សិច

បញ្ហា​ផ្លូវចិត្ត ទាំងនេះហើយ ដែល​ធ្វើឲ្យ​អ្នកអ​ស់អារម្មណ៍​រឿង​លើ​គ្រែ​

​ភាពស្និទ្ធស្នាល​គឺជា​រឿង​សំខាន់​ណាស់​ក្នុង​ការបង្កើន និង​ពង្រឹង​ដល់​ទំនាក់ទំនង​ស្នេហា ដូចគ្នា​នឹង​ការធ្វើ​ទំនាក់ទំនង​ដែរ​។ ខណៈពេលដែល គូ​ស្វាមី​ភាគច្រើន​មិន​អាច​រួមភេទ​ជាមួយ​គ្នា​រាល់​ថ្ងៃ​នោះ តែ​អ្នក​ពិតជា​អាច​បង្កើត​ពេលវេលា​ដើម្បី​ពង្រឹង​ដល់​ភាពស្និទ្ធស្នាល​គ្នា​បាន​។ យ៉ាងណាមិញ វា​អាច​មាន​ពេល​វាល​ច្រើនណាស់​ដែល​ធ្វើឲ្យ​មនុស្ស​ម្នាក់លែង​ចាប់អារម្មណ៍​លើ​រឿង​រួមភេទ ហើយ​ក៏​លែង​បង្ក​ជា​ភាពស្និទ្ធស្នាល​ជាមួយ​គ្នា​ដែរ​។ ប៉ុន្តែ​រឿង​នេះ​តែងតែមាន​មូលហេតុ​របស់​វា​ជា​និច្ច ទាស់​តែ​យើង​មិន​ធ្លាប់​គិត​អំពី​វា​ប៉ុណ្ណោះ​។

ខាងក្រោម​នេះ​គឺជា​មូលហេតុ​ផ្លូវចិត្ត​មួយ​ចំនួន​នៅ​ពីក្រោយ​អារម្មណ៍​ខ្សោះៗ និង​លែង​ចាប់អារម្មណ៍​លើ​ការ​រួមភេទ​៖

  • ស្ត្រេ​ស​នឹងរឿង​គ្រប់យ៉ាង​
  • ​ការពិបាក​ចិត្ត​លើ​រឿង​ផ្ទាល់​ខ្លួន​
  • ​អារម្មណ៍​ដែល​យល់​ថា គ្មាន​នរណា​ស្រឡាញ់ ឬ​ចូល​ចិត្ត​ទៀត​ទេ​
  • ​ដៃគូ​ចូលចិត្ត​ធ្វើឲ្យ​ផ្គាប់ចិត្ត​តែ​ខ្លួនឯង​
  • ​អត់​មាន​អ្វី​ទាក់ទាញ​ខាង​ផ្លូវ​ភេទ​ទៀត​៕

​ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
​ប្រភព​៖ thehealthsite

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 944 977 , 098 444 004

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី03  មករា ឆ្នាំ 2017

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

ព័ត៌មានផ្សេងៗទៀត

Free Download

App Store Google play