សុខភាពស្ដ្រី

រឿង ៥​យ៉ាង ដែល​អាច​ធ្វើឲ្យ​អ្នក​សម្រាលកូន​បាន​លឿន​ ឬមិនគ្រប់ខែ

​មាន​កត្តា​ច្រើនណាស់​ជាពិសេស​អាយុ និង​លក្ខណៈ​របស់​មាត់ស្បូន ដែល​អាច​ធ្វើ​ឲ្យ​ម្តាយ​ប្រឈម​ខ្ពស់​នឹង​ការ​សម្រាលកូន​មិន​គ្រប់​ខែ​។ ខណៈពេល​ដែល​អ្នក​ប្រហែលជា​មិន​អាច​គ្រប់គ្រង​រឿង​ទាំងអស់​នោះ​បាន តែ​វា​ក៏​មាន​រឿង​មួយ​ចំនួន​ដែល​អ្នក​បាន ដែល​បង្កើន​ឱកាស​នៃ​ការ​ប្រឈម​នឹង​ការ​សម្រាលកូន​មិន​គ្រប់​ខែ​ក្នុង​កម្រិត​មួយ​ទ្វេ​ដង​ទៅ​វិញ​។​

ការ​រួមភេទ​នៅពេល​ជិត​គ្រប់​ខែ​
ការ​រួមភេទ​នៅពេល​ស្ត្រី​មាន​ផ្ទៃពោះ​ជិត​គ្រប់​ខែ អាច​ធ្វើឲ្យ​គាត់​ចាប់ផ្តើមស្រាល​កូនបាន​។ ផលវិបាក​ធ្ងន់ធ្ងរ​នៃ​ការ​រួមភេទ​ក្នុងពេល​មាន​ផ្ទៃពោះ​មានដូចជា ជំងឺ​រលាក​ក្នុង​អាង​ត្រគាក និង​ការ​ធ្លាក់ឈាម​មុន​សម្រាល​ផងដែរ​។

ការភ្ញោ​ច​ក្បាល​សុដន់​
ការភ្ញោ​ច​ក្បាល​សុដន់​អាច​បណ្តាល​ឲ្យ​រាងកាយ​បញ្ចេញ​សារធាតុ​អុក​ស៊ី​តូ​ស៊ីន​ដែល​នាំ​ឲ្យ​ស្បូន​កន្ត្រាក់ និង​ចាប់ផ្តើម​សម្រាលកូន​តែម្តង​។

ការធ្វើ​សកម្មភាព​រាង​កាយ​ធ្ងន់ៗ​ពេក​
ការ​ហាត់ប្រាណ​ទៀងទាត់​ប្រហែល​ជា​កាត់បន្ថយ​ការ​ប្រឈម​នឹង​ផលវិបាក​មួយចំនួន​នៃ​ការ​មាន​ផ្ទៃពោះ​ដូចជា ជំងឺ​ទឹកនោម​ផ្អែម​ក្នុងពេល​មាន​ផ្ទៃពោះ​តែម្តង​។ យ៉ាងណាមិញ ការ​ហាត់ប្រាណ​ច្រើន​ជ្រុល អាច​ក្លាយទៅជា​រឿង​គ្រោះថ្នាក់​បាន​។ ការព្យាយាម​ហាត់ប្រាណ​ខ្លាំងៗ​ពេក​ក្នុង​ពេល​មាន​ផ្ទៃពោះ អាចដាក់​សម្ពាធ​លើ​ពោះ ដែល​ជាហេតុ​នាំ​ឲ្យ​កូន​កើត​មិន​គ្រប់​ខែ​បាន​។

ការ​ម៉ាស្សា​បាត​ជើង​
អ្នក​ប្រហែលជា​ធ្លាប់​លឺ​ហើយ​ថា អ្នក​មិនគួរណា​ម៉ាស្សា​បាតជើង​ក្នុងពេល​មាន​ផ្ទៃពោះ​ទេ ព្រោះ​វា​អាច​បណ្តាល​ឲ្យ​ស្បូន​កន្ត្រាក់​ដើម្បី​សម្រាល​បាន​។ តាម​ការសិក្សា​ក្នុង​សារព័ត៌មាន Practising Midwife បានឲ្យដឹងថា នៅ​ជើង កែងជើង និង​ប្រអប់ជើង​មាន ជីពចរ​ជាច្រើន​ដែល​មាន​ទំនាក់ទំនង​នឹង​ប្រព័ន្ធ​ប្រដាប់​បន្ត​ពូជ ហើយ​ការ​ម៉ាស្សា និង​សង្កត់​នៅលើ​កន្លែង​ទាំងនោះ​នៅ​ប្រអប់ជើង អាច​នាំ​ឲ្យ​ស្ត្រី​មាន​ផ្ទៃពោះ​សម្រាលកូន​មិន​គ្រប់​ខែ​បាន​។

កង្វះ​អនាម័យ​មាត់​ធ្មេញ​
ការសិក្សា​បាន​បញ្ជាក់ថា រាងកាយ​នឹង​បញ្ចេញ​អ័រម៉ូន​ជាច្រើន​ដើម្បី​ឆ្លើយតប​នឹង​ការបង្ក​រោគ​ក្នុង​មាត់ ដែល​វា​ស្រដៀង​គ្នា​នឹង​ការបញ្ចេញ​អ័រម៉ូន​ក្នុង​ពេល​សម្រាលកូន​ដែរ​។ ដូច្នេះ ករណី​មាន​ការបង្ក​រោគ​នៅក្នុង​មាត់ មិន​ថា​ជា​ការពុក​ធ្មេញ ការ​រលាក ការ​ឈាម​អញ្ចាញ​ធ្មេញ ឬ​ដំបៅ​ក្នុង​មាត់​ទេ វា​សុទ្ធតែ​អាច​បណ្តាល​ឲ្យ​សម្រាលកូន​មិ​ន​គ្រប់​ខែ​បាន​ទាំងអស់​៕

ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
​ប្រភព​៖ thehealthsite

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 944 977 , 098 444 004

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី31  ធ្នូ ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

Free Download

App Store Google play