សុខភាពស្ដ្រី

ការផ្លាស់ប្តូ​របស់​ភរិយា ដែល​ស្វាមី​គ្រប់រូប​គួរតែ​ដឹង ហើយ​គួរតែ​គាំទ្រ និង​យល់ចិត្ត​នាង​ផង​

ស្ត្រី​ជា​ម្តាយ​ត្រូវ​ប្រឈម នឹង​ការផ្លាស់ប្តូរ និង​ទុក្ខ​លំបាក​ជាច្រើន ដែល​បុរស​ភេទ​មិនអាច​ឆ្លងកាត់​ឡើយ​។ ខាងក្រោម​នេះ គឺជា​អ្វី​ដែល​ស្ត្រី​ជា​ភរិយា ចង់​ឲ្យ​ស្វាមី​របស់​ខ្លួន​បាន​ដឹង ហើយ​គាំទ្រ និង​យល់​ចិត្ត​របស់​នាង​ផង​។​

១. ទម្លាប់​នៃ​ការ​របស់​អូន​បាន​ផ្លាស់ប្តូរ ដូច្នេះ បងគួរ​តែ​ដឹង ហើយ​គួរតែ​ជ្រើសរើស​អាហារ​ដែល​អូន​ចង់ មក​ឲ្យ​អូន​ញ៉ាំ​ផង​។​

២. អារម្មណ៍​របស់​អូន ក៏​នឹង​ផ្លាស់ប្តូរ​ដែរ ដូច្នេះ សូម​បងអត់​ទោស ហើយ​អត់ទ្រាំ​បន្តិច សម្រាប់​កំហឹង ការ​ឆេវឆាវ និង​ពាក្យ​សំដី​មួយចំនួន ដែល​អូន​ប្រើ​ដោយ​មិន​គប្បី​។ បង​គួរតែ​ផ្តល់​នូវ​កម្លាំងចិត្ត និង​ធ្វើឲ្យ​អូន​សប្បាយ​ចិត្ត​ផង​។​

៣. អូន​នឹង​ធាត់​ជាង​មុន​ហើយ ដូច្នេះ កុំ​បង្អាប់ ឬ​ឈប់​ស្រឡាញ់​អូន​ឲ្យសោះ ពីព្រោះ អូន​ត្រូវ​ញ៉ាំ​ច្រើន​បែប​នេះ គឺ​ដើម្បី​សុខភាព​កូន​របស់​យើង​។​

៤. បង​ត្រូវ​ស្រឡាញ់ និង​ថ្នាក់ថ្នម​អូន​ផង អូន​ពិតជា​ពិបាក​ណាស់ អំឡុង​ពេល​នេះ​។​

៥. ចម្អិន​អាហារ​ឲ្យ​អូន​ញ៉ាំ​ផង ប្តី​សំឡាញ់​។​

៦. អូន​បារម្ភ​ណាស់​រឿង​លើ​គ្រែ​! អូន​បារម្ភ​ខ្លាច​បង​ខឹង​អូន​! សុំទោស​ប្តី​សំឡាញ់ ទ្រាំ​បន្តិច​ទៅ ចាំ​អូន​សង​វិញ ក្រោយ​សម្រាលកូន​របស់​យើង​រួច​៕

​អត្ថបទ ៖ វេជ្ជបណ្ឌិត ឈឹម សៅភារ៉ា​

ត្រួតពិនិត្យដោយ www.health.com.kh

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 085 456 289

ថ្ងៃទី31  ធ្នូ ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

ព័ត៌មានផ្សេងៗទៀត

Free Download

App Store Google play