សុខភាពស្ដ្រី

​ស្រី​ៗគ្នា​យើង​​យល់​ថា អារម្មណ៍​នៃ​ការ​រ៉ាំ​ង​រដូវ​មាន​លក្ខណៈ​បែបណា​ទេ​?

​ជាធម្មតា ការ​រ៉ាំ​ង​រដូវ​ត្រូវ​បាន​បញ្ជាក់ថា​ពិតប្រាកដ​មែន​នោះ នៅពេល​ដែល​ស្ត្រី​មិន​មក​រដូវ​រយៈពេល ១២​ខែ​ពេញ​។ ដើម្បី​កំណត់​ថា អ្នក​កំពុងតែ​រ៉ាំ​ង​រដូវ​ឬ​អត់​នោះ គ្រូពេទ្យ​នឹង​សួរ​រក​មើល​អាការៈ​របស់​វា​ដែល​មាន​ដូចជា ការ​ក្តៅ​ពេញខ្លួន រដូវ​មក​មិន​ទៀងទាត់ ពិបាក​គេង និង​ស្ងួត​ទ្វារមាស​។ ប៉ុន្តែ​អាការៈ​ទាំងនេះ​មិនទាន់​គ្រប់គ្រាន់​នឹង​កំណត់​ថា​ស្ត្រី​ម្នាក់​ឈានដល់​ការ​រ៉ាំ​ង​រដូវ​នៅឡើយ​ទេ​។

​ស្ត្រី​ដែល​ចូល​ខ្លួន​ក្នុង​វ័យ​រ៉ាំ​ង​រដូវ​អាច​នឹង​មាន​អាការៈ​ក្តៅ​ពេញខ្លួន អារម្មណ៍​ប្រែប្រួល ស្ងួត​ទ្វារមាស និង​ចំណង់​ផ្លូវភេទ​ថយចុះ​។ សម្រាប់​ស្ត្រី​ខ្លះ ដែល​ឆាប់​រ៉ាំ​ង​រដូវ​ពេក អាការៈ​ទាំងអស់​ខាងលើ​អាច​នឹង​មាន​លក្ខណៈ​ធ្ងន់ធ្ងរ​។ លើសពីនេះទៅទៀត ពួកគេ​ទំនងជា​ប្រឈម​ខ្ពស់​នឹង​បញ្ហា​សុខភាព​ជា​ច្រើន​ដូចជា ជំងឺ​បេះដូង និង​ពុក​ឆ្អឹង​ជាដើម​។

ស្ត្រី​ដែល​ចង់​មាន​កូន និង​ឆាប់​រ៉ាំ​ង​រដូវ​ទៀត​នោះ ប្រហែល​ជា​ពិបាកចិត្ត​ខ្លាំងណាស់​ហើយ​អំពី​រឿងនេះ​។ បើសិន​ជា​អ្នក​ចង់​ក្លាយ​ជា​ឪពុក​ម្តាយ​គេ ចូរ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​អំពី​ជម្រើស​អ្វី​មួយ​ផ្សេង​ដូចជា ការសុំ​មេ​ជីវិត ឬ​យក​កូន​គេ​មក​ចិញ្ចឹម​វិញ​ទៅ​៕

ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
​ប្រភព​៖ womenshealth.gov

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 085 456 289

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី02  មករា ឆ្នាំ 2017

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

ព័ត៌មានផ្សេងៗទៀត

Free Download

App Store Google play