សុខភាពកុមារ

កុំ​ប្រហែស ត្រូវ​ឧស្សាហ៍​សង្កេតមើល​កូន បើ​មាន​សញ្ញា​ទាំងនេះ គេ​ប្រហែលជា​មាន​ជំងឺ​ទឹកនោម​ផ្អែម​ហើយ​

មនុស្ស​មួយចំនួន​យល់ច្រឡំ​ថា ជំងឺ​ទឹកនោម​ផ្អែម​អាច​កើតឡើង ចំពោះ​តែ​មនុស្ស​ចាស់ ឬ​ស្ត្រី​មាន​ផ្ទៃពោះ​នោះទេ ប៉ុន្តែ ការពិតទៅ សូម្បី​តែ​កូន​ក្មេង​អាយុ​ពីរ​បី​ឆ្នាំ ក៏​អាច​មាន​ជំងឺ​នេះ​ដែរ​។ ដូច្នេះ វា​ពិតជា​មាន​សារៈសំខាន់​ណាស់ ដែល​អ្នក​ត្រូវ​សង្កេតមើល និង​តាមដាន​សុខភាព​កូនចៅ​ឲ្យបាន​ទៀងទាត់​។​

​ខាងក្រោម​នេះ គឺជា​រោគសញ្ញា​មួយចំនួន ដែល​អាច​កើតឡើង ចំពោះ​កុមារ​តូចៗ ៖

១. ឧស្សាហ៍​ចុកពោះ​
២. នោម​ញឹកញាប់​
៣. ស្រេកទឹក​
៤. ឃ្លាន ហើយ​ញ៉ាំ​រហូត តែ​មិន​ឡើង​គីឡូ​សោះ​
៥. អារម្មណ៍​ប្រែប្រួល (​មួរ​ម៉ៅ ឬ​ខឹង​ច្រើន​)
៦. ភ្នែក​មើល​មិនសូវ​ច្បាស់​
៧. បើ​មាន​របួស គឺ​ក្រ​ជាសះស្បើយ​
៨. ស្រក​ទម្ងន់​លឿន​៕

​អត្ថបទ ៖ វេជ្ជបណ្ឌិត ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 085 456 289

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី02  មករា ឆ្នាំ 2017

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

ព័ត៌មានផ្សេងៗទៀត

Free Download

App Store Google play