស្បូន​ចោល ដឹង​តែ​រ៉ាំ​ង​រដូវ​តែម្តង ឬ​យ៉ាងណា​?

​ស្ត្រី​គ្រប់រូប​ដែល​កាត់​ស្បូន​ចោល នឹង​លែង​មក​រដូវ​ទៀតហើយ​។ មិន​ខ្វល់​ថា​អ្នក​នឹងមាន​រោគសញ្ញា​នៃ​ការ​រ៉ាំ​ង​រដូវ​ឬ​អត់​ទេ​ក្រោយ​ពី​កាត់​ស្បូន​រួច តែ​វា​អាស្រ័យទៅលើ​ការវះកាត់​របស់​គ្រូពេទ្យ​ទៅវិញ​ទេ​។

​បើសិន​ជា​អ្នក​ក្រពេញ​អូវ៉ែ​ត្រូវបាន​រក្សាទុក​ក្នុង​ពេលកាត់​ស្បូន អ្នក​គួរតែ​មិន​មាន​រោគសញ្ញា​នៃ​ការ​រ៉ាំ​ង​រដូវ​ភ្លាមៗ​នោះទេ​។ ប៉ុន្តែ​អ្នក​ប្រហែលជា​មាន​រោគសញ្ញា​របស់​វា​លឿន​ជាង​ស្ត្រី​រ៉ាំ​ង​រដូវ​ធម្មតា​ពីរ​បី​ឆ្នាំមុន (​ជា​មធ្យម​គឺ ៥១​ឆ្នាំ​)​។

ដោយសារ​តែ​ស្បូន​ត្រូវបាន​កាត់ចេញ ដូច្នេះ​អ្នកនឹង​លែង​មាន​រដូវ និង​មិន​អាច​មាន​ផ្ទៃពោះ​មួយជីវិត​។ ចំពោះ​អា​ការៈនៃការ​រ៉ាំងរដូវ​វិញ​នឹង​មិន​អាច​កើតមាន​ទេ បើសិនជា​ក្រពេញ​អូវ៉ែ​ត្រូវបាន​រក្សាទុក​ដដែល ព្រោះ​វា​នឹង​ផលិត​អ័រម៉ូន​ភេទ​ស្រី​ដដែល​។

បើសិនជា​ក្រពេញ​អូវ៉ែ​ទាំង​ពីរ​ត្រូវ​បាន​កាត់ចោល​ក្នុងពេល​កាត់​ស្បូន អ្នកនឹង​លែង​មក​រដូវ ហើយ​នឹង​មាន​រោគសញ្ញា​នៃ​ការ​រ៉ាំ​ង​រដូវ​ភ្លាមៗ​តែម្តង​។ ដោយសារ​តែ​កម្រិត​អ័រម៉ូន​ភេទ​ស្រី​ធ្លាក់ចុះ​លឿន​ដោយសារតែ​គ្មាន​ក្រពេញ​អូ​វ៉ែ រោគសញ្ញា​នៃ​ការ​រ៉ាំ​ង​រដូវ​អាច​នឹង​ខ្លាំងក្លា​ជាង​ស្ត្រី​រ៉ាំ​ង​រដូវ​ធម្មតា​។ ដូច្នេះ​យក​ល្អ​គួរតែ​សុំ​ដំបូន្មាន​ពី​គ្រូពេទ្យ​ដើម្បី​គ្រប់គ្រង​រោគសញ្ញា​ទាំងអស់នោះ​៕

ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
​ប្រភព​៖ womenshealth.gov

ត្រួតពិនិត្យដោយ www.health.com.kh

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 085 456 289

ថ្ងៃទី30  ធ្នូ ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

Free Download

App Store Google play