សុខភាពកុមារ
រោគសញ្ញាព្រមាន ដែលអ្នកត្រូវនាំកូន ទៅមន្ទីរពេទ្យបន្ទាន់

ក្មេងតូចៗងាយនឹងឈឺខ្លាំងណាស់ ពីព្រោះ ប្រព័ន្ធការពាររាងកាយរបស់គេ មិនទាន់លូតលាស់បានពេញលេញ ហើយនៅខ្សោយទៀតផង។ រោគសញ្ញាជាក់លាក់មួយចំនួន ជាពិសេស សម្រាប់ក្មេងដែលមានសុខភាពទន់ខ្សោយ គឺជាក្តីកង្វល់ និងជាសញ្ញាព្រមាន ដែលឪពុកម្តាយគួរតែយកចិត្តទុកដាក់ ហើយប្រញាប់នាំកូនទៅពិគ្រោះ ជាមួយនឹងគ្រូពេទ្យជំនាញជាបន្ទាន់។
សូមក្រឡេកមើលសញ្ញា និងរោគសញ្ញាធ្ងន់ធ្ងរ ដែលអ្នកត្រូវនាំកូនទៅពេទ្យ ៖
ខ្វះជាតិទឹក
ជំងឺនេះនឹងធ្វើឲ្យភ្នែក និងស្បែករបស់កូនឡើងស្រអាប់ ស្លេក ឬប្រេះបែកស្រកា។ ក្រៅពីនេះ កូនរបស់អ្នក ក៏មិនសូវនោមផងដែរ (តិចជាងបីបួនដងក្នុងមួយថ្ងៃ)។
ក្តៅខ្លាំង
សម្រាប់ទារកទើបនឹងកើត ការក្តៅខ្លួន គឺជាអ្វីដែលអ្នកត្រូវប្រុងប្រយ័ត្ន និងត្រូវហៅគ្រូពេទ្យឲ្យ បានលឿនបំផុត។ សម្រាប់ក្មេងពី ៣ ទៅ ៦ ខែ ការក្តៅខ្លួនខ្លាំង លើសពី ៣៩ អង្សារសេ ក៏ជាក្តីកង្វល់ ហើយទាមទារការពិនិត្យឲ្យបានជាក់លាក់ផងដែរ។
ពិបាកដកដង្ហើម
វាគឺជាអាការៈធ្ងន់ធ្ងរមួយ ដែលអ្នកត្រូវតែនាំកូនទៅកាន់មន្ទីរពេទ្យជំនាញជាបន្ទាន់។
មិនញ៉ាំអាហារ
ក្មេងដែលលែងឃ្លានអាហារ និងសូវញ៉ាំទឹក ងាយនឹងធ្វើឲ្យសុខភាពគេចុះខ្សោយលឿនខ្លាំងណាស់ ដូច្នេះ ចូរប្រញាប់នាំកូនទៅពេទ្យ៕
អត្ថបទ ៖ វេជ្ជបណ្ឌិត ឈឹម សៅភារ៉ា
- ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 989 034
ថ្ងៃទី30 ធ្នូ ឆ្នាំ 2016







ព័ត៌មានផ្សេងៗទៀត
-
ក្មេងស្រីដែលកើតពីម្តាយធាត់អាចនឹងឆាប់ពេញវ័យ
-
គន្លឹះសំខាន់បីយ៉ាងក្នុងការព្យាបាលការក្អករបស់កូនតូចៗ
-
៤ក្បាច់ ធ្វើឲ្យកូនប្រុស មិនមានចរិតដូចស្រី
-
យកទារកទៅអាំងថ្ងៃ គួរតែប្រយ័ត្ននូវចំណុច៣នេះ
-
ចង់ឲ្យកូនរៀនញ៉ាំសណ្តែកដីគួរតែធ្វើដូចម្តេច?
-
ចង់ឲ្យកូនបន្ថយការមើលទូរស័ព្ទ ឬលេងហ្កែម អ្នកត្រូវធ្វើខ្លួនឯងជាគម្រូមុនសិន
-
កូនកើតកមនៅស្បែកក្បាលគួរតែទៅជួបពេទ្យពេលណាទៅ?
-
ម្សៅទឹកដោះគោកូន ៖ បើកំពិត ហើម ឬច្រេះ ដាច់ខាត កុំយកឲ្យសោះ
-
ការធ្វើតេស្តផ្លូវចិត្ត ៖ ទាយ តើទារកក្មេង ៤ នាក់នេះ មួយណាគឺជាក្មេងស្រី?
-
ចូរបង្រៀនកូនអំពីទម្លាប់នៃការថែរក្សាសក់ឲ្យមានសុខភាពល្អ
-
កូនឈឺធ្មេញ អ្នកគួរជួយគេតាមវិធីណា?
-
ចង់ឲ្យកូនចូលចិត្តអានសៀវភៅ សាកវិធីសាស្រ្តនេះទៅមើល
-
កុំធ្វើរឿងទាំងនេះ ទោះបីស្រឡាញ់កូនបែបណាក៏ដោយ
-
របៀបស្វែងរក និងអភិវឌ្ឍ “ទេពកោសល្យ” ឬដុងពីកំណើតកូនរបស់អ្នក
-
ទារកតូចៗរាករូស គួរព្យាបាលបែបណាទៅ?
-
វិធីសាស្ត្រលើកទឹកចិត្តកុមារតូចៗ ឲ្យអានសៀវភៅ
-
សំណួរញឹកញាប់អំពីការចាក់វ៉ាក់សាំង
-
ឈ្មោះកូនស្រីដ៏ពេញនិយមបំផុត ប្រចាំឆ្នាំ ២០១៧
រាល់ការបញ្ចេញមតិយោបល់មិនឆ្លុះបញ្ចាំងពីទស្សនៈ និងការទទួលខុសត្រូវរបស់វេបសាយwww.health.com.khឡើយ។