សិច

ស្រោមអនាម័យ​ប្រើ​រហូត​គ្រប់ពេល​រួមភេទ ចុះ​ហេតុ​អី​នៅតែមាន​ផ្ទៃពោះ និង​ឆ្លង​រោគ​ទៀត​?

​មុន​នឹង​ឆ្លើយ​សំណួរ​នេះ ខ្ញុំ​សូម​ឲ្យ​យល់​ថា នេះ​ដោយសារ​តែ​អ្នក​ប្រើ​ស្រោមអនាម័យ​មិនបាន​ត្រឹមត្រូវ ឬ​ប្រើ​ខុស​។ ស្រោមអនាម័យ​ត្រូវបាន​គេ​ចាត់ទុកថា​ជា​វិធី​ពន្យា​កំណើត និង​ការពារ​ជំងឺ​ឆ្លង​តាម​ការ​រួមភេទ​ដ៏​ល្អ​បំផុត ប៉ុន្តែ​វា​មាន​ប្រសិទ្ធភាព​បាន​លុះត្រាតែ​វា​ត្រូវបាន​ប្រើប្រាស់​ត្រឹមត្រូវ និង​មិន​មាន​ការ​រហែក​ក្នុងពេល​ប្រើ​។ ខាងក្រោម​នេះ​គឺជា​ហេតុផល​មួយ​ចំនួន​ដែល អ្នក​ប្រើ​ស្រោមអនាម័យ​គ្រប់ពេល​រួមភេទ​ហេតុ តែ​នៅ​តែ​បណ្តាល​ឲ្យ​ឆ្លង​រោគ ឬ​មាន​ផ្ទៃពោះ​ទៀត​។

​អ្នកប្រើប្រាស់​ទឹករំអិល​ខុស​
ការប្រើប្រាស់​ទឹករំអិល​ដែល​មាន​ជាតិ​ប្រេង បន្ថែម​លើ​ស្រោមអនាម័យ វា​អាច​នឹង​ធ្វើឲ្យ​ប្រសិទ្ធភាព​របស់​ជាតិជ័​ររបស់​ស្រោមអនាម័យ​ចុះខ្សោយ និងរ​ហែក​បាន​។

ទុក​ស្រោមអនាម័យ​នៅ​កន្លែង​ក្តៅ​
ចូរ​ប្រាកដថា អ្នក​មិន​បាន​ទុក​ស្រោមអនាម័យ​នៅ​កន្លែង​ដែល​មាន​អាកាសធាតុ​ក្តៅ​ទេ ជាពិសេស​ក្នុង​ការ​បូ​ប​លុយ ព្រោះ​ភាព​ក្តៅ​នឹង​បំផ្លាញ​ជ័រ​របស់​ស្រោមអនាម័យ​បាន​។ ចូរ​ទុក​វា​នៅ​ក្នុង​ទូ​រដាក់​ថ្នាំ​ធម្មតា​វិញ​ទៅ​។

ប្រើ​ស្រោមអនាម័យ​ដែល​មិន​ត្រូវ​នឹង​ទំហំ​លិង្គ​
បើសិន​ជា​អ្នក​ប្រើ​ស្រោមអនាម័យ​ដែល​តូច​ពេក ឬ​ធំ​ពេក វា​ពិតជា​ងាយ​នឹង​របូត​ចេញ​ណាស់ ដូច្នេះ​ចូរ​ប្រាកដថា អ្នក​បាន​សាកល្បង​ស្រោមអនាម័យ​ដែលមាន​ទំហំ​ខុសៗ​គ្នា​រួច ហើយ​ជ្រើសរើស​មួយ​ប្រភេទ​ដែល​មិន​តឹង​ពេក ឬរ​លង់​ពេក​។

ស្រោមអនាម័យ​ហួស​កាលបរិច្ឆេទ​
បើសិន​ជា​អ្នក​ប្រើ​ស្រោមអនាម័យ​ដែល​ហួស​កាលបរិច្ឆេទ វា​នឹង​មិន​មាន​ប្រសិទ្ធភាព​ការពារ​អ្នក​ពី​ជំងឺ​គា​ម​រោគ ឬ​មាន​ផ្ទៃពោះ​ដោយ​ចៃដន្យ​ឡើយ​។ ដូច្នេះ​មុន​នឹង​អ្នកសម្រេចចិត្ត​ហែក​ស្រោមអនាម័យ​ប្រើ ចូរ​ពិនិត្យ​ទៅលើ​កាលបរិច្ឆេទ​របស់​វា​ផង​។​

ខាង​ស្រី​មាន​សាច់ដុំ​ទ្វារមាស​តឹង​
ស្ត្រី​ខ្លះ​មាន​សាច់ដុំ​ទ្វារមាស​តឹង ដែល​វា​ក៏​អាច​បណ្តាល​ឲ្យ​ស្រោមអនាម័យ​រហែក​បានដែរ​។ ដូច្នេះ​ចូរ​ប្រាកដថា អ្នក​តែងតែ​ប្រើ​ទឹករំអិល​ជំនួយ​ជា​និច្ច​គ្រប់ពេល​ជួប​ករណីបែបនេះ​៕

ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន

​ប្រភព​៖ thehealthsite

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 944 977 , 098 444 004

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី01  មករា ឆ្នាំ 2017

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

ព័ត៌មានផ្សេងៗទៀត

Free Download

App Store Google play