ជំងឺទូទៅ

​សញ្ញា​ព្រមាន ដែល​បញ្ជាក់ថា តម្រងនោម​កំពុងតែ​ធ្វើ​ការខុស​ប្រក្រតី​ហើយ​

​តម្រងនោម​គឺជា​សរីរាង្គ​មួយគូ​ដែល​ស្ថិតនៅ​ផ្នែក​ខាងក្រៅ​នៃ​ពោះ ឬ​ត្រង់​តំបន់​ចង្កេះ​តែម្តង​។ តម្រងនោ​ម្ខាងៗ​គឺ​ស្ថិតនៅ​អម​ជុំវិញ​នៃ​ឆ្អឹង​កង​ខ្នង​។ វា​មាន​នាទី​ច្រោះ​ឈាម និង​បញ្ចេញ​ជាតិពុល​ចេញពី​រាងកាយ​។ តម្រងនោម​នឹង​បញ្ជូន​ជាតិពុល​ពី​ក្នុង​ឈាម​ចូលទៅ​ក្នុង​ប្លោកនោម ហើយ​រាងកាយ​នឹង​បញ្ចេញ​វា​ចោល​តាមរយៈ​ការ​នោម​។​

​ការ​ខ្សោយតម្រងនោម​កើតឡើង​នៅ​ពេល​ដែល​តម្រងនោម​បាត់បង់​សមត្ថភាព​ច្រោះ​ជាតិពុល ឬ​កាកសំណល់​ចេញពី​ក្នុង​ឈាម​បាន​គ្រប់គ្រាន់​។ រោគសញ្ញា​នៃ​ការ​ខ្សោយតម្រងនោម​ច្រើន​តែ​មាន​លក្ខណៈ​ជា​ប្រយោល​។ ប៉ុន្តែ​កាលណា​យើង​រកឃើញ​អាការៈ​នេះ​ទាន់ពេលវេលា វា​នឹង​ជួយ​បង្កា​រការ​ខូច​តម្រងនោម​បាន​យ៉ាង​ល្អ ដូច្នេះ​យក​ល្អ​គួរតែ​ស្វែងយល​អំពី​អាការៈ​របស់​ជំងឺ​ខ្សោយតម្រងនោម​ដូចខាងក្រោម​នេះ​៖

1.​    ​មាន​ឈាម​តាម​ទឹកនោម​
2.​    ​នោម​ញឹក​ជាង​ធម្មតា​
3.​    ​ចេះ​តែ​មាន​អារម្មណ៍​អស់កម្លាំង​នៅពេល​ថ្ងៃ​
4.​    ​រាងកាយ​ហាក់បីដូចជា​ហើម និង​ឡើង​ទម្ងន់​ដោយសារតែ​ការ​ចាល​ជាតិ​ទឹក​ក្នុង​ខ្លួន​
5.​    ​សម្ពាធ​ឈាម​ឡើង​ខ្ពស់​
6.​    ​មាន​អាការៈ​កន្ទួល​រមាស់លើ​ស្បែក​
7.​    ​ចេះ​តែ​ញ័រ​ដើមទ្រូង​
8.​    ​រមួលក្រពើ​ជា​ញឹកញាប់ និង​ខុសធម្មតា​
9.​    ​ក្អួត និង​ចង្អោ​
10.​    ​ទឹកនោម​មាន​ពពុះ​ច្រើន​៕

ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
​ប្រភព​៖ 1mhealthtips

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 085 456 289

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី31  ធ្នូ ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

Free Download

App Store Google play