ជំងឺទូទៅ

សូម​ប្រយ័ត្ន​! លំពែង​ធ្វើការ​មិន​បាន​ល្អ នឹង​បង្ក​ជា​អាការៈ​ទាំងនេះ​

​លំពែង​របស់​មនុស្ស​យើង​មាន​នាទី​ផលិត​អ័រម៉ូន និង​អង់ស៊ីម​ជាច្រើន​សម្រាប់​ជំនួយ​ដល់​ការរំលាយ​អាហារ​។ ដូច្នេះ​នៅពេល​លំពែង​មាន​បញ្ហា វា​អាច​នឹង​បង្ក​ជា​អា​ការៈមិន​ស្រួល​ក្នុង​ខ្លួន​ដែល​ត្រូវការ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ហើយ​។ ជាមួយគ្នានេះដែរ អ្នកជំនាញ​ខាង​ក្រពះ​ពោះវៀន បាន​ប្រាប់ថា បើសិន​ជា​អ្នក​មាន​អា​ការៈព្រមាន​ដូចខាងក្រោម​នេះ មានន័យ​ថា លំពែង​កំពុងតែ​មាន​បញ្ហា​ហើយ​។​

លាមក​ប្រែ​ពណ៌​
លំពែង​មាន​នាទី​ផលិត​អង់ស៊ីម​ជាច្រើន​ដើម្បី​ជួយ​ដល់​រាងកាយ​បឺត​ស្រូប​វីតាមីន​ដែល​រលាយ​ក្នុង​ខ្លាញ់​ដូចជា វីតាមីន A, E និង K​។ បើសិន​ជា​អ្នក​សម្គាល់​ឃើញថា លាមក​អ្នក​ហាក់បីដូច​ជា​អណ្តែត និង​មាន​ពណ៌​ស្លេក វា​អាច​ជា​សញ្ញា​មួយ​នៃ​ការ​បឺត​ស្រូប​ជីវជាតិ​ពី​ចំណីអាហារ​មិន​បាន​គ្រប់គ្រាន់​ហើយ​។

ជំងឺ​ទឹកនោម​ផ្អែម​ប្រភេទ​ទី​២
លំពែង​ក៏មាន​នាទី​ផលិត​អ័រម៉ូន​ជាច្រើន​សម្រាប់​គ្រប់​គ្រង់​ដល់​ការផលិត​អាំង​ស៊ុយ​លីន ព្រម​ទាំង​ជាតិ​ស្ករ​ក្នុង​ឈាម​ដែរ​។ ដូច្នេះ​បើ​សិន​ជា​លំពែង​មាន​បញ្ហា អ្នក​ពិតជា​អាច​មាន​ជំងឺ​ទឹកនោម​ផ្អែម​ប្រភេទ​ទី​២​នេះ​។

ច​ង្អោ និង​ក្អួត​
ចាប់តាំងពី​លំពែង​មាន​នាទី​ផលិត​អ័រម៉ូន​មក​សម្រាប់​បំបែក​ជាតិ​ខ្លាញ់​មក បើសិនជា​វា​មិន​អាច​ធ្វើការ​បាន​ល្អ​ទេនោះ វា​អាច​នឹង​រំខាន​ដល់​ដំណើរ​ការណ៍​នៃ​ការរំលាយ​ជាតិ​ខ្លាញ់ និង​បង្ក​ជា​អាការៈច​ង្អោ​កើតឡើង​។​

ឈឺ​ពោះ​
ការ​ឈឺពោះ​គឺជា​អាការៈ​មួយដ៏​ញឹក​ញ៉ាប​នៃ​ជំងឺ​រលាក​លំពែង​ស្រួចស្រាវ និង​មហារីក​លំពែង​។ ការឈឺចាប់​ដោយសារតែ​ការ​រលាក​លំពែង​ស្រួចស្រាវ​តែង​កើតឡើង​ភ្លាមៗ ខ្លាំងក្លា និង​ឈឺ​ពេញ​នៅ​ចំ​កណ្តាល​នៃ​ពោះ​តែម្តង​។

ស្រក​ទម្ងន់​លឿន​
បើសិន​ជា​អ្នក​ធ្លាប់​មាន​អា​ការៈឈឺ​ពោះ​ហើយ​ស្រក​ទម្ងន់​លឿន​ង​ទៀត វា​អាច​ជា​សញ្ញា​មួយ​នៃ​ជំងឺមហារីក​លំពែង​ហើយ​។ ជំងឺ​ផ្សេងៗ​ទៀត​ក៏​អាច​បណ្តាល​ឲ្យ​ស្រកទ​ម្ងន់​លឿន​ដែរ ដូចជា​បញ្ហា​លើ​ក្រពេញ​ទី​រ៉ូ​អ៊ីត​ជាដើម ដូច្នេះ​យក​ល្អ​គួ​តែ​ឲ្យ​ពេទ្យ​ពិនិត្យ​អំពី​រឿង​នេះ​ផង​ទៅ​៕

ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
​ប្រភព​៖ thehealthsite

ត្រួតពិនិត្យដោយ www.health.com.kh

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 085 456 289

ថ្ងៃទី31  ធ្នូ ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

Free Download

App Store Google play