សុខភាពស្ដ្រី

ស្ត្រី ១/១០ មាន​បញ្ហា​ក្រ​ពេញទី​រ៉ូ​អ៊ីត នេះ​ណែ​វិធី​ការពារ​

​ស្តាប់​ហើយ អ្នក​ប្រហែលជា​ភ្ញាក់ផ្អើល ទៅ​នឹង​ទិន្នន័យ​ដ៏​ច្រើន​បែប​នេះ ហើយ​គិត​ថា​ខ្លួនឯង ប្រហែល​ជា​កំពុង​ប្រឈម​នឹង​បញ្ហា​នេះ​ផង​ក៏​មិន​ដង​។ យ៉ាងណាមិញ ថ្ងៃនេះ យើងខ្ញុំ​នឹង​បង្ហាញ​បងប្អូន នូវ​វិធី​ការពារ​ជំងឺ​ក្រពេញ​ទី​រ៉ូ​អ៊ីត​។ ប៉ុន្តែ មុន​នឹង​ឈាន​ដល់​វិធី​ការពារ យើងខ្ញុំ​ក៏​នឹង​ប្រាប់​បងប្អូន​ដែរ ថា​តើ​ជំងឺ​ក្រ​ពេញទី​រ៉ូ​អ៊ីត គឺជា​អ្វី​?

​ក្រពេញ​ទី​រ៉ូ​អ៊ីត មាន​រាង​ដូច​មេអំបៅ ហើយ​មាន​ការទាក់ទង យ៉ាង​ខ្លាំង​ជាមួយ​ផ្នែក​ផ្សេងៗ ទៀត​នៃ​រាងកាយ ហើយ​បើ​អ្នក​មាន​ជំងឺ​នេះ វា​អាច​នឹង​ធ្វើ​សុខភាព​ទូទៅ​របស់​អ្នក មាន​បញ្ហា​ទៅ​តាម​នោះដែរ​។ ជំងឺ​ក្រ​ពេញទី​រ៉ូ​អ៊ីត​នេះ ភាគច្រើន​កើតឡើង​លើ​នារី ច្រើន​ជាង​បុរស​។

វិធីការពារ

•​    ​កាត់បន្ថយ ឬ​បញ្ឈប់​ការ​ទទួលទាន​សារធាតុ gluten ពី​របប​អាហារ​របស់​អ្នក​
•​    ​Selenium ជា​សារធាតុ​ដែល​ចាំបាច់ ដែល​អ្នក​គួរតែ​ញ៉ាំ​
•​    ​អាស៊ីត​ខ្លាញ់​អូ​មេ​បី ជា​សារធាតុ​ដ៏​សំខាន់ ដើម្បី​ឲ្យ​ក្រពេញទី​រ៉ូ​អ៊ីត​ដើរ​បាន​ស្រួល​
•​    ​វីតាមីន D ជា​អ្វី​ដែល​អ្នក​មិន​អាច​ខ្វះ​បាន ដូច្នេះ ចូរ​ដើរ​ក្រោម​កម្តៅថ្ងៃ​ចន្លោះ​ម៉ោង  ៦ ទៅ ៧ ព្រឹក​
•​    ​ស្ពៃ​ស្ពីណា​ច ការ៉ុត និង​ដំឡូងជ្វា សំបូរ​វីតាមីន A ដែល​រាងកាយ​អ្នកត្រូវការ​
•​    ​ញ៉ាំ​ប្រេងដូង​ធម្មជាតិ​
•​    ​ជ្រើសរើស​ទឹក​ដែល​មាន​សុវត្ថិភាព ដើម្បី​ទទួល​ទាន​
•​    ​កុំ​ធ្វើការ​ច្រើនពេក ត្រូវ​រក​ពេល​សម្រាកលំហែរ​ខ្លះ​ផង​
•​    ​កាត់បន្ថយ​ស្ត្រេ​ស និង​សម្ពាធ​ការងារ និង​គ្រួសារ​
•​    ​ហាត់ប្រាណ​ជាប្រចាំ​
•​    ​ស្ទី​ម និង​សូ​ណា​ឲ្យបាន​ញឹកញាប់​៕

​អត្ថបទ ៖ វេជ្ជបណ្ឌិត ឈឹម សៅភារ៉ា​

ត្រួតពិនិត្យដោយ www.health.com.kh

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 085 456 289

ថ្ងៃទី02  មករា ឆ្នាំ 2017

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

ព័ត៌មានផ្សេងៗទៀត

Free Download

App Store Google play