សុខភាពកុមារ

គួរ​ធ្វើ​បែបណា ពេល​កូន​ឈឺ​? ឲ្យ​កូន​សម្រាក និង​ញ៉ាំ​អាហារ នោះ​គេ​នឹង​ឆាប់​ជា ពី​ជំងឺ​នានា​

​តើ​អ្នក​គួរ​ធ្វើ​បែបណា ពេល​កូន​ឈឺ​ម្តងៗ​? អាន​អត្ថបទ​នេះ​រួច អ្នកនឹង​ដឹងថា​ត្រូវ​ធ្វើ​អ្វី ដើម្បី​ជួយ​ឲ្យ​កូន​អ្នក​ឆាប់​ជាសះស្បើយ​ពី​ជំងឺ​នានា​។​

១. សម្រាក​
- ចូរ​ឲ្យ​កូន​សម្រាក និង​គេង​ឲ្យបាន​ច្រើន ហើយ​អ្នក​អាច​នៅ​ក្បែរ​កូន ដើម្បីឲ្យ​គេ​ស្ងប់ចិត្ត​
- ការមើល​ទូរទស្សន៍ មិនមែន​ជា​ជម្រើស​ត្រឹមត្រូវ​នោះ​ទេ ប៉ុន្តែ បើ​គេ​ចង់ អ្នក​អាចឲ្យ​គេ​មើល​ប៉ុន្មាន​នា​ទីបាន​
-  ក្មេងៗ​ប្រហែល​ជា​ចង់​គេង​នៅលើ​ដៃ​របស់​អ្នក​
- ការ​ម៉ាស្សា​ថ្នមៗ ប្រហែលជា​អាច​ជួយ​ឲ្យគេ​ធូរស្រាល និង​មាន​អារម្មណ៍​ល្អ​។​

២. ញ៉ាំ​ទឹក និង​អាហារ​ឲ្យបាន​គ្រប់គ្រាន់ និង​មាន​ជីវជាតិ​
- ក្មេង​ភាគច្រើន មិន​ចង់​ញ៉ាំ​អាហារ​ឡើយ ដូច្នេះ អ្នក​គួរតែ​ព្យាយាម និង​ជម្រុញ​ឲ្យគេ​ញ៉ាំ​ឲ្យបាន​ច្រើន​
- ឲ្យគេ​ញ៉ាំ​ទឹក​បន្ថែម ពិសេស ពេល​គេ​មាន​ជំងឺរាក​
- រក​អាហារ​មាន​ជីវជាតិ​បំផុត សម្រាប់​កូន​របស់​អ្នក​៕

​អត្ថបទ ៖ វេជ្ជបណ្ឌិត ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 944 977 , 098 444 004

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី30  ធ្នូ ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

ព័ត៌មានផ្សេងៗទៀត

Free Download

App Store Google play